អស្ចារ្យណា់! ក្មេងប្រុសអាយុ ១១ ឆ្នាំជោគជ័យក្នុងការប្រលងគណិតវិទ្យាកម្រិតខ្ពស់ទូទាំងប្រទេសជប៉ុន
នៅលើពិភពលោកជិត ៩០% មនុស្សដែលពូកែត្រូវបានពិភពលោកទទួលស្គាល់គឺដោយសារការងារដែលគេបានចំណាយពេលវាលាក្នុងជីវិតដើម្បីស្រាវជ្រាវប៉ុន្តែមានមួយផ្នែកតូចកើតមកគឺមានទេពកោសល្យ។
ក្មេងប្រុសអាយុ ១១ឆ្នាំមានឈ្មោះ Hiroto Takahashi ក្នុងចំណោមមនុស្សដែលមានទេពកោសល្យសតវត្សទី ២១ ដែលជប៉ុនមាននាពេលបច្ចុប្បន្ននេះ។
តើអ្នកដឹងថាក្មេងនេះពូកែអ្វីទេ? នោះគឺគណិតវិទ្យា។
ក្មេងប្រុសម្នាក់នេះបានក្លាយទៅជាអ្នកដែលមានវ័យក្មេងអាចសម្រេចបាននូវកម្រិតខ្ពស់បំផុតនៃការប្រឡង Sugaku Kentei ទូទាំងប្រទេសជប៉ុន ហើយត្រូវបានសមាគមន៍ត្រួតពិនិត្យប្រកាសនៅថ្ងៃ ១៥ ខែវិច្ឆិកា។
“Sugaku Kentei” គឺជាការធ្វើតេស្តជាតិដើម្បីវាស់ស្ទង់សមត្ថភាពជាក់ស្តែងក្នុងមុខវិជ្ជាគណិតវិទ្យា រៀបចំដោយវិទ្យាស្ថានគណិតវិទ្យានៃប្រទេសជប៉ុន។ មាន ១៤ កម្រិតខុសគ្នាៗ ចាប់ពីកម្រិតខ្ពស់បំផុតសម្រាប់និស្សិត និងនិស្សិតបញ្ចប់ការសិក្សារហូតដល់កម្រិតថ្មីសម្រាប់ក្មេងមតេ្តយ្យ។
រូបភាព https://www.su-gaku.net/
Hiroto Takahashi ជាសិស្សថ្នាក់ទី ៥ នៅសាលាបឋមសិក្សា Setagaya Municipal Ikenoue នៃទីក្រុង Tokyo។ ក្មេងប្រុសនេះបាននិយាយ៖ “ខ្ញុំសប្បាយចិត្តពេលសម្រេចកម្រិតសាកល្បងដំបូងដោយសារតែបានខំប្រឹងជាច្រើនក្នុងរយៈពេលប្រហែលពីរឆ្នាំ។ ប្អូនសង្ឃឹមអាចរួមចំណែកក្នុងការលើកកម្ពស់គណិតវិទ្យា”។
រូបភាព https://www.japantimes.co.jp/
Takahashi ត្រូវបានធ្វើតេស្តកម្រិតដំបូងនៅថ្ងៃ ២៨ ខែតុលា រួមបញ្ចូលទាំងសំណួរអំពីការវិភាគចម្រុះ ពិជគណិតលីនេអ៊ែរ និងទិន្នន័យស្ថិតិ។ ប្អូនបានបំបែក
ឯកទគ្គកម្មជាបេក្ខជនក្មេងជាងគេចូលរួមប្រឡងកម្រិតខ្ពស់ដែលធ្លាប់ត្រូវបានកាន់កាប់ដោយក្មេងអាយុ ១៣ឆ្នាំ។ ការប្រឡងនេះមានភាគរយជាប់ត្រឹម ៩,៤%។
ក្មេងប្រុស Takahashi បានបង្ហាញនូវទេពកោសល្យពីកំណើតនៃគណិតវិទ្យាតាំងពីតូចមក។ ពេលអាយុ ២ ទៅ ៣ឆ្នាំ ប្អូនចាប់ផ្តើុមចូលចិត្តជាមួយនឹងការគិតលេខក្រោយពេលឪពុកម្តាយទិញល្បែងផ្គុំរូបអោយ។
ក្រោយមក Takahashi រៀនគណិតដោយខ្លួនឯងហើយសម្រេចការប្រឡងកម្រិតពីរសម្រាប់សិស្សវិទ្យាល័យឆ្នាំទី២ ពេលទើបតែរៀនថ្នាក់ទី១ នៅកម្រិតបឋម។ ហើយពេលរៀនថ្នាក់ទី២ នៅសាលាបឋមសិក្សា ប្អូនបានបញ្ចប់ការប្រឡងកម្រិតបឋមសម្រាប់សិស្សវិទ្យាល័យឆ្នាំទី៣។ Takahashi ឥឡូវជាអ្នកកាន់ឯកទគ្គកម្មនៅកម្រិតទាំងពីរ។ Hiroto Takahashi ទទួលបានការណែនាំពីគណិតវិទូ Shigeru Iitaka សាស្រ្តាចារ្យកិត្តិយសម្នាក់នៅសាកលវិទ្យាល័យ Gakushuin ហើយអ្នកទាំងពីរស្រាវជ្រាវជាមួយគ្នា និងផ្តល់សៀវភៅនៃលទ្ធផលស្រាវជ្រាវស្នាដៃរបស់ខ្លួន។
រូបភាព https://nuocnhatplus.com/
ក្មេងប្រុសទេពកោសល្យនេះមានក្តីស្រមៃក្លាយទៅជាគណិតវិទូម្នាក់ក្នុងថ្ងៃអនាគតដើម្បីអាចបង្កើតក្បួនដោះស្រាយគណិតផ្ទាល់ខ្លួន។ ជូនពរអោយប្អូនបន្តការព្យាយាម និងសម្រេចនូវក្តីស្រមៃរបស់ខ្លួន ហើយផ្តល់ប្រយោជន៍អោយមនុស្សជាតិកាន់តែច្រើន។
ប្រភព https://mainichi.jp/english/articles/20181116/p2a/00m/0na/016000c
Neko