ថ្ងៃ​សម្រាប់​ប្តី​ប្រពន្ធ-គ្រួសារ​របស់​អ្នក​មាន​​សុភមង្គល?

អ្នក​ដឹង​ទេ​ថ្ងៃ ២២ ខែវិច្ឆិកា នៅ​ជប៉ុន​គេ​ហៅ​ថា ii fufu no Hi – ថ្ងៃ​ប្តី​ប្រពន្ធ​មានសុភមង្គល។

ថ្ងៃ​នេះ​មាន​មក​ពី​ការ​ប្រើ​ពាក្យ 11 (ii-i ក្នុង ichi) ហើយ 22 (fufu-fu ក្នុង​ futari)។

នេះ​គ្រាន់​តែ​ជា​ថ្ងៃរំ​លឹក​អនុស្សាវរីយ៍ដែល​មិន​ផ្លូវ​ការ​របស់​ជប៉ុន​ក៏​ដូចជា Pocky no Hi អញ្ចឹង​…។

រូបភាព http://www.myreformjp.com/fusui_recipe/living.shtml

ក្នុងឱស​ថ្ងៃ​ប្តី​ប្រពន្ធក្រុមហ៊ុនធានារ៉ាប់រង Meiji Yasuda បាន​រៀប​ចំ​ការ​សម្ភាសប្តី​ប្រពន្ធ​ដែល​មាន​អាយុចាប់​ពី ២០ ដល់ ៧៩ ឆ្នាំ ជាមួយ​នឹង​សំ​ណួរ​៖

“អាពាហ៍ពិពាហ៍របស់អ្នកមាន​សុភមង្គល​ទេ?”

ហើយ​លទ្ធផល​នៃ​ការ​សម្ភាស​​ឃើញ​ថា​ ៧៥.៣% ជនជាតិ​ជប៉ុន​ឆ្លើយ​ថា​ “មាន”។ ប្រៀប​ជា​មួយ​លទ្ធផល​សម្ភាស​ឆ្នាំ​មុន​ តួ​លេខនេះ​ថយ​ចុះ ០.៨% មាន​ន័យថា​មាន​មនុស្ស ៤នាក់ នោះ​ ៣នាក់​នឹង​ឆ្លើយ​ថា​ “អាពាហ៍ពិពាហ៍របស់ខ្ញុំ​មាន​សុភមង្គល”។

ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​គឺ​ចំ​នួន​​មនុស្ស​ដែល​ជ្រើស​រើស​៖ “ជាតិ​ក្រោយ​ខ្ញុំ​នឹង​យក​អ្នក​ផ្សេងកើន​ដល់​ពាក់​កណ្តាល (៤២.៦%)”។

មាន​មូល​ហេតុ​មូល​ដ្ឋាន​ ៣​ដែល​ស្រ្តី​ជប៉ុន​មិន​ពេញ​ចិត្ត​នឹង​ប្តី​នោះ​គឺ៖

  • ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់
  • មិន​រៀប​រយ
  • មិន​ជួយ​ការ​ងារ​ផ្ទះ

ផ្ទុយមក​វិញ ៤៥.៧% ស្វាមី​មិន​ត្អូញ​ត្អែរអំ​ពី​ភរិយា​របស់​ពួក​គេទេ។

ក្រោយ​ពេល​រៀប​ការ​បាន​រយៈពេល ៣​ឆ្នាំ បុរស​ជា​ប្តី​នឹង​បាត់​បង់សិទ្ធិ​ “មេគ្រួសារ” តែ​សិទ្ធិ​ទាំង​នោះ​ភាគ​ច្រើន​ធ្លាក់​ចូល​​ដៃ​របស់​ប្រពន្ធ ហើយ​រយៈពេល​យូរទៅ សិទ្ធិ​របស់​ស្រ្តី​ក្នុង​គ្រួសារកាន់​តែ​កើន​ឡើង​។

ហេតុ​នេះ​ធ្វើ​យ៉ាង​ណា​គ្រួសារ​នៅ​ជប៉ុន​អាច​រក្សាសុភមង្គល។

រូបភាព http://www.artbank.co.jp

(អាថ៌កំបាំងបាន​មក​ពី​ជនជាតិ​ជប៉ុន)

ជាមូល​ដ្ឋាន​ បុរស​ និង​ស្រ្តី​មាន​ការ​គិត​ខុស​គ្នា​ ហេតុ​នេះពិតជា​ពិបាកដើម្បី​យល់​ ១០០% អំ​ពី​ដៃ​គូរ​ជីវិត​របស់​ខ្លួន​ ទោះ​បី​ជា​​រស់នៅ​ជាមួយ​គ្នា​ជាច្រើន​ឆ្នាំ។

មនុស្ស​ជាច្រើន​និយាយ​ថា​នៅ​ជប៉ុន​ បុរស​ពេល​ដែល​មានទំ​នាក់​ទំ​នង​នៅ​ខាង​ក្រៅបង្ហាញ​នូវ​អត្តចរិក​ស្លូត​បូត គួរ​អោយ​ស្រលាញ់​រាប់​អាន។

ប៉ុន្តែ​ពេល​ដែល​ត្រលប់​មក​ផ្ទះ​ខុស​ស្រឡះពី​នេះ។

បុរសងាយ​រំជួលចិត្តដោយសារពាក្យផ្អែមល្ហែម។ ហេតុ​នេះប្រសិន​ស្ត្រីសរសើរ “បង​ពូកែ​ណាស់” ឬ “អរគុណ​បង​ច្រើន” នោះ​បុរស​នឹង​ “ធ្លាក់​ក្នុង​អន្លង់” ហើយ​ធ្វើ​តាម​សម្តីរបស់​អ្នក​។ ពេល​នោះ​ងាយ​ស្រួល​ពឹង​អោយ​ធ្វើ​ការ​ងារ​ផ្ទះហើយ​ណា!

ប្រសិន​បើស្រ្តី​យល់ការ “គ្រប់គ្រង” កម្រិតគ្រប់​ល្មម ត្រូវ​ពេល​វេលា នោះ​សុភម្គល​គ្រួ​សារ​របស់​អ្នក​មិន​បារម្ភពី “បញ្ហា” ចូល​មក​ទេ។

ជូន​ពរ​អោយ​គូរ​ស្វាមី​ភរិយា​តែង​តែ​មាន​សុភមង្គល ជូន​ពរ​ថ្ងៃ ii-fufu (22/11)!

យ៉ាង​ណា​ហើយ​ ពេល​អាន​ការ​សម្ភាស​ខាង​លើអ្នក​នៅ​មាន​គំ​និត​រៀប​ការជាមួយ បុរស/ស្រ្តីជប៉ុន​ទេ?

ប្រភព ANN News

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: