ប្រជាជនជប៉ុនជាប់លេខ ១ ម្តងទៀត ដោយសម្រាកតិចម៉ោងបំផុតលើពិភពលោក

ប្រជាជន​ជប៉ុន​បានជាប់ចំណាត់ថ្នាក់កំពូលតារាងម្តងទៀត ដោយសម្រាក​តិច​ម៉ោង​បំផុត​ ​ប្រៀបធៀបទៅ​នឹង​ប្រជាជនតាម​ប្រទេស​ដទៃ​ទៀត យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​ជប៉ុន​មួយ  ។

ការ​សិក្សា​នេះ​បាន​ប្រៀបធៀប​ទម្រង់ ឬបែបបទនៃ​ការសម្រាក(​ដេក)​របស់​បុរស និង​ស្ត្រី​មក​ក្នុងចំណោម ២៨ ប្រទេស​ផ្សេងៗ​គ្នា ដោយ​ប្រើ​ឧបករណ៍​វាស់​ស្ទង់​ចំនួន ២ ប្រភេទគឺ A370  និង  M430 ។ ជាលទ្ធផល​បង្ហាញ​ថាជប៉ុនជាប្រទេសដែលមានប្រជាជនគេងតិចបំផុត ដោយផ្អែកទៅតាម IT Media តាមរយៈ SoraNews24។

បើ​តាម​ទិន្នន័យបុរស​ជនជាតិ​ជប៉ុនជា​មធ្យម​គេង​ត្រឹមតែ ៦ម៉ោង៣០នាទី និង​ស្ត្រី​ជនជាតិ​ជប៉ុន​ជា​មធ្យម​ដេក ៦ម៉ោង៤០នាទី។

ខាង​ក្រោម​នេះ​គឺ​ជាចំណាត់ថ្នាក់​នៃ​ប្រទេស​ដែល​មាន​ប្រជាជន​គេង​តិច​ម៉ោង​បំផុត៖

ផ្នែកបុរស

៤. កូឡុំប៊ី៖ ០៦:៤៩

៣. ប្រេស៊ីល៖ ០៦:៤៧

២. អ៊ីស្រាអែល និង​ហុងកុង៖ ០៦:៤២

១. ជប៉ុន៖ ០៦:៣០

ផ្នែកស្ត្រី

៥. ចិន៖ ០៧:១១

៤. កូឡុំប៊ី៖ ០៧:១០

៣. ហុងកុង៖ ០៦:៥៩

២. អ៊ីស្រាអែល៖ ០៦:៥១

១. ជប៉ុន៖ ០៦:៤០

ប្រែសម្រួល៖ Sangha

ប្រភព៖ butwalpage

មើលបន្ថែម: