គ្រាន់តែចង់សុីចំណីប៉ុន្តែម្ចាស់បែរជាអោយលេង Mario
អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានឮពីល្បែងកំសាន្ត Supper Mario ហើយមែនដែរឬទេ? ល្បេងលេងកំសាន្តនេះ ធ្លាប់ត្រូវបានពេញនិយមសម្រាប់មនុស្សគ្រប់វ័យ ហើយឈ្មោះ Mario នេះ និងធ្លាប់បានផ្សាយនៅទូទាំងពិភពលោក។
អ្វីដែលធ្វើអោយ Mario កាន់តែមានភាពទាក់ទាញពីព្រោះពេលដែលលេងអ្នកត្រូវតែឆ្លងកាត់ឧបសគ្គជាច្រើនដូចជាប្រយុទ្ធជាមួយសត្វចម្លែក និង Boss មេនៅដំណាក់កាលចុងក្រោយដើម្បីរំដោះអោយព្រះនាងដែលត្រូវគេចាប់ខ្លួន។
ប៉ុន្តែគណនី Twitter មួយរបស់ជប៉ុនមានធ្វើរូបភាពដូចជា នៅក្នុងល្បែងលេងនេះតែតួអង្គដែលលេង Mario គឺជាសត្វកណ្តុល Hamster។
កណ្តុលមួយនេះមានឈ្មោះថា Co Co Chan ហើយម្ចាស់របស់វាបានបង្កើតគណនីមួយដែលមានឈ្មោះ Yutako55។ នាងតែងតែបង្ហាញនូវរូបភាពដែលគួរអោយស្រលាញ់ របស់កណ្តុល Hamster ទៅលើទំព័រសាធារណៈ។ ក្រៅពីនេះនាងថែមទាំងថតនូវ Video គួរអោយទាក់ទាញផ្សេងទៀត អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺសកម្មភាពប្រថុយនឹងគ្រោះថ្នាក់របស់ Co Co Chan នៅក្នុងល្បែងលេង Mario ល្បែងលេងជាក់ស្តែង។
សូមមើលទាំងអស់គ្នានូវការឆ្លងកាត់ឧបសគ្គរបស់វាទាំងអស់គ្នាណា។
ហាក់ដូចជារៀងរបស់សត្វកណ្តុលនេះរាងធាត់បន្តិចដើម្បីឆ្លងកាត់កន្លែងដែលតូច។ មើលទៅហាក់ដូចជាពិបាកខ្លាំងណាស់ ប៉ុន្តែវាធ្វើអោយ Co Co Chan កាន់តែគួរអោយស្រលាញ់។
ពេលខ្លះកណ្តុល Hamster បានភ្លេចថាខ្លួនកំពុងឆ្លងឧបសគ្គ និងរត់គេចចេញប៉ុន្តែពឹងទៅលើការទាក់ទាញរបស់ម្ហូបអាហារទើបធ្វើអោយវាមិនខ្លាចនឹងសាកល្បងលើកទីពីរ។
តើអ្នកដឹងដែលទេថាម្ចាស់របស់វាក៍មានស្នាដៃពេលដែលធ្វើដោយផ្ទាល់ដៃនូវកន្លែងមានរូបរៀងដូចជាផ្កា សុីចំណីនៅក្នុងការលេងកំសាន្តល្បែង Supper Mario នេះ។ មើលការប្រលែងលេងរបស់ Co Co Chan គឺអាចអោយយើងដឹងថាវាចូលចិត្តសំបុកមួយនេះដល់កម្រិតណាហើយ។
នាងថែមទាំងធ្វើអោយ Co Co Chan សំបុកមួយផ្សេងទៀតយកតម្រាប់តាមរូបតុក្កតាដែលមាននៅក្នុងខ្សែភាពយន្តដែនដីនៃវិញ្ញាណ។ ពេលដែលមើលវាចូលទៅក្នុងសំបុក ធ្វើអោយយើងមានអារម្មណ៍ថាសត្វកណ្តុលដូចជាត្រូវសំបុកប្លែកមួយនេះលេបចូលទាំងមូលអញ្ចឹង។
នៅក្នុងស្ថានភាពបែបណានោះសកម្មភាពរបស់វាសុទ្ធតែគួរអោយស្រលាញ់។ អ្វីទាំងនេះធ្វើអោយ Co Co Chan មានចំនួនអ្នកដែល គាំទ្រឡើងទៅដល់ 14,1k នាក់នៅលើ Instagram។
នៅមានរូបភាព និងទិដ្ឋភាពស្អាតផ្សេងទៀតរបស់ Co Co Chan ប្រសិនបើអ្នកចូលចិត្តកណ្តុល Hamster ខាងលើសូមតាមដាននៅលើទំព័រ Twitter, Instagram និង Youtube ដើម្បីមើលបានច្រើនជាងនេះ។
កណ្តុលមួយនេះធ្វើអោយខ្ញុំចូលចិត្តខ្លាំងណាស់ ប្រហែលជាខ្ញុំទៅហាងលក់សត្វចិញ្ចឹមដើម្បីទិញ Hamster មួយក្បាលដើម្បីយកមកទៅវិញចិញ្ចឹមហើយមើលទៅ។
តើអ្នកគិតយ៉ាងណាចំពោះ Co Co Chan សូមបញ្ចេញនូវមតិរបស់អ្នកខាងក្រោមនេះដើម្បីអោយយើងបានដឹងពីគំនិតរបស់អ្នកណា។
Neko