សារមន្ទីរ​ជប៉ុន​រក្សា​របស់​លេង​ភ្ញៀវដែលបាន​ភ្លេច​អស់​រយៈពេលដល់ទៅ ៣០​ឆ្នាំ

ពួកគេនៅតែសង្ឃឹមថានៅថ្ងៃណាមួយភ្ញៀវដែលបាន​ភ្លេចនឹងត្រឡប់មកយករបស់លេងវិញ។

សារមន្ទីរ Chido នៅ​ទី​ក្រុង​ Tsuruoka គឺជាកន្លែងសម្រាប់តាំងបង្ហាញការប្រមូលរបស់បុរាណមួយចំនួនទាក់​ទង​នឹង Samurai រួម​មាន​ពាស​ដែក​ មួក ដាវ។ កន្លែង​នេះ​មាន​ភ្ញៀវ​ទេស​ចរណ៍​ក្នុង​ និង​​ក្រៅ​ប្រទេស ជាពិសេស​គឺ​ក្មេង​ពិត​ជា​ចូល​ចិត្ត​។ ថ្មីៗ​នេះ​សារមន្ទីរបាន​ “ល្បី” នៅ​លើ​គេហទំ​ព័រ​សាធារណៈពេល​ដែល​ស្វែងរក​ម្ចាស់​របស់​លេង​បាន​ភ្លេចអស់រយៈពេល ៣០​ឆ្នាំ។

សារមន្ទីរ Chido ភាគ​ច្រើន​ទាក់​ទាញ​ក្មេង​ក្នុង​ប្រទេសជា​ច្រើន​​មក​ទស្សនា​។

កន្លែង​នេះ​តាំង​បង្ហាញមួយ​ផ្នែក​ប្រវត្តិ​សាស្រ្តរបស់ Samurai។

អ្នក​គ្រប់​គ្រង​សារមន្ទីរ​បាន​ផុស​លើ Twitter រូបភាព​សត្វទា​តុក្កតា​ Donald មាន​ឈ្មោះ​ថា “Dona-chan”។

អ្វី​ដែល​ធ្វើ​អោយ​អ្នក​ទាំង​អស់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​គឺ “Dona-chan” ត្រូវ​បាន​គេ​រក​ឃើញ​ប្រហែល​ ៣០​ឆ្នាំមុន​នៅ​ចំ​ណត​រថ​យន្ត​របស់​សារមន្ទីរ។ ចាប់​ពី​ពេល​ដែល​រក​ឃើញ តុក្កតា​ទា​នេះត្រូវ​បាន​បុគ្គលិក​សារមន្ទីរផ្លាស់​វេន​គ្នា​ដាក់​នៅ​លើ​តុ​ធ្វើ​ការ​។ ពួក​គេ​នៅ​តែ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​រក្សាអោយ​បាន​ល្អដើម្បីជៀស​វាង​ករណីម្ចាស់​របស់វា​ត្រលប់​មក​រក។

សត្វ​ទា​បាន​នៅ​សារមន្ទីរ ៣ទសវត្សន៍ប៉ុន្តែថ្មី​ដដែរ។

បុគ្គលិក​ទី​នេះតែង​តែ​បោក​ស្អាតពេល “Dona-chan” ថែម​ទាំង​បាន​ចាក់អំបោះ​ខោ​អាវ​អោយ​វាទៀត។

គេតែង​តែ​ងូត​ទឹក​អោយ​តុក្កតា​ទា​នេះយ៉ាង​ស្អាត

ហាល​ថ្ងៃ​អោយ​ក្រអូបស្អាត

សាធារណៈជន​លើ Twitter ក៏​បាន​សរសើរ​ការ​ប្រឹងប្រែង​របស់​សារមន្ទីរក្នុង​ការ​រក្សាទុក និង​ថែទាំរបស់​របរ​របស់​ភ្ញៀវ​ដែល​បាន​ភ្លេច។ ពួក​គេ​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ដោយ​សារមន្ទីរ​នៅ​តែ​រក្សារបស់​មួយ​ដែល​ប្រហែល​ជា​ម្ចាស់​របស់​វា​ក៏​បាន​ភ្លេច​។ ទន្ទឹម​នឹង​នោះ​មាន​មនុស្ស​ជាច្រើន​បាន​ចែក​រំ​លេក​អានុស្សាវរីយ៍របស់​ខ្លួន​ជាមួយ​នឹង​របស់​លេង​កាល​ពី​តូច។

ថែម​ទាំង​បាន​ចាក់អំ​បោះ​ខោអាវ​ថ្មី

សារមន្ទីរ Chido ចែក​រំ​លេក​ពួក​គេ​មិន​ចង់​ល្បី​ឈ្មោះ ហើយ​ក្លាយ​ទៅ​ជា​ចំ​ណុចដែល​ធ្វើ​អោយ​គេ​ចាប់​អារម្ម​ណ៍ប៉ុន្តែ​ពួក​គេ​សង្ឃឹម​ថា​សាធារណៈជន​នឹង​ជួយ​បុគ្គលិ​កសារមន្ទីររក​បាន​ម្ចាស់​របស់​ “Dona-chan”។

តាម​រយៈ Lostbird/ប្រភពអត្ត​បទ Channel News Asia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: