តើមានអ្វីប្លែក ពីតំបន់ក្រីក្របំផុតនៅប្រទេសជប៉ុន?
ខុសទៅនឹងតំបន់់ក្រីក្រដែលល្បីជាមួយនឹងបទល្មើស ឬក៏ឆក់ប្លន់ ជីវភាពរស់នៅកន្លែងនេះបន្តជារៀងរាល់ថ្ងៃ ជាមួយជំនឿ និងសេចក្តីសង្ឃឹមពីថ្ងៃស្អែកដ៏ស្រស់ស្អាតជាងមុនរបស់ប្រជាជន។
តាមធម្មតាពេលដែលនិយាយដល់ប្រទេសជប៉ុន វិស័យសេដ្ឋកិច្ចលេខបីនៅលើពិភពលោក ពួកយើងតែងតែគិតស្រមៃដល់អគារធំស្កឹមស្កៃ ឬក៏ដងផ្លូវដែលស្រស់ស្អាត។ ប៉ុន្តែទន្ទឹមជាមួយប្រទេសសម្បូរបែប និងរុងរឿង នៅតែមានប្រទេសជប៉ុនមួយផ្សេងទៀត ជារបស់អ្នកក្រីក្រដែលរស់នៅក្នុងតំបន់នោះបណ្តោះអាសន្ន។
ដើម្បីឆ្លុះបង្ហាញនូវផ្នែកនេះអ្នកថតរូប David tesinsky បានទៅដល់ Airin-Chiku, Osaka ជាកន្លែងមួយដែលមានមនុស្សចាស់ជរាច្រើន និងយុវជនក្រីក្រកំពុងរស់នៅ កន្លែងដែលត្រូវបិទបាំងពីក្រោយអគារធំៗទំនើប។
Airin-Chiku គឺជាទីក្រុងដែលប្រមូលផ្តុំអ្នកគ្មានលំនៅដ្ឋានច្រើនជាងគេនៅប្រទេសជប៉ុន។
នេះបើយោងតាមការប៉ាន់ស្មានបច្ចុប្បន្នមានប្រហែល ២៥.០០០នាក់ កំពុងតែរស់នៅតំបន់នេះ។
“មនុស្សនៅទីនេះមិនដឹងថា តំបន់ក្រីក្រទាំងនេះបែរជាមានវត្តមាននៅជិតតំបន់សេដ្ឋកិច្ចនាំមុខគេដូចជា Osaka កន្លែងដែលមានមជ្ឈមណ្ឌលអាជីវកម្មប្រណីតជាច្រើន អគារដែលខ្ពស់ស្កឹមស្កៃ និងបច្ចេកវិទ្យាទំនើបនៅគ្រប់ផ្នែក” លោក David បាននិយាយ។
ជិត ៥០% ប្រជាជននៅទីនេះអាយុជាង ៦៥ឆ្នាំ ដែលមានច្រើនជាងតំបន់ផ្សេងទៀត។
ស្រ្តីនៅទីនេះមានតិចជាងបុរសហើយក៏មិនមានភ្ញៀវទេសចរណ៍ដែលមកដល់ដែរ។
ភាពក្រីក្របង្ហាញច្បាស់នៅលើមុខប្រជាជន ៩លានដែលរស់នៅទីនេះ អ្នកដែលរស់នៅបណ្តោះអាសន្ននៅតំបន់ក្រីក្រ ខាងក្នុងផ្ទះដែលចាស់។ ប៉ុន្តែមិនមែនមកពីមួលហេតុនេះធ្វើអោយការរស់នៅរបស់ពួកគេបាត់បង់ភាពរីករាយឡើយ។ ជារៀងរាល់ថ្ងៃ អ្នកនៅទីនេះនៅតែចេញទៅក្រៅដើម្បីដើរកម្សាន្ត អោយចំនីបក្សី ឬក៏លេងភ្លេងនៅតាមដងផ្លូវ បន្ទាប់មកគេនឹងដេកនៅគ្រប់កន្លែង។
អ្នកថតរូបជនជាតិ Cezch នេះបានបន្ថែម មុននឹងគាត់ត្រូវបានប្រជាជននៅទីនោះរំលឹកអំពីសន្តិសុខនៅក្នុងតំបន់នេះ ហើយត្រូវបានគេប្រាប់ថាកុំទៅទីនោះ។ ប៉ុន្តែគាត់មិនខ្វល់នូវអ្វីដែលគេបាននិយាយទាំងអស់ហើយរកវិធីដើម្បីទៅកាន់កន្លែងដែលក្រីក្រនេះ។
កន្លែងនេះដូចជាផ្ទុយស្រឡះជាមួយនឹងទីក្រុង Osaka
ពួកគេអាចមកពីគ្រប់ទីកន្លែងនៃប្រទេសជប៉ុនដើម្បីរកការងារ និងមានជីវភាពប្រសើរជាងនៅស្រុកកំណើត។
នៅទីនេះ David ត្រូវបានស្វាគមន៍ដោយមនុស្សដែលរាក់ទាក់ និងកក់ក្តៅបំផុតដែលគាត់មិនធ្លាប់ជួប។ គាត់បាននិយាយប្រាប់ថា “ស្ទើរតែមិនមានជនជាតិជប៉ុនណាដែលដឹងពីវត្តមាននៃតំបន់នេះ។ ពីខាងក្រៅមើលទៅពួកគេដូចជាមនុស្សចាស់មួយក្រុមដែលចូលចិត្តផឹកស្រា និងជក់បារីពេញមួយថ្ងៃ”។
ទំព័រ Japan Times បាននិយាយថាកន្លែងនេះមិនអាចរកឃើញនៅលើផែនទី។
យើងអាចសម្រាកនៅទីនេះគ្រាន់តែចំណាយត្រឹម ៦ផោនអង់គ្លេស។
តាមលោក David ជីវភាពរស់នៅខាងក្នុងតំបន់ក្រីក្រនេះបាននាំមកនូវការដកពិសោធដ៏អស្ចារ្យ និងពិបាកបំភ្លេច។ គាត់បាននិយាយបន្ថែមនូវដំណើរកម្សាន្តនេះ៖ “ខ្ញុំបានទៅដល់ទីនោះ និងជួបអ្នកដែលរួសរាយរាក់ទាក់បំផុតដែលខ្ញុំធ្លាប់បានស្គាល់ក្នុងជីវិត។ ពេលដែលខ្ញុំបានផឹកអស់មួយដបស្រាបៀរ លោកតាដែលផឹកជាមួយភ្លាមនោះបានយកមួយដបថ្មី ហើយហុចអោយខ្ញុំ”។
ប្រជាជនពិតជាសម្បាយចិត្តពេលដែលផឹកស្រាបៀរជាមួយ David។
សង្គមមនុស្សនៅទីនោះ បានហៅឈ្មោះតំបន់នេះថា Airin មានន័យថា “អ្នកជិតខាងដែលមានភាពរាក់ទាក់”។
នៅក្នុងគំនិតរបស់បុរសអាយុ ២៨ឆ្នាំនេះ សេចក្តីស្រលាញ់រាប់អាន ភាពស្និទ្ធស្នាល រួសរាយរាក់ទាក់គឺជាភាសាដែលល្អបំផុត ធ្វើអោយបំបាត់របាំងមានក្រ របាំងភាសា និងនាំមនុស្សមកជិតគ្នា។
តាមរយៈ Lostbird/ប្រភពអត្តបទ Metro