មុខងារផាត់ពណ៌ថ្មីរបស់ AI មានអ្វីពិសេសដែលធ្វើអោយក្រុមសិល្បករជប៉ុនសរសើរ
AI ជាការសរសេរកាត់នៃប្រាជ្ញាសិប្បនិម្មិត ត្រូវបានអនុវត្តនៅក្នុងផ្នែកជាច្រើនដូចជារូបភាពបង្ហាញ ផលិតផលក្រាហ្វិកឌីជីថល មាតិកាគេហទំព័រ Video និងផលិតផលជាច្រើនផ្សេងទៀត។ បច្ចុប្បន្ននេះ AI បន្តឈានចូលវិស័យសិល្បៈ និងកម្សាន្តជាកន្លែងដែលកាលពីមុនមានតែមនុស្សជាអ្នកកាន់កាប់។
សម្រាប់វិចិត្រករត្រូវការផាត់ពណ៌នូវគំនូររបស់ខ្លួន នោះឧបករណ៍ AI លើបណ្តាញឥតគិតថ្លៃ Style2Paints ជាជម្រើសដំបូង។ ទោះយ៉ាងណាក្រោយពេលធ្វើកំណែទម្រង់ ៤ ថ្មីបំផុត អ្នកដែលប្រើ Twitter ជប៉ុនមិនអាចបញ្ឈប់ការសរសើរអំពីមុខងារថ្មីគួរអោយទាក់ទាញរបស់វា។
រូបភាព https://twitter.com/IlIIlIIIllIllII
ឧទាហរណ៍ដូចជាការត្រួតពិនិត្យម៉ូដែលបង្កើតរូបភាព និងជ្រើសរើសរវាងរបៀប Careful និងរបៀប Careless សម្រាប់បែបផែនផាត់ពណ៌ផ្សេងៗគ្នា បង្កើតចេញជាលទ្ធផលគួរអោយភ្ញាក់ផ្អើល។
ពួកយើងអាចមើលនូវលទ្ធផលមួយចំនួនដែលវិចិត្រករជនជាតិជប៉ុនសម្រេចបាន៖
រូបភាព yoshiwo_konogi
“Woah … ពណ៌ស្វ័យប្រវត្តិតាមរយៈប្រាជ្ញាសិប្បនិម្មិតពិតជាល្អឥតខ្ចោះ… ”
រូបភាព /tomehashi/
“ពណ៌ផាត់ដោយស្វ័យប្រត្តិដោយ AI … ពិតជាអស្ចារ្យ… wow”
រូបភាព /u_vf3/
“ខ្ញុំបានសាកល្បងឧបករណ៍ផាត់ពណ៌ដោយស្វ័យប្រវត្តិដែលអ្នកទាំងអស់គ្នាបាននិយាយដល់។ មិនចាំបាច់កែ គ្រាន់តែដាក់ឡើងនូវរូបភាពដែលខ្ញុំបានថតដោយទូរស័ព្ទ… ពិតជាងាយស្រួល… រហូតដល់ខ្ញុំចង់លះបង់ការផាត់ពណ៌ដោយដៃរបស់ខ្ញុំកាលពីមុន”។
រូបភាព :/tenshoku_web/
“ខ្ញុំបានប្រើប្រាស់ឧបករណ៍ផាត់រូប AI ថ្មីដែលអ្នកទាំងអស់គ្នាកំពុងតែនិយាយពិតជាអស្ចារ្យណាស់!”
រូបភាព :OshamambeMinato
“Hmm… អូរពិតជាស្អាតណាស់ ផាត់ពណ៌ដោយ #style2paints”
រូបភាព miyabi_kaguya
“ខ្ញុំបានសាកល្បងពិសោធផាត់ពណ៌ដោយស្វ័យប្រវត្តិលើ Seishiro ជាមួយ AI ថ្មីបំផុតដែលអ្នកទាំងអស់គ្នាកំពុងល្បី (style2paints)។ គ្រាន់តែចំណាយរយៈពេល ៥នាទីចាប់ពីពេលដាក់គំនូរព្រាងឡើង… វាពិតជាសាកសមជាមួយគំនូរព្រាង”
មុខងារនេះពិតជាអស្ចារ្យណាស់មែនដែរទេអ្នកទាំងអស់គ្នា? ងាយស្រួលហើយថែមទាំងមានប្រសិទ្ធភាពខ្ពស់ទៀត។ ប្រសិនអ្នកមានបំណងសាកប្រើឬមានចំណាប់អារម្មណ៍លើកម្មវិធីនេះសូមចុចចូល Link ខាងក្រោមដើម្បីស្វែងយល់បន្ថែមបាន។
https://style2paints.github.io/
https://github.com/lllyasviel/style2paints
https://twitter.com/IlIIlIIIllIllII
ប្រភព៖ https://grapee.jp/en/105929
Neko