៩០ ឆ្នាំមុនប្រជាជនជប៉ុនទាំងមូលត្រូវបង្ខំឱ្យចូលរួមធ្វើលំហាត់ប្រាណ
៩០ឆ្នាំមុន…
មានលំហាត់ប្រាណខាងរាងកាយតម្រូវសម្រាប់ប្រជាជនជប៉ុនទាំងអស់ នោះគឺជាការហាត់ប្រាណតាមរយៈ Radio។
លំហាត់ប្រាណតាមរយៈ Radio ប្រហែលមិនមែនជារឿងអ្វីដែលចម្លែកប៉ុន្តែការចាប់បង្ខំប្រជាជនទាំងអស់ចូលរួមមានតែនៅប្រទេសជប៉ុនតែប៉ុណ្ណោះ។
សកម្មភាពបែបនេះបានក្លាយទៅជាទម្លាប់ក្នុងជីវិតរបស់ប្រជាជនជប៉ុនក្នុងពេលនោះ។
៩០ឆ្នាំមុនពេលនោះមិនទាន់មានទូរទស្សន៍ ជារៀងរាល់ព្រឹក ពត៌មានទាំងអស់នឹងត្រូវផ្សាយតាមរយៈ Radio។ ជាមួយនឹងលំហាត់ប្រាណពេលព្រឹក ប្រជាជនចាប់ផ្តើមធ្វើលំហាត់ប្រាណតាមការណែនាំត្រូវបានផ្សាយចេញដោយមានសម្លេង Piano យ៉ាងស្រួលស្តាប់។
ទោះបីជាមិនមានរូបភាពណែនាំតែពាក្យសំដីដែលត្រូវបានរៀបចំងាយយល់ អ្នកទាំងអស់គ្នាសុទ្ធតែអាចធ្វើតាម។
នេះគឺជាវីដេអូរនៃលំហាត់ប្រាណដែលបានផ្សាយនៅលើ TV បច្ចុប្បន្ននេះ។
ការបង្ខំនៃលំហាត់ប្រាណនេះក្នុងគោលបំណងបង្រៀនអោយប្រជាជនពីសារៈសំខាន់នៃសុខភាព ជាពិសេសគឺកុមារ។ សម្រាប់ជនពិការគេនឹងធ្វើតាមដោយអង្គុយនៅលើកៅអី។
នៅរដូវក្តៅកុមារបានឈប់សម្រាកប្រហែល ៤០ថ្ងៃ។ ជារៀងរាល់ព្រឹកក្មេងនឹងធ្វើលំហាត់ប្រាណតាម Radio នៅសួនជិតផ្ទះ។
ទោះបីមិនមានការកំណត់សម្រាប់ការដាក់ពិន័យ ឬក្រដាសបញ្ជាក់ចាប់បង្ខំណាក៍ដោយប៉ុន្តែសម្រាប់ប្រជាជនជប៉ុនទាំងមូលនេះគឺជាសកម្មភាពមានលក្ខណៈចាប់បង្ខំ
មឺុងមា៉ត់ មិនមានអ្នកណាគេចវេស ឬក៍មានអារម្មណ៍មិនពេញចិត្ត។
មនុស្សម្នាក់ៗសុទ្ធតែមានកាតពាក់នៅកសម្រាប់ពេលដែលមានវត្តមានអ្នកនឹងទទួលបានការបោះត្រាមួយនៅក្នុងកាត។
រូបភាព http://photozou.jp/photo/show/2300358/237791475
ប្រសិនបើកាតរបស់អ្នកមានសុទ្ធតែចន្លោះទំនេរ(មិនបានបោះត្រា) អ្នកទាំងអស់គ្នានឹងមើលអ្នកក្នុងកែវភ្នែកវាយតម្លៃ។ ហេតុតែមិនចង់ត្រូវគេវាយតម្លៃ អ្នកណាក៏គោរពធ្វើតាម។
នៅក្នុងរដូវកាលឈប់សម្រាកពេលដែលត្រូវភ្ញាក់ពីព្រលឹមនោះគឺជាការលំបាក មិនមែនមិនចង់ភ្ញាក់តែមកពីមិនមានទឹកចិត្ត។ ហេតុនេះហើយប្រសិនបើសកម្មភាពនេះអាចបន្តរហូតដល់សព្វថ្ងៃ ខ្ញុំពិតជាដឹងគុណខ្លាំងណាស់។
លំហាត់ប្រាណនេះមានទាំងផ្នែកទី ២ និងផ្នែកទី ៣ អ្នកទាំងអស់គ្នាមិនសូវជាចាប់អារម្មណ៍ដូចមុន។
មានវីដេអូយកតម្រាប់តាមលំហាត់ប្រាណនេះ។
ទោះបីជាចលនាភាគច្រើននៅរក្សាទុកដដែល តែមួយចំនួនទៀតត្រូវគេច្នៃបន្ថែម។ ឧទាហរណ៍អ្នកដែលអង្គុយលើរទេសរុញធ្វើយ៉ាងណាអាចធ្វើតាមលំហាត់ដែលពិបាកនេះបាន។
ប្រសិនបើជនជាតិដទៃអាចធ្វើតាមលំហាត់ប្រាណនេះបាន ប្រហែលជាពិភពលោកមានការភ្ញាក់ផ្អើលនឹងភាពស្វិតស្វាញរបស់ជនជាតិជប៉ុនបាត់ទៅហើយ។
Kengo Abe