តើអ្នកជឿថាមានជាតិមុនឬទេ? បុរសម្នាក់ចាំជាតិ ដោយសារគំនិតចង់ស្លាប់របស់គាត់
និយាយពីបុរសចម្លែកម្នាក់នៅជប៉ុន។ “ពេលខ្ញុំបិទរូបភាពលើទូរស័ព្ទ ស្រាប់តែចង់ស្លាប់”។
គាត់កំពុងតែនិយាយអ្វីនឹង?
ទូរស័ព្ទរបស់គាត់មើលទៅដូចជាថោក ហើយត្រូវបានបិទ Sticker ជាច្រើនពីលើនោះ។ នេះក៏មិនមែនជារឿងអ្វីចម្លែក ប៉ុន្តែ…
រូបភាព https://tocana.jp/2018/12/post_18937_entry_2.html
“ពណ៌ក្រហមភ្លឺនៃថ្ងៃលិចដូចជាកំពុងឆេះ។
មើលទេសភាពនេះ តើអ្នកមានអារម្មណ៍អសន្ដិភាពដូចខ្ញុំទេ? ដូចជាខ្ញុំកំពុងសួរខ្លួនឯងធ្វើអ្វីនៅកន្លែងមួយបែបនេះ។
ដូច្នេះពេលដែលគំនិតចង់ស្លាប់នៅក្នុងក្បាល ខ្ញុំនឹងបិទរូបភាពថ្ងៃលិចមួយសន្លឹកទៀត ហើយត្រឡប់មកជាស្ងប់ស្ងាត់វិញ”
ប្រហែលក្នុងពេលបិទលើទូរស័ព្ទ ក្នុងខួរក្បាលរបស់ម្នាក់នេះលេចឡើងនូវរូបភាពនៃថ្ងៃលិច ហើយស្រាប់តែមានគំនិតពីការស្លាប់។
មុននោះ គាត់បានរកឃើញរឿងចម្លែកមួយ ចាប់ផ្តើមពីសុបិន្តមួយ។
ក្នុងសុបិន្តម្នាក់នេះស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុនសម័យបុរាណ ដេកខាងក្រោមនៃអគារខ្ពស់មួយដើម្បីមើលថ្ងៃលិច។
បន្ទាប់ពីស្វែងយល់ តាមការពិតអគារនោះគឺជា Izumo-taisha ប្រាសាទមួយក្នុងចំណោមប្រាសាទដែលចាស់ជាងគេនៅក្នុងប្រទេសជប៉ុន។ ថ្វីបើនៅសល់ប្រសាទដល់សព្វថ្ងៃនេះ ក៏ដោយសារការស្ដារឡើងវិញតែប៉ុណ្ណោះ។
រូបភាព https://tocana.jp/2018/12/post_18937_entry_2.html
បន្ទាប់មក គាត់បានមកទស្សនាប្រាសាទ Izumo-taisha។ ភ្លាមនោះ បុរសនេះមានអារម្មណ៍ថានេះជាកន្លែងដែលគាត់រស់នៅពីជាតិមុន។
ជាតិមុនម្នាក់នេះជាព្រះឬ?
បានដឹងក្នុងអតីតកាល នៅប្រាសាទនេះតែងតែប្រារព្ធពិធីបុណ្យថ្ងៃលិចទាក់ទងនឹងជំនឿ។ ប្រហែលពត៌មាននេះគឺជាគន្លឹះដែលបុរសម្នាក់នេះឃើញរូបភាពថ្ងៃលិចហើយស្រាប់តែចង់ស្លាប់។
មិនត្រឹមតែប៉ុណ្ណឹង…
លើផ្លូវចូលប្រាសាទមានដុំថ្មដែលមានពន្លឺនៅខាងក្នុង។ រាល់ជំហានបុរសនេះឆ្លងកាត់ ពន្លឺនឹងបិទដោយស្វ័យប្រវត្តិ។
ជនជាតិជប៉ុនមានជំនឿថាមានជាតិមុនពិតមែន ជាអ្វីដែលវិទ្យាសាស្រ្តមិនអាចបញ្ជាក់បាននៅឡើយទេ។
ចុះអ្នក អ្នកជឿលើជាតិមុនទេ។ ថ្ងៃណាមួយការចងចាំពីមុនត្រលប់មកវិញ… មិនដឹងថាអារម្មណ៍នោះយ៉ាងណាទៅ?
Kengo Abe