ភ្ញាក់ផ្អើល Tokyo ជាទីក្រុងងាយស្រួលលិចជាងគេនៅលើពិភពលោក
នៅឆ្នាំ ២០១៨ ក្រោយឥទ្ធិពលរបស់ខ្យល់់ព្យុះដ៏ខ្លាំង ជប៉ុនទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ប្រលានយន្តហោះ Kansai នូវកំពុងត្រូវទឹកលិចមិនអាចដាក់ប្រើ ប្រាស់បាន។
អ្វីដែរគួរអោយបារម្ភមិនមែនស្ថិតលើតំបន់ Kansai ឬ Osaka នោះទេ ប៉ុន្តែស្ថិតនៅទីក្រុង Tokyo ។ តំបន់ ០m ជាតំបន់ជាយក្រុង Tokyo ។ នីវ៉ូទឹកសមុទ្រនូវកម្រិត ០m តំបន់ដីធម្មតា ទោះជាយ៉ាងណា មានកម្ពស់ខ្ពស់ជាងកម្រិតនីវ៉ូទឹកសមុទ្រ។ ប៉ុន្តែនៅមានតំបន់ខ្លះ កម្ពស់ក្រោម ០m ទៀតផង ដើម្បីឲ្យងាយយល់ សូមមើលរូបភាពខាងក្រោម។
https://allabout.co.jp/gm/gc/453367/
នេះជាទីប្រជំុជនតូចមួយស្ថិតនៅក្បែរទន្លេ ដើម្បីទប់មិនអោយទឹកលិច គេបានសាងសង់ទំនប់ដ៏ធំមួយ។ ហេតុអ្វីបានជាមានកន្លែងបែបនេះ? នេះជាលទ្ធផលនៃការកសាងនគរូបនីយកម្ម។ ក្រោយពេលសង្រោមបញ្ចប់នៅទីក្រុង Tokyo មានរោងចក្រជាច្រើនត្រូវបានសាងសង់ឡើង។ ហើយរោងចក្រភាគច្រើនប្រើប្រភពទឹកក្រោយដី ដែលបណ្តាលឲ្យបាក់ស្រុត។ នេះហើយជាមូលហេតុដែលតំបន់ខ្លះទាបជាងកម្រិតទឹកទន្លេ។
ដោយសារតែស្ថានភាពភូមិសាស្រ្តដូចនេះ នៅពេលដែលមានទឹកជំនន់ម្តងៗ បណ្តាលឲ្យកើតមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
https://web.smartnews.com/articles/fef68Z5pf2h
តំបន់ពណ៍ក្រហមលើផែនទីកម្គាល់ថា ជាតំបន់ត្រូវលិចទឹក នៅពេលដែលមានទឹកជន ក្នុងនោះមានតំបន់ក្បែរសមុទ្រ Shinagawa និងតំបន់ដីលើផ្ទៃសមុទ្រ Odaiba។
ជួនកាល សម្បីតែតំបន់ជ្រៅនៅខាងក្នុងដីគោកដូចជា Akihabara និង Ueno ក៏ទទួលឥទ្ធិពលផងដែរ។ តំបន់រងគ្រោះអាចនឹងទៅដល់ Yokohama ។
ជាមួយនឹងការខូចខាតដែលអាចគ្រោងទុកមុន ទីក្រុង Tokyo បានអនុវត្តវិធានការការពារ។ ប៉ុន្តែស្ថានភាពទឹកជំនន់នៅប្រទេសជប៉ុនកាន់តែច្រើនឡើង និងខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ភ្លៀងនៅជប៉ុនឡើងដល់ ៨០mm/ម៉ោង ចាប់ពីឆ្នាំ ២០០៨ ដល់ ឆ្នាំ២០១៨ ។ បើធៀបទៅនឹងឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៨៥ លើសពី ១,៦ដង មានន័យថាការបំផ្លាញកើនឡើង ១,៦ ដងផងដែរ។
https://web.smartnews.com/articles/fef68Z5pf2h
រញ្ចួយដីនៅឆ្នាំ ២០១១ បានធ្វើអោយខ្សោយដីផ្នែកខាងក្រោមតំបន់ជាច្រើនក្នុងទីក្រុង Tokyo ។ សព្វថ្ងៃ បើសិនជាមានភ្លៀងខ្លាំងធ្លាក់នៅទីក្រុង Tokyo ប្រហែលជាធ្វើអោយទីក្រុងនេះស្ថិតក្រោមការលិចលង់ទាំងស្រុង។ បច្ចុប្បន្នទីក្រុង Tokyo ស្ថិតក្នុងភាពសុខសាន ប្រជាជនជប៉ុនបានធ្វើការអភិវឌ្ឍឧបករណ៍ការពារគ្រោះមហន្តរាយ និងព្យាយាមកាត់បន្ថយការបំផ្លាញពីធម្មជាតិ ប៉ុន្តែគ្រោះថ្នាក់ដែលបណ្តាលមកពីធម្មជាតិនៅតែមាន។
Kengo Abe