វិធី​ដែល​អ្នក​បើក​រថ​យន្ត​ក្រុ​ងកម្រិត​ខ្ពស់​របស់​ជប៉ុន​ធ្វើ​អោយ​អ្នក​ដំ​ណើរ​ដេក​ភ្លាមមពេល​ឡើង​ឡាន

ឡាន​ក្រុង​គឺ​ជា​មធ្យោ​បាយ​ធ្វើ​ដំ​​ណើរ​សាធារណៈដែល​មាន​នៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ពិភព​លោក។ នៅ​ប្រទេសកម្ពុជា​ ជើង​រថយន្ត​ក្រុង​ចុង​ក្រោយ​បង្អស់​គឺនៅ​ម៉ោង​ ៨​យប់ ចំ​ណែក​ឡាន​ក្រុង​នៅ​ប្រទេសជប៉ុនយប់​ជាង​នេះ។

ជនជាតិ​ជប៉ុន​ជា​ច្រើន​ឡើង​ឡាន​ក្រុង​ពេល​យប់ហើយ​ដេក​លក់ក្នុង​រយៈពេល​ធ្វើ​ដំ​ណើរ អនុញ្ញាត​អោយ​អ្នក​បើក​រថយន្ត​ដឹក​ពួក​គេ​ ទៅ​ដល់​កន្លែង​ដែល​ត្រូវ​ទៅ។

ទោះ​បី​សេវា​ឡាន​ក្រុង​នៅ​ប្រទេសជប៉ុន​ពិត​ជា​ងាយ​ស្រួល នៅ​តែ​មាន​មនុស្ស​ជាច្រើន​យល់​ថា​កៅ​អី​អង្គុយ​ញ័រ ហើយ​មាន​ភាព​ចង្អៀត​សម្រាប់​ដេក។ ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ចំ​ណោម​មនុស្ស​ដែល​មិន​ពេញ​ចិត្ត​សម្រាប់​អ្វី​ទាំង​នេះ JAPO សូម​ណែ​នាំ​ដល់​អ្នក​នូវ​ឡាន​ក្រុង​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​នេះសម្រាប់​អ្នក​បាន។

ដំ​បូង​សូម​មើល​ទៅ​គ្រឿង​សង្ហារឹម​ខាង​ក្នុង​ឡាន។

រូប​ភាព : http://news.livedoor.com/article/detail/15138552/

ខាង​ក្នុង​ឡាន​ក្រុង​ធម្ម​តា​មាន​ជួរ​កៅ​អី​ពីរ​ ជួរ​នីមួយៗ​មាន​ពីរ​កៅ​អី។ ជា​មួយ​នឹង​ឡាន​ក្រុង​ដែល​ជិះ​ពេល​យប់ ពួក​គេ​ធ្វើ​ការ​រចនា​កៅអី​បី ហេតុ​នេះ​ពិត​ជា​កម្រ​រក​ឃើញ​ឡាន​ក្រុង​ ពេល​យប់​ដែល​មាន​កៅ​អី​ពីរ។

នេះ​គឺជា​ឡាន​ក្រុង​កម្រិ​ត​ខ្ពស​់​ដែល​មាន​ឈ្មោះ My Frola ភ្ជាប់​រវាង Tokyo និង Tokushima ត្រូវ​បាន​ផលិត​ដើម្បី​តម្រូវ​ការ​គុណ​ភាព​សេ​វា​កម្ម​ឡាន​ក្រុង​របស់​ប្រទេសជប៉ុន។

នៅ​លើ​ឡាន​មាន​ក្រាល​កម្រាល​ព្រំ​គ្រប់​កន្លែង​ហេតុ​នេះ​ហាម​ឃាត់​ការ​ឡើង​ឡាន​ដោយ​ពាក់​ស្បែក​ជើង។

កៅ​អី​នៅ​លើ​ឡាន​ធំទ្វេ​ដង​ជាង​កៅ​អី​នៅ​លើ​ឡាន​ក្រុង​ធម្ម​តា​។ ហេត​ុ​នេះ​អ្នក​អាច​ប្រែ​ខ្លួន​គ្រាប់​ពេល​យ៉ាង​ងាយ​ស្រួលនៅ​ពេល​ដែល​ដេក។

ប៉ុន្តែ​ប្រសិន​បើ​បាន​ទៅ​ឡាន​ក្រុង​ដែល​មាន​កម្រិត​ខ្ពស់​បែប​នេះ វា​ហាក់​ដូច​ជា​គួរ​អោយ​សោក​ស្តាយ​ដែល​ដេក​រហូតក្នុង​ពេល​ធ្វើ​ដំ​ណើរមែន​ទេ? មាន​មនុស្ស​ជាច្រើន​បាន​គិត​បែប​នេះ​ហើយ​ព្យា​យាម​ភ្ញាក់​។ ប៉ុន្តែ​ទោះ​បី​ជា​នរណា​ក៍​ដោយ​អោយ​តែ​បាន​ឡើង​ឡាន​សុទ្ធ​តែ​ត្រូវ​គេញ​លក់​យ៉ាង​ស្រួល។ មូល​ហេតុ​ស្ថិត​នៅ​បេច្ចកទេស​បើក​បរ​ “មាន​មួយ​គ្មាន​ពីរ” របស់​អ្នក​បើក​បរ។

ដើម្បី​ធ្វើ​អោយ​ឡាន​មិន​ញ័រនៅ​ក្នុង​កំ​ឡុង​ពេល​ធ្វើ​ដំ​ណើរ​ អ្នក​បើក​បរ​នឹង​មិន​បន្ថែម​ល្បឿន​លឿន​ភ្ញាមៗ មិន​ឈប់​ឡាន​ភ្ញាម​ៗ រក្សា​នូវ​ល្បឿន​របស់​ឡានស្ថិត​នៅ​នឹងក្នុង​ពេល​ធ្វើ​ដំណើរ។ ទន្ទឹម​នឹង​ការ​បើក​បរ​យ៉ាង​ជំ​នាញ​ អ្ន​ក​បើក​បរ​ទាំង​អស់​នឹង​ត្រូវ​ហាត់​បើក​បរ​ដោយ​មិន​ពាក់​ស្បែក​ជើង​ ហើយ​ធ្វើ​យ៉ាង​មិន​អោយ​ដប​ទឹក​សុទ្ធ​ដែល​នៅ​លើ​ឡានមិន​ដួលអាច​ឈរ​នៅ​នឹង​មួយ​កន្លែង​។ នេះ​គឺជា​លក្ខខណ្ឌ​ដែល​ក្រុម​ហ៊ុន​ឡាន​ក្រុង​បាន​ដាក់​ចេញ។

រូប​ភាព : http://news.livedoor.com/article/detail/15138552/

ពេល​ដែល​ពាក់​ស្បែក​ជើង​អារម្មណ៍​ដែល​ទទួល​បាន​ពី​ការ​បើក​បរ​នឹង​មិន​សូវ​ត្រូវ​នោះ​ទេ ធ្វើ​អោយ​មានស្ថាន​ភាព​បន្ថែម​ល្បឿន ឈប់​ភ្ញាមៗជាច្រើន​ដង​។ ដោយ​ហេតុ​នេះ ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​បើក​បរ​នៅ​លើ​ឡាន​ក្រុង​កម្រិត​ខ្ពស់​នេះ អ្នក​បង្ខំ​ត្រូវ​ហាត់​បើក​ឡាន ទទួល​នូវ​អារម្ម​ណ៍​បើក​បរ​ដោយ​ជើង​ទទេ ទោះ​បី​ជា​ដំ​បូង​មាន​អារម្មណ៍​ថា​ឈឺ។

បើក​ឡាន​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ពេល​ណា​ក៍​សុត្ថិ​ភាព​ដែល​ពេល​ដែល​មាន​បញ្ហា​ផ្សេង​កើត​ឡើង​។ ដោយ​ហេតុ​នេះ ការ​ធ្វើ​ដំ​ណើរ​របស​់​ឡាន​​យ៉ាង​ងាយ​ស្រួល រហូត​ដល់​ថ្នាក់​អ្នក​មិន​ដឹង​ថា​ខ្លួន​កំ​ពុង​ធ្វើ​ដំ​ណើរ​ផងប្រសិន​បើ​មិន​មើល​ទៅ​ទេសភាព​នៅ​ខាង​ក្រៅ។

នៅ​ពេល​ដែល​ឡាន​ធ្វើ​ដំ​ណើរ​បាន​មួយ​រយៈពេល អ្នក​ទទួល​បាន​អារម្ម​ណ៍​បន្តិ​ច​ដូច​ជា​អង្រឹង​យោល ហេតុ​នេះ​ទោះ​បី​ចង់ឬ​មិន​ចង់ ឡាន​នឹង​ឆាប់​រហ័ស​ធ្វើ​អោយ​អ្នក​គេញ​លក់​ស្រួល។

ច្បាស់​ណាស់​គុណ​ភាព​របស់ My Frola ប្រៀប​ជា​មួយ​នឹង​ឡាន​ក្រុង​ធម្ម​តា​ស្ថិត​ក្នុង​កម្រិត​មួយ​ផ្សេង។

ទោះ​បី​ជា​យ៉ាង​នេះដំណើរ​ការ​សកម្ម​ភាព​របស់​ឡានមិន​បន្ថយ​។ នៅ​ក្នុង​ថ្ងៃ​ធម្ម​តា​​ជាង ៩០%កន្លែង​អង្គុយ​លើ​ឡាន​សុទ្ធ​តែ​ពេញ។

បច្ចុប្បន្ន​ក្រុម​ហ៊ុន​ Umibe Kankou កំ​ពុង​ត្រួត​ពិនិត្យ​ឡាន​ដែល​មាន​កម្រិត​ខ្ពស់​នេះនៅ Tokushima។ ប្រសិន​បើ​សមស្រប​ពួក​គេ​នឹង​បន្ត​នូវ​ឡាន​ក្រុង​សម្រាប់​ផ្លូវ​ឆ្ងាយដូច​នេះ​ផ្សេង​ទៀត​ ជាមួយ​នឹង​គោល​បំ​ណង​ធ្វើ​អោយ​សេវា​កម្ម​ឡាន​ក្រុង​របស់​ប្រទេស​នេះមិន​ចាញ់​ការ​ជិះ​យន្ត​ហោះ​។

ពិតជា​អ្នក​ដែល​មាន​យុទ្ធ​សាស្រ្ត​ និង​មាន​គោល​ដៅ​វែង​ឆ្ងាយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: