អំណោយភ្ញាក់ផ្អើលសម្រាប់កុមារក្រីក្រនៅជប៉ុន
ជារៀងរាល់ឆ្នាំមុនពេលចូលសាលារយៈពេល ៤ខែ នៅសាលាមានប្រកាសពីអំណោយរបស់លោក Date Naoto។
Date Naoto ជាឈ្មោះមួយនៃ Anime ពិតជាល្បីឈ្មោះជិត ៤០ឆ្នាំមុន តួអង្គឯកមានឈ្មោះ Tiger Mask។
Date Naoto ធំដឹងក្តីនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា គាត់ពាក់របាំងមុខសត្វខ្លា មានរហ័សនាម Tiger Mask ដើម្បីចូលរួមកីឡាកាសជំនាញ។
រូបភាព http://simple-lifehack.com/date-naoto/
ចំនួនទឹកប្រាក់ឈ្នះពីការប្រកួត Tiger Mask ប្រើដើម្បីទិញអំណោយសម្រាប់ក្មេងៗនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាកន្លែងដែលគាត់បានធំដឹងក្តី។
ដោយយកតម្រាប់តាមរឿងរបស់ Date Naoto កម្មវិធីជូនអំណោយអោយក្មេងៗក្រីក្របានចាប់ផ្តើមជារៀងរាល់ឆ្នាំ។ អ្នកដែលចូលរួមកម្មវិធីសុទ្ធតែជាអ្នកស្ម័គ្រចិត្តមិនទាក់ទងដល់អ្នកផលិត Anime។
ក្មេងៗជប៉ុនប្រើប្រាស់កាបូបឯកទេសទៅសាលា ប៉ុន្តែតម្លៃកាបូបនេះក៏ថ្លៃ ហេតុនេះមិនមែនក្មេងណាក៏គ្រប់លុយទិញទេ។
រូបភាព http://news.livedoor.com/article/image_detail/15695599/?img_id=19556887
កាបូបត្រូវគ្របដោយស្បែកពិត ធានាអោយកាបូបមិនខូចខាតក្នុងអំឡុងពេល ៦ឆ្នាំ។ ប្រសិនបើមើលកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ តម្លៃរបស់វាក៏ស្មើទៅនឹងគុណភាព។ ប៉ុន្តែសម្រាប់ក្មេងក្រីក្រ នេះជារបស់ដែលពិបាកនឹងទទួលបាន។
ភាគច្រើនសិស្សជប៉ុនសុទ្ធតែត្រូវបានឳពុកម្តាយទិញកាបូបអោយមុនពេលចូលរៀន ហេតុនេះក្មេងដែលមិនមានកាបូបនឹងខ្មាស់មិត្តភក្តិជាមិនខាន។ កាន់តែគ្រោះថ្នាក់ជាងនេះ ប្អូនៗអាចក្លាយទៅជាមុខសញ្ញានៃការគំរាមកំហែងនៅសាលា។
គិតដល់ស្ថានភាពរបស់ប្អូនៗ បុរសម្នាក់អាយុប្រហែល ៣០ឆ្នាំ លាក់ឈ្មោះ ខ្ចីរហ័សនាមរបស់ Date Naoto បានចាប់ផ្តើមកម្មវិធីផ្តល់អំណោយ។ យូរទៅកម្មវិធីផ្សព្វផ្សាយទូលាយហើយទទួលបានការយកចិត្តទុកដាក់ជាច្រើន។ អ្នកដែលចូលរួមទាំងអស់សុទ្ធតែលាក់ឈ្មោះតែខ្ចីនាមរបស់តួអង្គ Anime ដើម្បីធ្វើសប្បរសធម៌ ដូច្នេះនេះគឺជាសកម្មភាពមិនរកកម្រៃ។
ជារៀងរាល់ឆ្នាំ អំណោយរបស់លោក Date Naoto នឹងត្រូវបានផ្ញើទៅដល់ប្អូនៗសិស្សក្រីក្រនៅទីក្រុង Nanyou ខេត្ត Yamagata។ អំណោយឆ្នាំនេះមានទីតាំងស្ថិតនៅច្រកទ្វារធំនៃរដ្ឋបាលទីក្រុង។
ក្រៅពីនេះសម្រាប់សិស្សវិទ្យាល័យនឹងចូលរៀនក្នុងឆ្នាំនេះ រួមជាមួយនឹងអំណោយជាប្រាក់ ១០,០០០យេនសម្រាប់ប្អូន ៥នាក់។
ជូនពរប្អូនៗក្លាយទៅជាសិស្សវិទ្យាល័យនៃនិទាឃរដូវនេះ។
ប្អូនៗកុំភ្លេចបង្ហាញភាពដឹងគុណរបស់ខ្លួនជាមួយនឹងមនុស្សសំខាន់ជំុវិញណា!
ត្រូវព្យាយាមសិក្សាក៏ដូចជាធ្វើអោយបានល្អនូវសកម្មភាពក្នុងក្រុម។
ជូនពរអោយប្អូនៗមានអនាគតល្អនៅថ្ងៃក្រោយ។
តំណាងអោយទីក្រុងបានជ្រើសរើសប្អូនដែលជាសិស្សធម្មតា ហើយជូនអំណោយដោយផ្ទាល់ដល់ប្អូនៗ។ ទោះបីជាយ៉ាងណាប្អូនមិនដឹងនរណាជា Tiger Mask ក៏ដូចជា Date Naoto ហេតុនេះវាហាក់ដូចជារឿងនិទានសម្រាប់ប្អូនៗ។
អ្នកគិតយ៉ាងណានៃវិធីស្ម័គ្រចិត្តបែបជប៉ុន?
Kengo Abe