ទម្លាប់​ប្រើ Smart Phone របស់​ជន​ជាតិ​ជប៉ុន​នឹង​ធ្វើ​អោយ​អ្នក​​ភ្ញាក់​ផ្អើល

ប្រទេសជប៉ុនគឺជាប្រទេសជឿនលឿន និងបច្ចេកវិទ្យាខ្ពស់​ដែល​មាន​ចំនួនអ្នកប្រើស្មាតហ្វូនច្រើន។ ទោះជាយ៉ាងណាពេលប្រៀបធៀបជាមួយបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកនោះ​ការ​ប្រើ​ប្រាស់របស់​ជន​ជាតិ​ជប៉ុន​មាន​ភាព​ខុស​ប្លែក​ខ្លះៗ។

ខាង​ក្រោម​នេះយើង​ខ្ញុំ​សូម​រៀប​រាប់​នូវ​លក្ខណៈទាំង​បួន​ដែល​តែង​តែ​កើត​ឡើង​ក្នុង​វប្បធម៌​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​នៅ​ប្រទេសជប៉ុនហើយ​ប្រហែល​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ប្រសិន​កំ​ពុង​ត្រៀម​ខ្លួន​ទៅ​ប្រទេសជប៉ុន។ ចូល​រួម​ស្វែង​យល់​ទាំង​អស់​គ្នា​​ទម្លាប់​ទាំង​បួននៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទស្មាតហ្វូន ជឿ​ថា​នឹង​ធ្វើ​អោយ​អ្នក​ទាំង​អស់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល។

១. ហាម​ឃាត់​ការ​និយាយ​ទូរស័ព្ទលើ​យាន្ត​យន្ត​ដឹកជញ្ជូនសាធារណៈ

រូប​ភាព http://duhocchunguong.vn/

ប្រសិន​បើ​​អ្នក​ប្រើ​ប្រាស់​យាន្ត​ជំ​និះ​សាធារណៈនៅ​ប្រទេសជប៉ុន​ជាលើក​ដំ​បូង​អ្នក​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល ​ពី​ព្រោះ​ជន​ជាតិ​ជប៉ុន​ដូច​ជា​មិ​នសូវ​ទូរស័ព្ទ​នៅ​លើ​រថភ្លើង​ ឡាន​ក្រុង​ និង​យាន្ត​ជំ​និះ​ផ្សេង​ទៀតទេ។ មិន​ត្រឹម​តែប៉ុណ្ណឹងគេ​ក៏​មិន​សូវ​និយាយ​គ្នាដោយ​ផ្ទាល់​ដែរ។ ហេតុ​នេះ អ្នក​គួរ​តែ​មាន​ការ​ប្រយ័ត្ន​​ និង​ចាប់​អារម្មណ៍​ដើម្បី​កុំ​អោយ​រំ​ខាន​អ្នក​ដទៃ។

នេះ​ជា​រឿង​ដែល​សំ​ខាន់​បំ​ផុត​អំ​ពី​ភាព​គួរសម​ និងការ​​គោរព​ភាពឯកជន។

២. កម្រនឹងប្រើ​កាសទូរស័ព្ទ​ឥត​ខ្សែ

រូបភាព http://www.tinmoitruong.vn

ប្រសិន​បើ​ទៅ​ដល់​ប្រទេសផ្សេង​ដូចជានៅតំបន់អាសីុ ឬអាមេរិច អ្នក​នឹង​ឃើញ​អ្នក​ទាំង​អស់​គ្នា​ប្រើ​បច្ចេកវិទ្យាទូរស័​ព្ទ​​ឥត​​ខ្សែ (កាសទូរស័ព្ទ) ។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​ដើរ​តាម​ដង​ផ្លូវ​នៃប្រទេសជប៉ុន អ្នក​នឹង​កម្រ​ឃើញ​អ្នក​ណា​និយាយ​ទូរស័ព្ទដោយ​ប្រើ​កាសណាស់។

៣. Aruki sumaho  

រូបភាព https://www.20minutes.fr

ដើរក្នុងពេលខល​ទូរស័ព្ទ ផ្ញើ​សារឬ​មើល​វីដេអូជា​បញ្ហាដែល​ពេញ​និយម​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ ជាពិសេស​គឺយុវជន​តែង​តែ​ធ្វើនៅ​ទូ​ទាំង​ពិភព​លោក​។ នៅ​ប្រទេសជប៉ុន​គេ​ហៅ​វា​ជា Aruki-sumaho ហើយ​នេះ​ក៏​ជា​បញ្ហា​នៅ​ប្រទេសជប៉ុនដែរ។

នៅ​ប្រទេសជប៉ុន​មាន​កម្ម​វិធី​មួយ​ចំ​នួន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការ​ពារ​ខ្លួន​អ្នក​ និងអ្នក​ដទៃក្នុង​ពេលកំ​ពុង​ធ្វើ​ដំ​ណើរហើយ​ប្រើ​ប្រាស់​ទូរស័ព្ទស្មាតហ្វូននៅ​កន្លែងសាធារណៈ។

រាជរដ្ឋា​ភិ​បាន​ជប៉ុន​ក៏​បាន​រួម​ចំ​ណែក​ក្នុង​ការ​លើក​កម្ពស់ចំណេះ​ដឹង​តាម​រយៈការ​ផ្សព្វ​ផ្សាយ និង​វីដេអូដើម្បី​ពង្រីក​ការ​យល់​ដឹង។ ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ណាស់​​ពេ​លដែល​​មនុស្ស​ជា​ច្រើន​ជ្រើស​រើស​ការ​ប្រើ​ទូរស័ព្ទនៅ​ពេល​កំ​ពុង​ឈរឬ​អង្គុយ។

៤. ឧស្សាហ៍ព្យា​យាម​ក្នុង​ការ​ងារ​

រូបភាព https://kenhthongtintuyensinh.vn

ដូចជា​អ្នក​ធ្លាប់​បាន​ដឹង​ ក្រុម​ហ៊ុន​ជប៉ុន​ពិ​ត​ជា​អោយ​តម្លៃ​ភាពឧស្សាហ៍​ព្យាយាម​ក្នុង​ការ​ងារ​។ អ្នកមិនត្រូវខ្ជះខ្ជាយពេលវេលាហើយត្រូវ​​ធ្វើ​ការ​ងារ​ដែល​​បាន​ប្រគល់​អោយយ៉ាង​​ខំប្រឹងប្រែង និងភាព​ស្វាត់​ស្វែង​។ សូម្បី​តែ​ការ​ក្រលេច​មើល​អេក្រង់​ទូរស័ព្ទក្នុង​ពេល​ប្រជុំនឹងធ្វើ​អោយ​មាន​ការ​រំ​ខាន​ដល់​អ្នក​ដែល​នៅ​ក្នុង​បន្ទប់​ប្រជុំ។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ប្រើ​ទូរស័ព្ទ​អាច​សូម​ចេញ​ទៅ​ខាង​ក្រៅ​បន្តិច​។ ទោះ​បី​ជា​យ៉ាង​ណា​អ្នក​ក៏​មិន​ចាំ​បាច់​គិត​ថា​នោះ​គឺ​ជា​ច្បាប់​ទម្លាប់​ ដោយសារ​ក្រុម​ហ៊ុន​នីមួយៗមាន​​របៀប​ធ្វើ​ការ​ខុស​គ្នា។

ទម្លាប់​ទាំង​បួន​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​ជន​ជាតិ​ជប៉ុន​គឺ​ជា​ចំនុចចាប់​អារម្ម​ណ៍​ដែល​អ្នកគួរ​តែ​ដឹង​។ វា​ពិត​ជា​អាច​ជួយ​​អ្នក​យ៉ាង​ច្រើន​សម្រាប់​ដំ​ណើរ​កម្សាន្ត​ទៅ​ប្រទេសជប៉ុន​ និង​អាច​ជៀ​ស​វាង​នូវ​ចំ​នុច​ដែល​មិន​គួរ​កើត​ឡើង​មួយ​ចំនួន​។

ប្រភព http://jpninfo.com/102248

Neko

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: