រដ្ឋាភិបាលជប៉ុនផ្តល់មេដាយអោយជនជាតិអាមេរិកដែលសម្លាប់រង្គាលប្រជាជាតិរបស់ខ្លួន?
តាមអ្វីដែលពួកយើងបានដឹង ប្រទេសជប៉ុន និងអាមេរិកធ្លាប់មានទំនាក់ទំនងមិនល្អកាលពីមុន។ នៅក្នុងសង្គ្រាមលោកលើកទី២ ទាំងសងខាងស្ថិតនៅក្នុងស្ថានភាពប្រឈមមុខនឹងគ្នា។ ប្រទេសអាមេរិកថែមទាំងទំលាក់គ្រាប់បែកបរមាណូប្រវត្តិសាស្រ្ត២គ្រាប់ចុះ Hiroshima និង Nagasaki របស់ជប៉ុនបង្កអោយមាន ផលប៉ះពាល់ជាច្រើនទៅលើមនុស្ស ទ្រព្យសម្បតិ្ត និងបន្សល់ទុកនូវផលប៉ះពាល់រហូតមកដល់សព្វថ្ងៃបន្ទាប់ពីជាង ៧០ឆ្នាំកន្លងផុតទៅ។
ជាមួយនឹងការប្រយុទ្ធ ទោះបីមូលហេតុគឺជាអ្វី លទ្ធផលគឺជីវិតមនុស្សជាច្រើនត្រូវបានបាត់បង់។ នៅក្នុងសង្គ្រាម អ្នកត្រូវបង្ខំចិត្តសម្លាប់មនុស្ស ប្រសិនបើមិនចង់ត្រូវគេសម្លាប់។ មិនមែននរណាល្អហើយនរណាអាក្រក់ នរណាត្រូវហើយនរណាខុស សង្គ្រាមកើតឡើងមានន័យថាភាពអាក្រក់នឹងកើតឡើង គួរអោយខ្លាចជាច្រើនដែលយើងមិននឹកស្មានដល់។
ប៉ុន្តែគ្មានអ្វីគួរអោយស្អប់ខ្ពើមជាងការលើកទឹកចិត្តអោយសម្លាប់នូវប្រជាជាតិខ្លួន។ នៅក្នុងសង្គ្រាម មានប្រភពព័ត៌មានជាច្រើនបានអោយដឹងថារដ្ឋាភិបាលនិឹងប្រគល់មេដាយអោយទាហានអាមេរិកសម្លាប់ប្រជាជនជប៉ុនសាមញ្ញច្រើន។ តើរឿងនេះយ៉ាងម៉េចទៅ?
ឈ្មោះរបស់ម្នាក់នេះគឺ Curtis Emerson LeMay ទាហានជនជាតិអាមេរិកម្នាក់។
សូមមើលនូវអ្វីដែលបុរសម្នាក់នេះបានធ្វើ។ ម្នាក់នេះក៍ចូលរួមសង្គ្រាមនៅសមរភូមិវៀតណាម។
នៅក្នុងក្រុមប្រយុទ្ធអាមេរិក បុរសម្នាក់នេះត្រូវបានគេស្គាល់ថាសាហាវ ចិត្តក្តៅ ប៉ុន្តែមានសមត្ថិភាពវាយប្រហារ និងប្រយុទ្ធជាមួយអ្នកដទៃ។
នៅក្នុងពេលនោះ ទោះបីនៅក្នុងសង្គ្រាម ប្រទេសដែលចូលរួមសង្គ្រាមនៅតែស្ថិតនៅក្រោមច្បាប់អន្តរជាតិ។ ច្បាប់ហាមមិនអោយសម្លាប់ប្រជាជនធម្មតា ប៉ុន្តែនៅប្រទេសជប៉ុន ការរងរបួសភាគច្រើនគឺជាប្រជាជនដែលគ្មានកំហុស។ ចំនួនបានអោយឃើញថាមនុស្សដែលត្រូវរងគ្រោះពិតជាច្រើន។
ក្នុងចំណោមសង្គ្រាមបង្កអោយមានផលប៉ះពាល់ច្រើនបំផុតត្រូវនិយាយពីការទំលាក់គ្រាប់បែកបរមាណូបំផ្លាញនៅ Tokyo។ សរុប ១០៦ដងផ្ទុះបានកើតឡើងនៅ Tokyo របស់ប្រទេសជប៉ុន។ នៅក្នុងសង្គ្រាមនោះផលប៉ះពាល់ដែលច្រើនបំផុតនៅថ្ងៃ១០ ខែមីនា ឆ្នាំ១៩៤៥។
សរុបមួយលាននាក់រងគ្រោះមានជាង ១០០.០០០នាក់បានស្លាប់។
បន្ទាប់ពីការទំលាក់គ្រាប់បែក មិនមានអ្វីសល់នៅ Tokyo។ លក្ខណៈធ្ងន់ធ្ងរនៅក្នុងការវាយប្រហារនេះអាចប្រៀបជាមួយគ្រាប់បែកនៃប្រវត្តិសាស្រ្ត២គ្រាប់នេះទំលាក់ចុះប្រទេសជប៉ុន។ យាយរបស់ខ្ញុំក៍រងប៉ះពាល់ជាច្រើនពីការវាយប្រហារនេះ។
ហេតុអ្វីផលប៉ះពាល់បែរជាច្រើនដល់ថ្នាក់នេះ? នោះគឺមិនមែនដោយសារតែគ្រាប់បែក ព្រួញមានភ្លើង កាំភ្លើងបានបំផ្លាញនូវស្ថាបត្យកម្មជាច្រើននៅ Tokyo។ ពេលនោះភាគច្រើនផ្ទះនៅ Tokyo ត្រូវបានធ្វើពីឈើទើបឆាប់ឆេះ ហេតុនេះទើបជនជាតិអាមេរិកប្រើថែមអាវុធបែបនេះ។ បុរសម្នាក់ឈ្មោះ Curtis ដែលនិយាយខាងលើគឺជាអ្នកឈរពីក្រោយ សម្រេចចិត្តបន្ថែមការប្រយុទ្ធ។
បុរសម្នាក់នេះក៍ជាអ្នកដឹកនាំនៅក្នុងការប្រយុទ្ធក្នុងខែមីនា ឆ្នាំ១៩៤៥។
នៅក្នុងកងយោធាអាមេរិកនាពេលបច្ចុប្បន្នកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងច្បាប់ហាមសម្លាប់ប្រជាជនធម្មតានៅក្នុងច្បាប់អន្តរជាតិ។ ទាហានអាមេរិកយល់ថាដោយសារតែប្រជាជនធម្មតា គឺជាផ្គត់ផ្គង់ស្បៀងទៅអោយទាហានជប៉ុន ហេតុនេះត្រូវតែលុបបំបាត់ច្បាប់នេះដើម្បីវាយប្រហារសត្រូវ។ នេះគឺជាពាក្យដែលសាហាវបំផុតដែលចេញពីមាត់របស់ Curtis។
ជនជាតិជប៉ុនទាំងអស់សុទ្ធតែជាទាហាន។
សម្លាប់ទាំងអស់ទៅ។
សូម្បីតែមនុស្សចាស់ កូនក្មេង និងស្រ្តីឬ។
វាក៍ជាអ្នកប្រកាសថានឹងធ្វើអោយប្រទេសវៀតណាមត្រឡប់ទៅយុគសម័យពេលដែលសម្រេចចិត្តទំលាក់គ្រាប់បែកនៅក្នុងសង្គ្រាមវៀតណាម។
ហេតុនេះនៅតែអាចយល់ថាពាក្យសម្តីចេញពីមាត់របស់ទាហានអាមេរិកម្នាក់នៅក្នុងសង្គ្រាម។ បញ្ហាស្ថិតនៅ រដ្ឋាភិបាលជប៉ុន បានប្រគល់មេដាយអោយវាក្រោយពេលនោះ។
រូបភាព : http://blog.goo.ne.jp/tokyodo-2005/e/01c4b5e3429b75fa4ecc03624afecc58
នេះគឺជាមេដាយដ៍ខ្ពង់ខ្ពស់បំផុតដែលបានប្រគល់ដោយរដ្ឋាភិបាលជប៉ុនដោយការបង្កើតក្រុមការពារជប៉ុនសម័យសង្គ្រាម។ ប្រាកដណាស់ការដែល Curtis ជួយប្រទេសជប៉ុននៅក្នុងការបង្កើតក្រុមនេះគឺមានពិត ប៉ុន្តែរឿងដែលគួរអោយអស់សំណើចគឺស្ថិតនៅលើអ្នកដែលទទួលមេដាយនេះជាអ្នកដែលសម្លាប់ប្រជាជនគ្មានកំហុសជាច្រើន។
ការពិតពីក្រោយរឿងនេះអាចរៀបរាប់បានដូចខាងក្រោម៖
នៅក្នុងការវាយបំផ្លាញ Tokyo ឆ្នាំនោះ ច្បាស់ណាស់អាមេរិកបានបំពានច្បាប់អន្តរជាតិមិនអាចសម្លាប់ប្រជាជនធម្មតា។ នៅក្នុងករណីនេះ គ្រាន់តែជប៉ុនដាក់ពាក្យប្តឹងអាមេរិកលើតុលាការអន្តរជាតិ រដ្ឋាភិបាលអាមេរិកនឹងជួបការលំបាកជាច្រើន រហូតដល់អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសអាមេរិកនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែផ្ទុយពីការប្តឹង រដ្ឋាភិបាលប្រគល់មេដាយផ្ទាល់ទៅអោយអ្នកដឹកនាំ ចេញ និងអនុម័តផែនការណ៍ឈរពីក្រោយការប្រយុទ្ធគឺ Curtis អ្វីទាំងនេះបង្ហាញថារដ្ឋាភិបាលជប៉ុននឹងនៅស្ងៀម និងមិនរំលឹកអ្វីដល់ការបំផ្លាញនៅពេលនោះ។
នៅក្នុងកម្មវិធីមួយរបស់អាមេរិកមានសំភាស Curtis គាត់នៅស្ងៀមមិននិយាយអ្វីដែលខ្លួនបានធ្វើ គ្រាន់តែអោយមើលនូវមេដាយដែលខ្លួនបានទទួល។
ត្រូវណាស់ តាមរយៈមេដាយនេះ ទោះបីជាក្នុងអតីតកាល Curtis បានសម្លាប់ប្រជាជនជប៉ុនដែលគ្មានកំហុសជាច្រើន រដ្ឋាភិបាលជប៉ុននៅតែលើកលែងអោយបុរសម្នាក់នេះ។
ខ្លួនខ្ញុំផ្ទាល់ជាប្រជាជន Tokyo មានយាយតាដែលរងផលប៉ះពាល់ដោយផ្ទាល់ដោយសារតែទាហានអាមេរិកបង្កឡើង ពិតជាមិនអាចទទួលយកលទ្ធផលខាងលើ ក្នុងនាមជាអ្នកដែលត្រូវរងគ្រោះ។
ទោះបីជាក្រោយមកជប៉ុនបានចាញ់ ហើយត្រូវរងគ្រោះដោយសារអាមេរិក ទោះជាក្រោយពេលប្រគល់មេដាយ ១២ឆ្នាំកន្លងផុតហើយ។
ខ្ញុំគ្រាន់តែមានភាពអស់សង្ឃឹមចំពោះរដ្ឋាភិបាលប្រទេសរបស់ខ្លួន អ្នកដែលព្របចុះញម និងស្តាប់តាមការបញ្ជារបស់អាមេរិក។
Kengo Abe