មនុស្ស​ជាច្រើន​យល់​ខុសអត្ត​ន័យនៃ​ពាក្យ Itadakimasu និង Gochisosama

មុន​ពេល​បរិភោគ​ ប្រជាជនជប៉ុនតែង​និយាយ “Itadakimasu” ហើយ​​​បញ្ចប់​​ការ​​បរិភោគ​​ដោយ​​ប្រើ​ពាក្យ “Gochisosama” ។ 

ទោះ​បី​ជា​នៅ​ផ្ទះ​ ឬ​នៅ​សាលា​ ក្មេង​ត្រូវបាន​បង្រៀន​មិនឲ្យ​ភ្លេច​​និយាយ​ពាក្យ​សំ​ខាន់​ទាំង​ពីរនេះ។

រូបភាព https://www.mag2.com/p/news/270733

ថ្វីត្បិតតែ បាន​ក្លាយ​ជា​ទម្លាប់ ប៉ុន្តែ​តិច​ណាស់ សូម្បី​តែ​ជនជាតិ​ជប៉ុនខ្លួនឯងក៏មិនយល់​អត្ត​ន័យ​ពិត​ប្រាកដ​នៃ​ពាក្យ​ទាំងពីរ​នេះដែរ។

អត្ត​ន័យ​នៃ​ពាក្យ “Itadakimasu”

ចាប់ផ្តើម​ពី Itadaku ការបន្ទាបខ្លួនពាក្យកិរិយាស័ព្ទ Taberu បរិភោគ) ។

មនុស្ស​ជាច្រើន​យល់​ថា ​ពាក្យ​នេះបង្ហាញ​ការ​ដឹង​គុណចំពោះ​អ្នក​ដែល​បាន​រៀប​ចំ​មុខ​ម្ហូប​ តាម​ការ​ពិត​មិន​មែន​បែប​នេះ​ទាំង​ស្រុង​ឡើយ។

ពាក្យនេះ​មាន​ន័យ​ថា “ទទួលជីវិតមួយ”

នៅពេល​ដែល​បរិភោគ​ អ្នក​ត្រូវ​យល់​ថា ​នោះ​មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​ចាំ​បាច់សម្រាប់​រាងកាយ ហើយ​ថែម​ទាំង​ជា​ការ​ធ្វើឲ្យ​​បាត់​បង់ជីវិត​មួយ​ផ្សេង។ (ឧទាហរណ៍ដើម្បីមាន​សាច់​គោបរិភោគ យើង​ត្រូវ​សម្លាប់​សត្វ​គោ)។ ទោះ​បី​នោះ​ជា​បន្លែ ឬ​ផ្លែ​ឈើក៏​មាន​ជីវិតដែរ​។

គ្រប់​យ៉ាង​ដែល​អ្នក​ដាក់​ចូល​​មាត់ ទោះ​បី​ជា​មិន​មាន​ចលនា​ ប៉ុន្តែ​គ្រប់​យ៉ាងសុទ្ធ​តែ​ធ្លាប់​នៅ​រស់ ធ្លាប់​មាន​ការ​យល់ដឹង មិន​លើក​លែង​នោះ​ទេ។

អ្វី​ទាំង​នោះ​មាន​ន័យ​ថា ដោយ​សារ​ជីវិត​របស់​អ្នក អ្នក​ត្រូវ​សម្លាប់​ជីវិត​មួយ​ផ្សេង​ទៀត។

ដោយគំ​និត​នេះ​មុន​ពេល​បរិភោគ ប្រជាជន​ជប៉ុន​​និយាយ​ “Itadakimasu” ហើយ​មិន​ខ្ចះ​ខ្ចាយ​ម្ហូប​អាហារ ដើម្បី​បង្ហាញ​ការដឹង​គុណសម្រាប់​ជីវិត​ដែល​បាត់​បង់។

ដោយ​សារ​មូល​ហេតុ​នេះ នៅជប៉ុន​បើសិនជាអ្នកហូបសល់ម្ហូបគឺបាប​។ តាំង​ពី​តូច ក្មេង​ជប៉ុន​ត្រូវ​បាន​បង្រៀន​ថា​បាយ​មួយ​គ្រាប់​ក៏​មាន​ជីវិត ត្រូវ​តែ​ព្យាយាមហូបឲ្យ​អស់។

អត្ត​ន័យ​នៃ​ពាក្យ “Gochisosama”

ប្រហែល​មាន​មនុស្ស​ជាច្រើន​យល់ថា ​ពាក្យ​នេះ​មាន​ន័យ​ថា “អរគុណ”។

នេះជា Kanji នៃ​ពាក្យ​៖ ご馳走様​

ផ្អែក​លើ Kanji យើង​អាច​យល់​ពាក្យ​នេះ​មាន​ន័យ​ថា ​ដើម្បី​មាន​ម្ហូប​អាហារ​ត្រូវ​ការកម្លាំង​របស់​មនុស្ស​ជាច្រើន​ មិន​ត្រឹម​តែ​មនុស្ស​ដែល​បាន​ធ្វើ​ម្ហូប​ រួមទាំង​អ្នក​ដែល​បាន​ផ្គត់​ផ្គង់​វត្ថុធាតុដើមផងដែរ។

ពីមុនពាក្យ​ពេញ​របស់​វា​គឺ

ご馳走様で、頂くことができました (Gochisosamade, itadaku koto ga dekimashita)

អរគុណចំពោះការខំប្រឹងរបស់អ្នក ខ្ញុំ​ទទួលបាន​អាហារ​ឆ្ងាញ់សម្រាប់​បរិភោគ

បច្ចុប្បន្ន​ពាក្យ​នេះត្រូវ​បាន​សង្ខេប​ខ្លីថា Gochisosama តែប៉ុណ្ណោះ។

ជប៉ុន​​ជា​ប្រទេសដែល​មានរដូវ​រងារយៈពេល​យូរ។ ទន្ទឹម​នឹងនោះ នេះ​ជា​ប្រទេសដែល​រង​ផល​ប៉ះ​ពាល់ជាច្រើន​ពី​ធម្ម​ជាតិ។ ដោយ​សារ​មូល​ហេតុ​នេះ ជនជាតិ​ជប៉ុន​កាន់​តែ​ដឹង​គុណប្រភពម្ហូប​អាហារ​ដែល​ចិញ្ចឹម​ពួក​គេ។

អត្តន័យ​ពិត​ប្រាកដ​របស់​ពាក្យ​ទាំង​ពីរ​ខាង​លើ ប្រជាជន​ជប៉ុន​ក៏​មិន​ដឹង​។ ហេតុ​នេះអ្នក​គួរ​តែ​ចង​ចាំអត្តន័យ​ដែល​ល្អរបស់​ភាសាជប៉ុន​ ហើយ​បង្រៀន​ឲ្យ​​ប្រជាជន​ជប៉ុន​ដែល​មិនទាន់​ច្បាស់​។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: