កុំវាយតម្លៃសំបកក្រៅ ឈានជើងចូលទៅក្នុងផ្ទះ នោះអ្នកនឹងភ្ញាក់ផ្អើលជាមិនខាន
ជាមួយនិងទំហំ ២៩ x ២ ម៉ែត្រ តែប៉ុណ្ណោះ តែផ្ទះរាងត្រីកោណនៅប្រទេសជប៉ុនបែរជាមានទីធ្លារស់នៅធំទូលាយ និងមានខ្យល់ចេញ ចូលច្រើន។
ពួកគេតែងតែនិយាយតគ្នាថា “កុំវាយតម្លៃអ្វីដែលមើលឃើញ តែសំបកក្រៅ”។ ពាក្យមួយមាត់នេះពិតជាត្រឹមត្រូវណាស់ដោយ សង្កេតទៅលើផ្ទះតូចមួយនេះ ស្អាតនិងនៅជិតទន្លេ Tokyo នៃប្រទេសជប៉ុន។
ផ្ទះដែលមានរាងត្រីកោណនៅតំបន់ទំហំដីតូច
វាត្រូវបានរចនាដោយក្រុមហ៊ុនរចនា Mizuishi Atelier ផ្ទះមាន ទំហំតែ ២៩ x ២ ម៉ែត្រ នៅលើដីមានរាងត្រីកោណនៅតំបន់ទំហំដីតូច មួយនៅខាងចុងផ្លូវ។ ផ្ទះនេះជាទីកន្លែងស្នាក់នៅរបស់គ្រួសារមួយមានពីរនាក់ប្តីប្រពន្ធ និងកូនស្រីម្នាក់របស់ពួកគេ។
ទំហំត្រឹមតែ ២៩ x ២ ម៉ែត្រ ផ្ទះដែលមានទំហំដែលធ្វើអោយគេគិត ថាតូចចង្អៀតពិបាករស់នៅ ?
នៅពេលក្រឡេកមើល នរណាក៏គិតថាផ្ទះមានសភាពតូចចង្អៀតដែរ ប៉ុន្តែពេលចូលទៅក្នុងផ្ទះមនុស្សជាច្រើនអាចនិងមានការភ្ញាក់ផ្អើល ដោយសារតែមានទីធ្លាច្រើនជាងអ្វីដែលអ្នកបានគិត។
បរិយាកាសនៅក្នុងផ្ទះមានខ្យល់ចេញចូលគ្រប់គ្រាន់
ផ្ទះមានរាងត្រីកោណនិងមានពីរជាន់ទៀត បន្ទប់គេងមានទីតាំង នៅជាន់ទីមួយ ផ្ទះបាយ និងកន្លែងទទួលភ្ញៀវត្រូវបានដាក់នៅជាន់ទីពីរ។ ក្រៅពីនេះ មានបន្ទប់សម្រាប់សម្រាក កន្លែងលេងរបស់ក្រុមគ្រួសារត្រូវបានដាក់នូវជាន់ឡៅតឿ។ ដើប្បីកាត់បន្ថយទីធ្លាក្នុងផ្ទះ សមាជិកគ្រួសារអាចធ្វើការឡើងចុះតាមរយៈជណ្តើរដែលអាចផ្លាស់ទី។
គ្រប់បែបយ៉ាងត្រូវបានលាបព័ណ៌ស បង្កើតជាបរិយាកាសមាន ខ្យល់ចេញចូល ធំទូលាយសម្រាប់ផ្ទះនេះ។ សូមមើលបន្ថែមរូបភាពនៃផ្ទះនេះ។
ផ្ទះត្រូវបានរចនាយ៉ាងឆ្លាតវៃ សមស្របនឹងបម្រើដល់តម្រូវការ របស់សមាជិកគ្រួសារបីនាក់។