តឹងតែងខ្លាំង…!! ភាពខុសគ្នានៅក្នុងបទប្បញ្ញត្តិនៃច្បាប់របស់ជប៉ុន​ និង​ប្រទេសផ្សេងចំពោះជាតិស្រវឹងក្នុងពេលបើកបរ

ដែនកំណត់ជាតិអាកុលនៅពេលបើកបររថយន្តត្រូវបានកំណត់ក្នុង​ច្បាប់របស់ជប៉ុនទាបណាស់បើធៀបនឹងប្រទេសផ្សេង។ រហូតដល់កម្រិតជាតិអាល់កុលក្នុងឈាមក៏ត្រូវបានគេយល់​ថា​ “សុវត្ថិភាព” នៅក្នុងប្រទេសផ្សេងទៀតក៏មិនត្រូវបានអនុញ្ញាតនៅប្រទេសជប៉ុន។ ច្បាប់របស់ជប៉ុនលើកទឹក​ចិត្ត​អោយ​យើង​បើក​បរក្នុ​ងស្ថាន​ភាព​មិន​ស្រវឹង​មានន័យ​ថា​ជាតិ​អាកុល​ហាក់​ដូចជា​ស្មើ​សូន្យ​។

រូប​ភាព Food Science Japan

នៅក្នុងប្រទេសភាគច្រើនកម្រិត​នៃ​ភាព​មិន​ស្រវឹង​ស្រារបស់​អ្នក​បើក​បរត្រូវ​បាន​វាស់​ដោយ​ BAC (Blood alcohol content – ជាតិ​អាកុលនៅ​ក្នុង​ឈាម​)។ ផ្អែក​ទៅ​លើ​ការ​វាស់​នេះ អ្នក​បើក​បរ​ចាប់​ផ្តើម​រង​ផល​ប៉ះ​ពាល់​ដោយ​សារស្រាបៀរ​ពេល BAC នៅ​កម្រិត​ចាប់​ពី .03 ដល់ .05 (មើល​បន្ថែម​នៅ​ទី​នេះ)។ នៅ​កម្រិត​ .05 យើង​អាច​ចាប់​ផ្តើម​មាន​អារម្ម​ណ៍​ថា​ស្រវឹង​បន្តិច​។ នៅ California ក៏ដូចជារដ្ឋភាគច្រើននៅក្នុងសហរដ្ឋអាមេរិក អ្នក​បើក​បរ​បំ​ពាន​ច្បាប់​ចរាចរណ៍ជាមួយ BAC ហួស​កម្រិត​ .08។

ប៉ុន្តែ​តួ​លេខ​នេះនៅ​ជប៉ុន​ពិបាក​ច្រើន​ជាង​។ ប្រសិន​ BAC របស់​អ្នក​នៅ​កម្រិង .03 ឬក៏ច្រើន​អ្នក​នឹង​ត្រូវ​ចាប់​ខ្លួន​ដោយ​សារតែ​បើក​បរ​នៅ​ក្នុង​ស្ថាន​ភាពដែល​មាន​ជាតិ​ស្រវឹង​ គ្រាន់​តែ​ផឹក​ស្រាមួយ​កែវ​ប៉ុណ្ណោះ BAC របស់​អ្ន​កគឺអាច​ដល់​កម្រិត​ .03 ហេតុ​នេះដើម្បី​ជៀស​វាង​ភាព​ស្មុគ​ស្មាញ​នៅ​ក្នុង​បទប្បញ្ញត្តិ ជន​ជាតិ​ជប៉ុន​នឹង​មិន​ផឹក​ស្រា​នៅ​ពេល​ដែល​បើក​បរ។

រូប​ភាព relatably.com

ក្រៅ​ពី​នេះ​កម្រិត​ពិន័យ​ដល់​អ្នក​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ស្រានៅ​ប្រទេសជប៉ុន​ពិត​ជា​ធ្ងន់។ ប្រសិន​បើ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​​ជាតិ​អាកុល​ហួស​កម្រិត​នៃ​ការ​អនុញ្ញាតបូក​ជាមួយ​នឹង​ការ​បង្ក​ផលប៉ះ​ពាល់​ដល់​ភាគី​ផ្សេង​ អ្ន​ក​អាចនឹង​ត្រូវ​ទទួលកម្រិត​ទោសរហូត​ដល់​ទៅ ១៥​ឆ្នាំការដាក់ពន្ធនាគារ យ៉ាង​ហោច​ណាស់​ក៍ដាក់ពន្ធនាគារមួយ​ឆ្នាំ ប្រសិន​បើ​បង្កគ្រោះ​ថ្នាក់​ដល់​ជីវិត​។

ប្រាកដ​ណាស់​អ្នក​ដែល​បើក​បរ​រថយន្ត​នឹង​ត្រូវ​ផាកពិន័យ​ប៉ុន្តែ​រួម​ទាំង​អ្នក​ដែល​បាន​ដឹង​មាន​អ្នក​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ស្រាហើយ​មិន​បាន​រារាំង​ក៍​មាន​កម្រិត​ផាក​ពិន័យ​ផ្សេង​ដែរ។ នោះ​អាច​ជា​អ្នក​ដែល​បាន​ផឹក​ស្រ​ាជា​មួ​យគ្នា​ ឬក៍​ម្ចាស់​ហាង​ស្រា​។

ទោះ​បី​ជា “ស្រវឹង​ស្រា” ក៏​ត្រូវ​បាន​រាប់​ចូល​ជា​ចំ​ណែក​មួយ​នៃ​វប្បធម៌របស់​ប្រទេសនេះ នៅ​ពេល​ដែល​ស្រវឹង​ហើយ​បាត់​បង់​ភាព​ម្ចាស់​ការ​ ជន​ជាតិ​ជប៉ុន​នឹង​ជិះរថភ្លើង​ល្បឿន​លឿន ឬក៍​ជិះ​ Taxi ទៅ​វិញ។ ខ្លួន​ពួកគេ​ផ្ទាល់​ក៏ស្អប់​អ្នក​ដែល​បើក​បរ​ស្រវឹង​ពី​ព្រោះ​តែ​នោះ​ជា​សកម្ម​ភាព​ដែល​គ្ម​ាន​ទំ​នួល​ខុសត្រូវ​ជាមួយ​នឹង​ខ្លួន​ឯង នឹង​សង្គម​។

រូប​ភាព Rhino Car Hire

ជន​ជាតិ​ជប៉ុន​មាន​ភាព​មិន​ពេញ​ចិត្ត​ខ្លាំង​ជាមួយ​នឹង​ការ​ផាក​ពិន័យដែល​ត្រូវ​បាន​យល់​ថា​ស្រាល​ជាមួយ​នឹង​ទោស​នេះនៅ​ប្រទេសផ្សេង។

“ត្រូវ​តែ​តឹង​រឹង​ជាង​នេះ​ជាមួយ​អ្នក​ដែល​បើក​បរ​នៅ​ពេលល​ដែល​ស្រវឹង​”

“សូម​មេត្តា​កុំ​បើក​បរ​ក្នុង​ស្ថាន​ភាព​ដែល​មិន​អាច​ម្ចាស់​ការ”

“ប្រសិន​បើ​បើក​បរ​សូម​កុំ​ផឹក​ ប្រសិ​ន​បើ​ផឹក​សូម​កុំ​បើក​បរ”

ក្រៅ​ពី​នេះ​នៅ​ប្រទេសជប៉ុន​ក៏​មាន​ផ្តល់​សេវា​សម្រាប់​អ្នក​ដែល​ស្រវឹង​ស្រា​ ឧទាហរណ៍​ដូចជា៖

សេវាកម្ម​ដឹក​ជញ្ជូន៖

ប្រសិន​បើ​អ្នក​ជ្រុល​បើក​រថ​យន្ត​ទៅ​ចូល​រួម​ពិធី​ ហើយ​បាន​ផឹក​ស្រា​បន្តិច​ អ្នក​អាច​ប្រើ​ប្រាស់​សេវា​កម្ម​នេះដើម្បី​អាច​នាំ​ទាំង​ឡាន នឹង​មនុស្ស​ទៅ​ដល់​ផ្ទះ​ដោ​យ​សុវត្ថិ​ភាព។ អ្នក​បើក​បរផ្សេង​ទៀត​នឹង​បើក​បររថយន្ត​របស់​អ្នក​ ជូន​អ្នក​ត្រលប់​ទៅ​ផ្ទះ បន្ទាប់​មក​ម្នាក់​នេះនឹង​ឡើង​ឡាន​មួយ​ទៀត​ដើម្បី​ត្រលប់​ទៅ​វិញ។

រូប​ភាព Japan Guide

ដូច​ដែល​អ្នក​បាន​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​នៅ​ប្រទេសកម្ពុជា​មាន​គ្រោះ​ថ្នាក់ដែល​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង​មាន​ច្រើន​ករណី មូល​ហេតុ​បណ្តាល​មក​ពី​អ្នក​បើក​បរ​បាត់​បង់​ភាព​ម្ចាស់​ការ​ដោយ​សារ​ស្រវឹង​។ នៅ​កម្ពុជា​អ្នក​បើក​បរ​មិន​ត្រូវ​ពិសារ​ស្រាពេល​ដែល​បើក​បរ។

ប្រហែល​ជា​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​មើល​ឡើង​វិញនូវ​បញ្ហា​នេះ​ វប្បធម៌ (កុំ​ធ្វើ​ខ្លាំង​នៅលើ​តុ​ស្រា​) ក៍​ដូច​ជា​រឹត​បន្តឹង​ច្បាប់​បើក​បរ​ក្នុង​ពេល​ស្រវឹង​ស្រាដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

ពត៌មាន​បន្ថែម http://www.keishicho.metro.tokyo.jp/

M.E.O

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: