នារី​ជប៉ុន​វ័​យ​ក្មេង​ម្នាក់​ណែនាំ​សង្សា​អាយុ​ ៧០​ឆ្នាំ​ជាមួយ​ឪពុក​ម្តាយ

ឪពុក​និយាយ​ប្តី​ប្រពន្ធ​មិន​មែន​កើត​កូនជាមួយ​គ្នា​​ប៉ុន្តែ​ក្រោយពី​​ការ​ឈ្លោះ​ប្រកែកនៅ​តែ​រស់​នៅ​ជា​មួ​យ​គ្នា​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ អាយុ​គឺ​មិន​សំខាន់។

Video ការ​ចាក់​បញ្ចាំ​តាម​ទូរទស្សន៍​ជាក់​ស្តែងមួយ​របស់​ជប៉ុន​ ជាមួយ​នឹង​ camera ត្រូវ​បាន​លាក់បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​២ ខែ​សី​ហា​ កន្លង​ទៅ​បាន​ធ្វើ​អោយ​ទំ​ព័រ​សាធារណៈរបស់​ប្រទេស​នេះ​មាន​ការ​ចាប់​អារម្ម​ណ៍​ជា​ច្រើន។

ទំ​ព័រ Ettoday បាន​អោយ​ព័ត៌​មាន​ ដំ​បូង​ឮ​កូន​ស្រី​ឈ្មោះ Nana ថា​នឹង​នាំ​សង្សា​មក​អោយ​ឪពុក​ម្តាយ​បាន​ជួប​មុខ​ ឪពុក​ម្តាយ​របស់​នាង​ពិត​ជា​សប្បាយ​ចិត្ត​។ ពេល​ដែល​ស្តាប់​ឮ​កណ្តឹង​ទ្វារ ឪពុក​ម្តាយ​រី​ក​រាយ​និយាយ​ “អញ្ជើញ​ចូល” ប៉ុន្តែ​មិន​នឹក​ស្មាន​ដល់​អ្នក​ដែល​ចូល​គឺ​ជា ​អ្នក​ដែល​ក្បាលទំ​ពេែក សក់​ស្កូវ​។ មិត្ត​ប្រុស​របស់​ Nana ឈ្មោះ Koizumi គឺ​ជា​បុរស​ម្នាក់​ដែល​មាន​អាយុ ៧០​ឆ្នាំ អាយុ​ច្រើន​ជា​ង​នាង ៤៨​ឆ្នាំ និង​អាយុ​ច្រើន​ជា​ងឪពុក​របស់​នាង ១៦​ឆ្នាំ។

នាង​ជា​មួយ​នឹង​សង្សា (ខាង​ស្តាំ)ជួប​ឪពុក​នាង (ខាង​ឆ្វេង) រូប​ភាព Ettoday។

ឪពុករូប​ (ខាង​ឆ្វេង)ពិបាក​ចិត្ត​ពេល​ដែល​កូន​ស្រី​នាំ​មិត្ត​ប្រុស​ មក​ជួប​មុខ។ រូប​ភាព Ettoday

ឪពុករបស់​ Nana ពិ​ត​ជា​មាន​ការ​ភ្ញាក់​ផ្អើរ​ គាត់​នៅ​ស្ងៀម​មួយ​​សន្ទុះ​។ ក្រោយ​មក​គាត់​បាន​ងើយ​ក្បាល​ឡើង​មើល​ ហើយ​សួ​រ​មិត្ត​ប្រុស​របស់​នា​ងតើ​ជា​អ្នក​ស្រុក​ដែរ​ឬទេ?

បុរស​អាយុ​ ៧០​ឆ្នាំ​ណែ​នាំ​ពី​ខ្លួន​ និង​ពេលដែល​ស្គាល់​កូន​ស្រី​របស់​គាត់។ បន្ទាប់​មក​បញ្ជាក់​ជា​ឪពុក​របស់​ Nana ថា​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ។

“គឺ​ជាឪពុករបស់​ Nana ខ្ញុំ​មិន​យល់​ព្រម​ចំ​ពោះ​រឿង​នេះ។ កូន​ស្រី​របស់​ខ្ញុំ​នៅ​ក្មេង​ហើយ​តើ​លោក​អាច​ទ្រាំ​បាន​ជាមួយ​នឹង​ការ​រស់​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​លើស​អាយុ​គ្នា​បែប​នេះ? តើ​អ្នក​ទាំង​ពីរ​អាច​នឹង​កើត​កូន​ជា​មួយ​គ្នា​ មើល​ថែ​ទាំ​កូន​របស់​ខ្ញុំ​ ឬ​នៅ​ជា​មួយ​កូន​ខ្ញុំ ១០ឆ្នាំ ២០ឆ្នាំ ៣០​ឆ្នាំ ទៀតដើម្បី​មើល​កូន​របស់​លោក​ធំ​ធាត់ និង​មាន​គ្រួ​សារ​ដែរ​ឬទេ? ប្រសិន​ជា​អត់ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ” លោក​ឪពុក​បាន​និយាយ។

Nana និង​លោក​ Koizumi អោន​ក្បាល​មិន​សប្បាយ​ចិត្ត​។ ពួក​គេ​បាន​ដឹង​មុន​នៅ​ពេល​ដែល​ចូល​រួម​កម្ម​វិធី​នេះ។

ឪពុក​ម្តាយ​ Nana ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើរ​ពេល​ដែល​កូន​ស្រី​នាំ​មិត្ត​ប្រុសមក​អោយ​ឪពុក​ម្តាយ​ឃើញ​មុខ​។

ភ្ញាក់​ផ្អើរ​ជា​មួយ​ពាក្យ​បន្ទាប់​មក​ ឪពុក​និយាយ​៖ “ពេល​ដែល​ខ្ញុំ​នៅ​អាយុ​របស់​កូន​ស្រី​ខ្ញុំ ខ្ញុំ​ក៍​គិត​ថា​អោយ​តែ​មាន​សេចក្តីស្រលាញ់។ ប៉ុន្តែបញ្ហា​មិនមែន​មាន​តែ​ប៉ុណ្ណឹង​ បើ​មាន​តែសេចក្តី​ស្រលាញ់​វាមិន​​គ្រប់​សម្រាប់អាពាហ៍​ពិពាហ៍ទេ”។

អាពាហ៍​ពិពាហ៍មាន​ន័​យ​ថា​ការ​រស់​នៅ​​ជា​មួយ​គ្នា​រយៈពេល ២០​ឆ្នាំ ៣០​ឆ្នាំ។ ប្តី​ប្រពន្ធ​អាច​ឈ្លោះ​ប្រកែក​គ្នា​ដោយ​សារ​តែ​លុយ​ កូន​ប៉ុន្តែ​ក្រោយ​មក​ពួក​គេ​នៅ​តែ​រស់​នៅ​ជា​មួយ​គ្នា​ និង​ជួយ​គ្នា​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃនេះ​ទើប​ហៅ​ថា​ប្តី​ប្រពន្ធ។

អាយុ​ និង​លុុយ​កាក់​មិន​មែន​ជា​បញ្ហា​ដែល​គួរ​អោយ​បារម្មណ៍។ ប្រសិន​បើ​មិន​មាន​ការ​ខំ​ប្រឹង​ ភ្លៀង និងខ្យល់​អាច​ធ្វើ​អោយ​បែក​បាក់​ប្តី​ប្រពន្ធ។ អ្នក​ទាំង​ពីរ​គួរ​តែ​គិត​អោយ​បាន​ច្បាស់​មុន​ពេល​រៀប​ការ​ជា​មួយ​គ្នា​។

បន្ទាប​់​ពី Video ខា​ងលើ​ត្រូវ​បាន​ចាក់​ផ្សាយ​ ពាក្យ​សម្តី​របស់​ឪពុក​ត្រូវ​បាន​សាធារណៈជន​ជប៉ុន​មាន​ការ​ភ្ញាក់​ផ្អើរ។ ភាគ​ច្រើន​បញ្ចេញ​មតិ​ថា​ឪពុក​ជា​មនុស្ស​ដឹក​ខុស​ត្រូវ។ គំ​លាត​នៃ​អាយុ​វា​មិន​មែន​ជា​បញ្ហា​។ គន្លឹះ​នៃអាពាហ៍​ពិពាហ៍គឺជា​សមត្ថិភាព​ទ្រាំ​នៅ​ក្នុង​ការ​រស់​នៅ​ជាមួយ​គ្នា​​។ ដោយ​សារ​តែ​អាយុ​ហើយ​ត្រូវ​ហាម​ឃាត់ វា​មិន​យុត្តិធម៌​ជាមួយ​នឹង​អ្នក​ដែល​ស្រលាញ់​គ្នាទេ។

តាម​ព័ត៌មាន Vnexpress

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: