ស្ត្រីជនជាតិជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ ដែល​មាន​អាយុ​សង្ឃឹម​រស់​វែង​ជាងគេនៅ​ឆ្នាំ ២០៣០

បើ​តាម​រក​ឃើញ​របស់ Imperial College London និង​អង្គការ​សុខភាព​ពិភពលោក ចុះ​ផ្សាយ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​កាល​ពី​ឆ្នាំ ២០១៧ ខាង​ក្រោម​ជា​បណ្ដា​ប្រទេស​ ដែល​ប្រជាជន​មាន​អាយុ​សង្ឃឹម​រស់​វែង​ជាង​គេ​បំផុត នៅ​ឆ្នាំ ២០៣០៖

ចំពោះ​ស្ត្រី៖

៦. អូស្ត្រាលី៖ អាយុ​សង្ឃឹម​រស់​ជាង ៨៧ ឆ្នាំ។

៥. ស្វីស៖ អាយុ​សង្ឃឹម​រស់​ជាង ៨៧ ឆ្នាំ។

៤. អេស្ប៉ាញ៖ អាយុ​សង្ឃឹម​រស់​ជាង ៨៨ ឆ្នាំ។

៣. ជប៉ុន៖ អាយុ​សង្ឃឹម​រស់​ជាង ៨៨ ឆ្នាំ។

២. បារាំង៖ អាយុ​សង្ឃឹម​រស់​ជាង ៨៨ ឆ្នាំ។

១. កូរ៉េ​ខាង​ត្បូង៖ អាយុ​សង្ឃឹម​រស់​ជាង ៩០ ឆ្នាំ។

ចំពោះ​បុរស៖

៦. នូវែលហ្សេឡង់៖ អាយុ​សង្ឃឹម​រស់​ជាង ៨៣ ឆ្នាំ។

៥. ហុល្លង់៖ អាយុ​សង្ឃឹម​រស់​ជាង ៨៣ ឆ្នាំ។

៤. កាណាដា៖ អាយុ​សង្ឃឹម​រស់​ជាង ៨៣ ឆ្នាំ។

៣. ស្វីស៖ អាយុ​សង្ឃឹម​រស់​ជិត ៨៤ ឆ្នាំ។

២. អូស្ត្រាលី៖ អាយុ​សង្ឃឹម​រស់​ ៨៤ ឆ្នាំ។

១. កូរ៉េ​ខាង​ត្បូង៖ អាយុ​សង្ឃឹម​រស់​ជាង ៨៤ ឆ្នាំ៕

ប្រភព៖ weforum / Sabay News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: