សិល្បៈ Origami ធ្វើអោយផ្កា dandelion ទៅជាសត្វដ៏ស្រស់ស្អាត
អ្នកធ្លាប់គិតស្រមៃថាផ្កា dandelion ទន់ល្មើយ គ្រាន់តែខ្យល់បន្តិចអាចធ្វើអោយផ្កាហើរឡើងប្រែក្លាយទៅជាសម្ភារៈសំខាន់ដើម្បីបង្កើតជាស្នាដៃសិល្បៈទេ?
ស្តាប់ទៅដូចជាការស្រមៃណាស់មែនទេ? ប៉ុន្តែមិនមែនទេ សិល្បៈតែងតែមានការឆ្នៃប្រឌិតដែលគ្មានព្រំដែន ហើយមនុស្សម្នាក់ឈានដល់ការបង្កើតថ្មីសម្រាប់ស្នាដៃរបស់ខ្លួន។
អ្នកដែលប្រើ Twitter ជប៉ុន Inori (@kusabanaasobi) មានចំណង់ចំណូលចិត្តប្រមូល នឹងចូលចិត្តផ្កា ក្នុងពេលជាមួយគ្នានេះតាមអនឡាញនាងគឺជាសិល្បៈដែលល្បីម្នាក់មានសមត្ថភាព “Origami រុក្ខជាតិ”។ Inori ប្រមូលផ្កា និងស្លឹក កាត់វាបន្តិចម្តងៗដើម្បីបង្កើតជារូបរាងទន់ល្មើយធម្មជាតិ ហើយក្រោយមកធ្វើវាទៅជារូបរាងស្មុគស្មាញបែបនេះ៖
https://twitter.com/kusabanaasobi/status/934976586260013056
Inori ក្នុងពេលថ្មីៗនេះមានមនុស្សជាច្រើនស្គាល់ដោយសារស្នាដៃថ្មីបំផុតនោះគឺកូនមាន់ធ្វើអំពីផ្កា dandelion។ នរណាដែលមើលសុទ្ធតែសរសើរភាពស្រស់ស្អាតក៏ដូចជាភាពបិុនប្រសប់ដែលនាងបានធ្វើ។
សូមមើលសិល្បៈ Origami បានប្រើអ្វីដើម្បីប្រែផ្កា dandelion ក្លាយទៅជាសត្វដែលគួរអោយស្រលាញ់។
ភ្នែកធ្វើពីគ្រាប់ Sansho ជាគ្រាប់ម្រេចជប៉ុន។
រូបភាព https://twitter.com/kusabanaasobi
ស្លាបទាំងពីរធ្វើពីផ្កា Viola ស្ងួត។
រូបភាព https://twitter.com/kusabanaasobi
ក្បាល និងខ្លួនធ្វើពីផ្កា dandelion
រូបភាព https://twitter.com/kusabanaasobi
កូនមាន់នេះពិតជាគួរអោយស្រលាញ់ ប៉ុន្តែអ្នកនឹងកាន់តែមានភាពភ្ញាក់ផ្អើលពេលដែលមើលសត្វផ្សេងទៀតដែល Inori បានធ្វើ។ ខាងក្រោមនេះគឺជាស្នាដៃលេចធ្លោមួយចំនួន គ្រប់យ៉ាងសុទ្ធតែធ្វើអំពីគ្រាប់ ឈើ ផ្កា ស្លឹក និងពន្លកឫស្សី។
រូបភាព https://twitter.com/kusabanaasobi
សត្វទាំងនេះពិតជាគួរអោយស្រលាញ់ ហើយដូចពិតអញ្ចឹង។
រូបភាព https://twitter.com/kusabanaasobi
មើលទៅហាក់ដូចជាសត្វចាបមួយនេះបោកបញ្ឆោតមនុស្សជាច្រើន។
ナンキンハゼの葉と実でハゼを作ります。
公園に4本あるナンキンハゼの大木のうち一本は(たぶん塩害で)南側半分が葉が枯れて落ち、実が早くも白くなっていました。動画で使っている葉も縁が茶色です。もう少し待てば赤い綺麗な落ち葉もあったのでしょうが待ちきれず作ってしまいました。 pic.twitter.com/CsFMyCBpWY— inori (@kusabanaasobi) November 5, 2018
សិល្បៈ Origami រុក្ខជាតិ បានបោះពុម្ពសៀវភៅអំពីផលិតផលដែលនាងបានធ្វើ។ ពិតជាគួរអោយកោតសរសើរណាស់មែនទេ?
https://twitter.com/kusabanaasobi/status/1064388870840545280
រូបភាព https://twitter.com/kusabanaasobi
សូម Follow តាម Twitter ផ្ទាល់របស់ Inori ដើម្បីអាចមើលបានច្រើនជាងនេះនូវសិល្បៈ Origami រុក្ខជាតិមួយគ្មានពីរណា។
ផ្កា dandelion ទន់ល្មើយប៉ុន្តែមិនមែនសម្រាប់តែខ្សល់បក់ទៅប៉ុណ្ណោះទេ…
អ្នកគិតយ៉ាងណា?
Neko