ការក្លែងបន្លំធ្វើ​វិញ្ញាបនបត្រសមត្ថភាពភាសា​ជប៉ុន ដោយខុសច្បាប់

តើអ្នកធ្លាប់បានប្រឡង JLPT ទេ?

យោង​ទៅ​តាមការកើនឡើងនៃចំនួនសិស្សដែលបានទៅសិក្សានៅប្រទេសជប៉ុនគឺជាចំនួនមនុស្សដែលបានប្រលងសមត្ថភាពភាសាជប៉ុន (JLPT)។ នេះគឺជាលក្ខខ័ណ្ឌចាំបាច់ដើម្បីសិក្សានៅប្រទេសជប៉ុន។ ប៉ុន្តែជាមួយនឹងចំនួនសិស្សដែលមាន​ការ​កើន​ឡើង​ច្រើន​បែប​នេះ តើអ្នកគិតថាទាំងអស់គ្នា​សុទ្ធ​តែ​ប្រឡង​ជាប់?

ក្នុង​ចំ​ណោម​ ៦០០០នាក់​ចុះ​ឈ្មោះ Visa ជា​មួយ​ក្រសួង​ការ​បរទេស​ជប៉ុន​ មាន​ ១០​% មិន​ទាន់​បញ្ជាក់​ច្បាស់​លាស់​វិញ្ញាបនបត្រសមត្ថភាពភាសា​ជប៉ុន។

រូបភាព រៀន​ភាសា​ជប៉ុន​ Online ដោយ​ខ្លួន​ឯង

តាម​ការ​ប៉ាន់ស្មានមាននិស្សិត ​ ២៦០០០ នាក់ជាជនជាតិ​វៀត​ណាម​រៀ​ននៅ​ឯប្រទេសជប៉ុន ជាចំនួនមួយស្ថិតនៅពីក្រោយជនជាតិចិន។ តាម​ការ​ពិត​នេះ​គឺ​ជា​ដំ​ណឹង​ដ៏​រីក​រាយ ពី​ព្រោះ​ឆ្លុះ​បង្ហាញអោយ​ឃើញ​ថា​ទំ​នាក់​ទំ​នង​វៀត​ណាម​ – ជប៉ុនកាន់​តែ​ល្អ​ប្រសើរ​ឡើង។ ទោះ​បី​ជា​យ៉ាង​នេះ​ក្នុង​ពេល​ថ្មី​ៗ​នេះ ពត៌មាន​ទាក់​ទិន​នឹង​បទ​ល្មើស​របស់​ជនជាតិ​វៀតណាម​នៅ​ជប៉ុន​ក៏​បាន​កើន​ឡើង​ផង​ដែរ។ តាម​ការ​សើុប​អង្កេត មាន​​វិញ្ញាបនបត្រសមត្ថភាពភាសា​ជប៉ុន​ធ្វើ​ក្លែង​ក្លាយ។ តើ​នេះ​អាច​ជា​មូ​ល​ហេតុនៃ​ករណី​អវិជ្ជមាន​ដែល​ជន​ជាតិ​វៀត​ណាមទៅ​​រស់​នៅ​ជប៉ុន?

ហេតុ​នេះ ស្ថានទូត និងស្ថានកុងស៊ុលនៅប្រទេសជប៉ុនសម្រេច​ចិត្ត​មិន​ផ្តល់​ Visa ដោយ​ផ្អែក​លើ​តែ​ក្រដាស​ស្នាម ​តែ​ត្រូវ​បង្កើត​ការ​សម្ភាស។ ជាមួយនឹងភាពតឹងតែង​នេះ ប្រហែល​ជា​ចំ​នួន​និស្សិតអន្ដរជាតិ សិក្ខាកាម កម្ម​ករ​វៀត​ណាមចូល​ទៅ​ប្រ​ទេ​សជប៉ុន​នឹង​ត្រូវ​កាត់​បន្ថយ។ អ្វី​ទាំង​នេះ​នឹង​បង្ក​ភាព​លំ​បាក​មិន​តិច​សម្រាប់​ជន​ជាតិ​វៀត​ណាម សូម្បី​តែ​អ្នក​ដែល​ខិត​ខំ​រៀន​សូត្រ​ដោយ​ព្យា​យាម។

បច្ចុប្ប​ន្ន​នៅ​ប្រទេសជប៉ុន​មានក្រុម​ហ៊ុនឈ្មួញកណ្តាលជាច្រើន ណែ​នាំ​អោយ​ជន​ជាតិ​វៀ​តណាម​ទៅ​ប្រទេសជប៉ុន​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃដោយ​ប្រើ​ពាក្យ “ទៅ​ប្រទេសជប៉ុន​ដើម្បី​រក​លុយ”។ រហូត​ដល់​មាន​កន្លែង​មួយ​ចំ​នួន​ទទួល​ធ្វើ​ក្រដាស​ស្នាម​ក្លែង​បន្លំជា​រឿង​មួយ​ដែល​គួរ​អោយ​សោក​ស្តាយ។

ជាមួយ​នឹង​ករណី​នេះ ទោះ​បី​ជា​អ្នក​អាច​ទៅ​ប្រទេសជប៉ុន​ ហើយ​រក​លុយ​បាន​ជា​ច្រើន​ តាម​ការ​ពិត​អ្នក​កំ​ពុង​ស្នាក់​នៅ​ប្រទេស​ជប៉ុន​ដោយ​ខុស​ច្បាប់។ អ្នក​អាច​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេស​វិញហើយ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ​គឺ​អ្នក​មិន​អាច​ទៅ​ប្រទេសជប៉ុ​ន​ទៀតទេ។

ផ្ញើ​ជូន​ប្រជាជនកម្ពុជា​ទាំង​អស់​ដែល​មាន​បំណង​ចង់​ទៅ​ប្រទេសជប៉ុន សូម​កុំ​ចូល​រួម​ជា​មួយ​​អ្នក​ដែល​ប្រើ​ពាក្យ​សំ​ដី​បោក​បញ្ឆោត​ទៅ​ប្រទេសជប៉ុន​ដោយ​ខុស​ច្បាប់។​ អ្នក​បាន​នឹង​កំ​ពុង​ធ្វើ​អោយ​មាន​ភាព​រាំង​ស្ទះ​ជា​ច្រើន​សម្រាប់​អ្នក​ដែល​ទៅ​ដោយ​ស្រប​ច្បាប់ ខំ​ប្រឹង​ និង​ព្យាយាម​អស់​ពី​សមត្ថភាព​រៀន​ភាសា​ជប៉ុន​ដើម្បី​អាច​ទៅ​ដោយ​សមត្ថភាពរបស់​ខ្លួន​។

ដើម្បី​រក្សា​ទំ​នាក់​ទំ​នង​ល្អ​រវាង​ប្រទេស​យើង​ និង​ប្រទេសជប៉ុន​ យើង​ពិត​ជា​ត្រូវ​ការភាព​សហការ​ពី​អ្នក​ទាំង​អស់គ្នា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: