តើអ្នកដឹងទេ? ប្រជាជន​នៅ Tokyo ពី​មុន​មិន​ស្ងៀម​ស្ងាត់ដូចជា​ឥឡូវនេះទេ

ពី​បុរាណ​មក​ដល់​ឥឡូវ​ ប្រជាជន​ជប៉ុន​នៅ​តែ​ជ្រើសយក​ឈើជាសម្ភារៈសំ​ខាន់សម្រាប់ធ្វើ​ផ្ទះ។ ផ្ទះ​ធ្វើ​ពី​ឈើ​នាំ​មក​នូវ​អារម្ម​ណ៍​រឹង​មាំ ថ្លៃ​ថ្នូរ​ ត្រជាក់ក្នុង​រដូវ​ក្តៅ តែកក់​ក្តៅ​ក្នុង​រដូវ​រងា។

ទោះជាយ៉ាងណា នៅប្រទេសជប៉ុនអាកាសធាតុស្ងួតក្នុងរដូវរងា អគ្គី​ភ័យ​កើត​ឡើង​ញឹក​ញាប់​។ ភ្លើង​ឆេះ​រាល​ដាល​ពីផ្ទះមួយ​ទៅ​ផ្ទះ​មួយ​ទៀតដោយ​សារ​ឈើ​ឆេះ​យ៉ាងលឿន ថែមទាំង​មាន​ខ្សល់​ខ្លាំង ការ​ពន្លត់​ពិត​ជា​ពិបាក ឬ​អាចនិយាយបានថា “មិន​អាច​ធ្វើ​ទៅ​បាន​” ។

ខាង​ក្រោម​នេះ​គឺជា​ផែន​ទី Tokyo សម័យ​ Edo ។

រូបភាព http://www.d-laboweb.jp/special/sp517/

កាល​ពី​មុន​ប្រជាជន​ Edo ​ស្ថាបនា​ផ្លូវ​ថ្នល់ដោយ​ផ្អែក​លើប្រព័ន្ធប្រឡាយធំទូលាយ។ ទន្ទឹម​នឹង​នេះ ផ្គត់​ផ្គង់​ប្រភព​​ទឹក​សម្រាប់​ប្រជាជន ប្រព័ន្ធនេះក៏ទប់ស្កាត់ការរីករាលដាលនៃអគ្គីភ័យផងដែរ នៅពេលដែលមានអគ្គីភ័យកើតឡើង។

តំបន់ពណ៌បៃតងក្នុងរូបភាពតំណាងឲ្យ​ព្រៃឈើ​ ដែល​ដើរ​តួ​នាទី​សំ​ខាន់​ក្នុង​ការ​កាត់​បន្ថយ​ល្បឿន​ឆេះ។

រឿង​អ្វី​កើត​ឡើង​ពេល​មាន​អគ្គី​ភ័យ​?

ជាដំ​បូង​ Hikeshi – អ្នក​ដែល​ពន្លត់​អគ្គី​ភ័យ​ត្រូវ​មក​ឲ្យ​ទាន់​ពេល។

រូបភាព http://bosai-girl.com/2017/05/03/hikeshispirits_kyoto/

ការងារ​ពន្លត់​អគ្គីភ័យ​សម័យ Edo ជា​ការងារ​ដែល​ថ្លៃ​ថ្នូរ​ និង​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់។ បច្ចុប្បន្ន​អ្នក​ពន្លត់​អគ្គីភ័យប្រើប្រាស់​ទឹក និង​ឧស្ម័ន​ស្ងួត​សម្រាប់ពន្លត់​ភ្លើង​។ យ៉ាងណាមិញ នៅ​សម័យ​ Edo អគ្គីភ័យ​ភាគ​ច្រើន​កើត​ឡើង​យ៉ាង​លឿន​ មិន​ត្រឹម​តែ​ផ្ទះ​ត្រូវឆេះ ថែមទាំងរាល​ដាល​យ៉ាង​លឿន​ទៅកាន់​ផ្ទះរបស់​អ្នក​ជិត​ខាង។

រូ​បភាព https://mag.japaaan.com/archives/61255

វិធីសាស្រ្តនៃ​ភ្នាក់​ងារ​ពន្លត់​អគ្គីភ័យនៅ​សម័យ​ Edo គឺ ជាដំ​បូង​ពួក​គេ​បែងចែក​ជាក្រុម រើសយកប្រធានក្រុមហៅ​ថា (matoi) “ភាសាជប៉ុន” ។ បន្ទាប់​មក​ ក្រុមពន្លត់នឹងឡើងផ្ទះដែលជាគោលដៅ រង់ចាំសេចក្តីបង្គាប់នៃ Matoi ហើយធ្វើឲ្យរលំផ្ទះ។

ត្រូវ​ហើយ​អ្នក​មិន​អាន​ខុស​នោះ​ទេ។

ថ្វីត្បិតតែ ផ្ទះរបស់អ្នកមិនមែន​ជាមូល​ហេតុ​បង្ក​អគ្គីភ័យ​ក៏ដោយ ប៉ុន្តែក្រុម​ពន្លត់​អគ្គីភ័យត្រូវលះ​បង់​ផ្ទះ​របស់​អ្នក​ជាជាង​ទុក​ឲ្យ​ Edo ទាំង​មូល​ស្ថិត​ក្នុង​អណ្តាត​ភើងឆេះ។ គោលការណ៍ “សម្លាប់​ខុសជាជាង​លើក​លែង” ចំណុចនេះ​បែរ​​ជា​ធ្វើ​ឲ្យប្រជាជន​ Edo ទុក​ចិត្ត​ច្រើនជាង ព្រោះផ្ទះ​របស់ជិត​ខាង​ឆេះក៏​ផ្ទះ​ខ្លួន​នៅ​តែ​សុវត្ថិ​ភាព។

ទន្ទឹមនឹងនេះ ចំណាត់ថ្នាក់​ការ​ងារ​ក្នុងក្តីស្រមៃដែល​សិស្ស​បឋម​សិក្សា​នៅ​ប្រទេសជប៉ុន​ចង់​ធ្វើ​បំ​ផុត​បច្ចុប្បន្ន​ជា Youtuber ចំ​ណែក​ឯនៅ​សម័យ​ Edo ភាគ​ច្រើន​ក្មេង​តូចៗសុទ្ធ​តែចង់​ក្លាយ​ជា​អ្នក​ពន្លត់​អគ្គីភ័យ ដោយ​សារ​តែ​ការ​ងារ​នេះ​ពិត​ជាល្អខ្លាំងណាស់។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង ​មានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់អ្នកពន្លត់អគ្គីភ័យជប៉ុន​ហៅ​ថា ​Dezome Shiki ក្នុងព្រឹត្តិ​ការណ៍​អ្នកពន្លត់អគ្គីភ័យនឹងបង្ហាញលំ​នឹង​នៅលើជណ្តើរឬស្សី។ នេះ​ជា​ព្រឹត្តិការណ៍ស្ថិត​ក្នុង​ពិធី​បុណ្យ​ទទួល​ឆ្នាំ​ថ្មី បួង​​សួង​​សម្រាប់​សុវត្ថិភាពសំ​ណាង​ល្អរបស់​ប្រជាជន​ជប៉ុន​។ ព្រឹត្តិការណ៍នេះក៏ជាវិធីសាស្រ្តតែមួយគត់ក្នុងការ​បង្ហាញពីអ្នកពន្លត់អគ្គីភ័យរបស់​ជប៉ុនផងដែរ។

រូបភាព https://ja.wikipedia.org/wiki/%E5%87%BA%E5%88%9D%E5%BC%8F

ប្រហែលជា​ការងារ​ពន្លត់​អគ្គីភ័យ​នា​ពេល​សព្វថ្ងៃមិនសូវជាលេចធ្លោជាងការងារ​ផ្សេង​ទៀត ទោះ​ជា​យ៉ាង​ណា នេះ​ជា​​ការងារ​គ្រោះ​ថ្នាក់ ហើយ​ពិត​ជា​សំ​ខាន់ ដែល​ប្រជាជន​ជប៉ុន​យក​ចិត្ត​ទុក​ដាក់ជាពិសេស។ ដោយ​សារ​គេ​យល់​ពី​ការ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ និង​មហន្តរាយ​ពេល​ដែល​អគ្គីភ័យ​កើត​ឡើង​។ នៅសម័យ​នោះ ប្រហែល ២ ទៅ ៣​ ឆ្នាំម្តងនឹង​មាន​អគ្គី​ភ័យធំរីករាល​ដាល។ អគ្គីភ័យ​ដែល​ឆេះ​ខ្លាំង​បាន​ធ្វើ​ឲ្យមនុស្សប្រមាណ​ ១០៧,០០០ នាក់​ស្លាប់។

ក្រៅ​ពី​នេះ ប្រទេសជប៉ុនក៏ម៉ឺងម៉ាត់ក្នុង​ការដោះស្រាយបញ្ហាភ្លើងឆេះផងដែរ។ នៅសម័យ​ Edo មាន​ក្រុម​មួយ​ហៅ​ថា​ Hisuke touzoku aratame ជំ​នាញ​ខាងដោះ​ស្រាយ​បញ្ហាឆក់​ប្លន់ ដុត​ភ្លើង។ ក្រុម​នេះមិន​ត្រឹម​តែ​ត្រូវបាន​ប្រគល់​​ភារកិច្ចឃាត់​ខ្លួន​ ថែម​ទាំង​អាច​កាត់​ដៃ ឬ​សម្លាប់​ជន​ល្មើសផងដែរ​។

ម្យ៉ាងវិញទៀត ដោយ​សារ​តែ​ឆាប់​ឆេះ​ ក៏​ដូចជា​អត្តចរិក​ “ក្តៅ​ដូច​ភ្លើង​” របស់​ប្រជាជន​ Edo សម័យ​នោះ ​ពាក្យថា (Kaji to kenka wa Edo no hana) ឆេះ​ហើយ​វាយ​គ្នា​ដូចជា​ផ្ការបស់​ Edo ទាំង​អគ្គីភ័យ ឬការ​វាយ​គ្នា​សុទ្ធ​តែ​បង្ក​ភាព​អូអរ ចលាចល។ នេះ​ជា​ការ​និយាយ​ពី​ចរិក​របស់​ប្រជាជន​ Edo សម័យ​នោះ។

ដូច្នេះប្រហែល​ជាប្រជាជន​ Tokyo ពី​មុន​មិន​ស្ងៀម​ស្ងាត់ដូច​បច្ចុប្បន្ន​ឡើយមែនទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: