បវរកញ្ញាជប៉ុនធ្វើអោយភ្ញាក់ផ្អើលក្នុងពេលប្រកួតសម្លៀកបំពាក់ជាតិ
បវរកញ្ញាសកលគឺជាការប្រកួតអន្តរជាតិប្រចាំឆ្នាំប្រមូលផ្តុំនូវនារីដែលមានរូបសម្រស់ និងចំណេះដឹងគ្រប់ទីកន្លែងនៅលើពិភពលោក។ បន្ទាប់មក ពួកគេនឹងប្រកួតប្រជែងដើម្បីបញ្ជាក់ថានរណាជាអ្នកសក្តិសមកិត្តិនាមនេះ។
រូបភាព http://airehon.win/
ការប្រកួតរួមមាន “សម្លៀកបំពាក់ជាតិ” បង្កើតជាឱកាសសម្រាប់ស្រ្តីផ្សព្វផ្សាយវប្បធម៌របស់ប្រទេសខ្លួនជាមួយនឹងសម្លៀកបំពាក់ប្រពៃណី ឬក៏បង្ហាញនូវភាពឆ្លាតវៃរបស់ពួកគេតាមរយៈវប្បធម៌ Pop សម័យទំនើប។ ឆ្នាំនេះ ប្រទេសជប៉ុននឹងផ្សារភ្ជាប់ចំនុចទាំងពីរខាងលើជាមួយគ្នា។
Yuumi Kato គឺជាអ្នកបង្ហាញមូ៉ត តារាសម្តែង និងអ្នកយកពត៌មានមានសមត្ថភាពនិយាយបាន ៤ភាសា ហើយបានទទួលជ័យជំនះបវរកញ្ញាសកលជប៉ុនដើម្បីតំណាងអោយប្រទេសជាតិទៅប្រកួតបវរកញ្ញាសកលឆ្នាំនេះ។ ប្រសិនបើអ្នកគិតថាសម្លៀកបំពាក់ជាតិរបស់ជប៉ុនគឺ Kimono នោះអ្នកខុសហើយណា!
រូបភាព :/yuumi_kato/
មុនពេលប្រកួត Yuumi បានបង្ហាញនូវសម្លៀកបំពាក់ស្រស់ស្អាតរបស់នាងចាប់ផ្តើមជាមួយនឹងប្រធានបទប្រវត្តិសាស្រ្តក្នុងរូបរាងរបស់ Ninja។
រូបភាព https://www.youtube.com/
បន្ទាប់មកនាងបានផ្លាស់ប្តូរសម្លៀកបំពាក់ដូចជា Sailor Moon គួរអោយស្រលាញ់ដូចខាងក្រោម។
ទោះបីជារូបរាងខាងក្រៅរបស់តួអង្គ Sailor Moon នេះស្អាតទន់ភ្លន់ ប៉ុន្តែតាមការពិតនាងមានវេទមន្តខ្លាំងអស្ចារ្យ។ សម្លៀកបំពាក់ Ninja និង Sailor Moon សុទ្ធតែនិយាយពីភាពរឹងមាំរបស់ស្រ្តី ប្រហែលនេះជាគោលបំណងរបស់បវរកញ្ញាចង់បង្ហាញដល់អ្នករាល់គ្នា។
រូបភាព :/yuumi_kato/
នេះពិតជាគំនិតមួយដែលប្លែក ដោយមិនប្រើសម្លៀកបំពាក់ប្រពៃណី តែប្រើប្រាស់វប្បធម៌ Pop ដើម្បីផ្សព្វផ្សាយពីជប៉ុនទៅដល់ពិភពលោក។
សង្ឃឹមថា Yuumi អាចទទួលបានមកុដហើយដូចជា Sailor Moon ប្រើប្រាស់នូវកម្លាំងរបស់ខ្លួនដើម្បីប្រឆាំងទៅនឹងភាពអាក្រក់។
តើអ្នកគិតយ៉ាងណាចំពោះសម្លៀកបំពាក់ដែលគួរអោយចាប់អារម្មណ៍របស់បវរកញ្ញាជប៉ុន?
ប្រភព៖ https://kotaku.com/miss-universe-japan-will-compete-as-sailor-moon-1830582916
Neko