លោក​យាយ​អាយុ ៩០​ឆ្នាំរៀន​ភាសាអង់​គ្លេសជា​រៀង​រាល់​ថ្ងៃដោយ​សារ​ចង់​ក្លាយ​ទៅជា​អ្នក​ស្មគ្រ​ចិត្តក្នុង​កី​ឡាអូឡាំ​ពិក

Omotenashi គឺ​ជា​ពាក្យ​ជប៉ុន​ដែល​ត្រូវ​បាន​រំ​លឹក​ច្រើន​ដង ចាប់​ពី​ពេល​ឥឡូវ​នេះ​រហូត​ដល់ពេល​ដែល​មាន​ការ​ប្រារព្ធ​ធ្វើ​ឡើង​នៃ​កី​ឡាអូ​ឡាំ​ពិក Tokyo ឆ្នាំ ២០២០។ Omotenashi មាន​ន័យ​ថា​ទឹក​ចិត្ត​ស្វាគមន៍​ភ្ញៀវ និង​ផ្តល់​ទៅ​អោយ​ភ្ញៀវ​បរទេស អ្វី​ដែល​ល្អ​បំ​ផុត​ដែល​អាច​ធ្វើ​ទៅ​បាន ផ្តល់​ជូន​អ្វី​គ្រប់​យ៉ាង​ដោយ​មិន​គិត​ពី​ការ​តប​ស្នង​អ្វី​មក​វិញ។

នេះ​ពិត​ជា​គំ​និត​មួយ​របស់​ជប៉ុន ហើយ​រដ្ឋាភិ​បាល​ចង់​អោយ​អ្នក​ទាំង​អស់​គ្នា​មាន Omotenashi ចូល​ទៅ​ក្នុង​ជី​វភាព​រស់​នៅ​គោល​បំ​ណង​បង្ហាញ​អោយ​ពិភព​លោក​បាន​ដឹង​ថាគ្មាន​នរណា​ទទួល​ស្វាគមន៍​ភ្ញៀវ​បរទេស​ដូច​ជា​ជប៉ុន​ទេ។

អ្វី​ទាំង​នេះ​បាន​លើក​ទឹក​ចិត្ត​អោយ​ប្រជាជន​ជប៉ុន​ទាំង​អស់​ចូល​រួម​ដោយ​អស់​ពី​ចិត្ត​សម្រាប់​កី​ឡា​អូ​ឡាំ​ពិក​ឆ្នាំ ២០២០។ ឧទាហរណ៍​មួយ​ដែល​ពិសេស​នឹង​ធ្វើ​អោយ​អ្នក​រំ​ភើប​ចិត្តនោះ​គឺ​លោក​យាយ​អាយុ ៩០ឆ្នាំគឺ​ជា​អ្នក​ដែល​ចង់​ក្លាយ​ទៅ​ជា​អ្នក​ស្មគ្រ​ចិត្ត​ ក្នុង​កី​ឡា​អូ​ឡាំ​ពិក​នៅ Tokyo។

រូបភាព : Grandma_English

លោក​យាយ​ឆ្លៀត​ពេល​ដែល​មាន​ការ​ជួយ​ពី​ចៅ​ស្រី ក្នុង​មួយ​ថ្ងៃ​ចៅ​ស្រី​នេះ​នឹង​ផ្ញើ​ពាក្យ​អង់​គ្លេស​មួយ​ពាក្យដោយ​ផ្ញើ​វា​តាម​រយៈកម្ម​វិធី​ផ្ញើសារ LINE អោយ​លោក​យាយ។ ហើយ​នាង​ក៍​ចង់​ចែក​រំ​លេក​ឃ្លា​ប្រយោគ​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​របស់​យាយ​ចៅ​ពីរ​នាក់​ ហេតុ​នេះនាង​បាន​ផុស​នូវ​រូប​ភាព​លើ​អេក្រង់ និង​ការ​សន្ទនា​របស់​ពួក​គេ​នៅ​លើ Twitter (@Grandma_English)។

ចៅ​ស្រី​នឹ​ងផ្ញើ​វាក្យសព្ទអង់គ្លេសហើយ​ណែ​នាំ​អោយ​លោក​យាយ​បញ្ចេញ​សម្លេង​ដោយ Katakana ប្រព័ន្ធ​តួ​អក្សរ​របស់​ជប៉ុន​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​ភាសា​បរទេស។ ហាក់​ដូចជា​លោក​យាយ​មិន​អាច​វាយ​ជា​អក្សរ​អង់គ្លេស​ ហើយ​យាយ​អាច​ប្រើ Katakana ដើម្បី​ឆ្លើយ​តប។ ចៅ​ស្រី​របស់​គាត់​នឹង​កែ​ប្រែ​ពាក្យ​ដែល​ខុស​ និង​ផ្ញើរ​ថែម​នូវ​ពាក្យ​ផ្សេងទៀត​។ ក្រៅ​ពី​នេះ​លោក​យាយ​បាន​ព្យាយាម​ប្រើ​ពាក្យ​អង់​គ្លេស​ដែល​ចៅ​ស្រី​ផ្ញើ​មក​មួយ​ពាក្យៗ​បង្កើត​ជា​ប្រយោគ​មាន​ន័យ​គ្រប់​គ្រាន់។

រូបភាព : Grandma_English

ពាក្យ​នៅ​ក្នុង​រូប​រួម​មាន​៖ សាលា​រៀន​ សាកល​វិទ្យាល័យ​ និង​កន្លែង​ដាក់​ឡាន ហើយ​លោក​យាយ​បាន​ឆ្លើយ​ថា៖ លោក​យាយ​ជា​គ្រូ​បង្រៀន​វិទ្យល័យ​ម្នាក់។

រូបភាព : Grandma_English

សំ​ណួរ​លេខ​ ១៨៖

ចៅ​ស្រី៖ “កូន​ប្រុស​នៅ​ក្នុង​ភាសា​អង់គ្លេស​ហៅ​ថា​យ៉ាង​មេ៉ច​?”

លោក​យាយ៖ (Daughter) កូន​ស្រី

ចៅ​ស្រី៖ ខុស លោក​យាយ​ខុស​ពាក្យ​នេះ​ថែម​ម្តង​ទៀត​ហើយ។

ចៅ​ស្រី៖ Son មាន​ន័យ​ថា​កូន​ប្រុស Daughter​ ន័យ​ថា​កូនស្រី។

ទោះ​បី​ពេល​ខ្លះ​លោក​យាយ​បន្លំ​បន្តិច​ដោយ​ការ​សួរ​អ្នក​ដទៃ​ ប៉ុន្តែ​លោក​យាយ​តែង​តែ​ឆ្លើយ​ការ​ពិត​នូវ​ការ​បន្លំ​របស់​ខ្លួន​ ឧ​ទាហរណ៍​ដូច​ជា៖

រូបភាព : Grandma_English

សំ​ណួរ​លេខ ១៥៖ Ohashi?

លោក​យាយ៖ ចង្កឹះ​ក្លែង​បន្លំ

ចៅ​ស្រី៖ Lol, លោក​យាយ​បាន​បន្លំ​របៀប​ណា?

លោក​យាយ៖ សួរ​ប៉ា​របស់​ចៅ​ទៅ

ចៅ​ស្រី៖ តាម​ការ​ពិត​អញ្ជឹង​សោះ

ប្រសិន​បើ​មាន​មេដាយ​មាស​មួយក្នុង​​អូ​ឡាំ​ពិក​សម្រាប់  Omotenashi នោះ​លោក​យាយ​ដែល​ពោ​ពេញ​ទៅ​ដោយ​ការ​ត​ស៊ូ​នេះ​ ប្រហែល​ជា​ទទួល​បាន​ជ័យ​ជំនះ។

ខ្ញុំ​ពិ​តជា​រង់​ចាំ​វត្ត​មាន​របស់​លោក​យាយ​អាយុ​ ៩០​ឆ្នាំ​នេះ​ នៅ​ក្នុង​ក្រុម​អ្នក​ស្មគ្រ​ចិត្ត​អូឡាំ​ពិក​ឆ្នាំ ២០២០។ ការ​ខំ​ប្រឹង​របស់​លោក​យាយ​ក៍​មិន​តិច​នៅ​ក្នុង​ភាព​ជោគ​ជ័យ​របស់​ប្រទេសម្ចាស់​ផ្ទះ​គឺជប៉ុន​ និង​បន្សល់​ទុក​នូវ​អារម្ម​ណ៍​ល្អ​ក្នុង​ភ្នែក​របស់​ភ្ញៀវ​បរទេសនៅ​លើ​ពិភព​លោក។

ប្រភព : grapee

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: