ការផ្សាយពាណិជ្ជកម្មក្រដាសជូតមាត់ដែលត្រូវបណ្តាសារបស់ជប៉ុន
រឿងដែលចៃដន្យនៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃក្នុងជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ មួយចំណែកជារឿងកំប្លែង មួយចំណែកផ្សេងទៀតហាក់ដូចជាគួរអោយខ្លាច។ ខាងក្រោមនេះ JAPO សូមរៀបរាប់ប្រាប់អ្នកទាំងអស់គ្នារឿងរ៉ាវនិយាយអំពី ការផ្សាយពាណិជ្ជកម្មរបស់ Kleenex នៅលើប៉ុស្ត៍ទូរទស្សន៍ជប៉ុន។ រឿងនិយាយអំពីក្រដាសជូតមាត់ដែលត្រូវបណ្តាសា។
នៅក្នុងឆ្នាំ ១៩៨៦ ក្រុមហ៊ុនផលិតក្រដាសជូតមាត់ Kleenex បានចេញនូវការផ្សាយពាណិជ្ជកម្ម តួអង្គឯកនៅក្នុងការផ្សាយគឺនារីម្នាក់ស្លៀកពាក់ព័ណ៌ស ហុចក្រដាសជូតមាត់ទៅអោយកុមារម្នាក់ពាក់សម្លៀកបំពាក់បិសាច។ បទចំរៀងដែលប្រើនៅក្នុងការផ្សាយនេះគឺ “It’s A Fine Day” របស់ Jane។
រូបភាព : Japan Powered
បន្ទាប់ពីការផ្សាយពាណិជ្ជកម្មត្រូវបានចុះផ្សាយ ការនិយាយតៗគ្នាចាប់ផ្តើម ហើយមានអ្នកមើលជាច្រើនដែលជឿថា បទចំរៀងដែលប្រើនៅក្នុងការផ្សាយនេះគឺជាបណ្តាសារបស់អាឡឺម៉ង់ ទោះបីជាភាសានៅក្នុងបទចំរៀងប្រើភាសាអង់គ្លេស។ បទចំរៀងអាចត្រូវបានបកស្រាយថា “ស្លាប់ ស្លាប់ទៅ… មនុស្សទាំងអស់គ្នាសុទ្ធតែត្រូវបណ្តាសា ហើយសុទ្ធតែត្រូវសម្លាប់។”។ យល់អំពីបញ្ហាធ្ងន់ធ្ងរនេះ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាច្រើនបានផ្អាកការចុះផ្សាយ ប៉ុន្តែការនិយាយតៗគ្នាមិនឈប់ត្រឹមនឹងថែមទាំងកាន់តែអាក្រក់ជាងនេះ។
មនុស្សមួយចំនួនបាននិយាយថាក្មេងដែលមាននៅក្នុងការផ្សាយនេះបានស្លាប់ដោយចៃដន្យ តារាសម្តែងស្រី KeiKo Matsuzaka ក៍ត្រូវទាក់ទង។ នាងត្រូវគេនិយាយថាស្លាប់ និងកើតកូនជាបិសាចសាហាវ (ទោះបីជាតារាសម្តែងនៅរស់រហូតមកដល់សព្វថ្ងៃ)។
ទោះបីមិនបានផ្សាយនៅលើប៉ុស្ត៍ទូរទស្សន៍ អ្នកដែលជា Youtuber បានថតទុក និងផុស Clip នៅលើទំព័រសាធារណៈ។ វគ្គ Clip មានចំណងជើង “Japanese baby ogre kleenex commercial” ដោយគណនីរបស់ derioderio ដោយមានអ្នកមើល ១,២លាន។
រូបភាព YouTube
រឿងនឹងមិនមានអ្វីប្រសិនបើមិនមានការចូលរួមរបស់ YouTuber Shrouded Hand ផុសនូវ Video ខាងលើនៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៣ ហើយអ្នកដែលប្រើប្រាស់បានធ្វើការ កែប្រែមួយចំនួន។ ក្នុងពេលនោះ Video ទទួលបានជាង ៨៧៥.000 អ្នកមើលនឹងត្រូវបាន Youtube ណែនាំដោយស្វ័យប្រវត្តិប្រសិនបើអ្នកកំពុងតែមើលពេលយប់។ មនុស្សជាច្រើនបានបញ្ចេញមតិថាបន្ទាប់ពីបានមើលធ្វើអោយពួកគេឈឺក្បាល រហូតដល់របាយការណ៍ខ្លះបានចង្អុលបង្ហាញ មនុស្សមួយចំនួនបានឆ្កូត និងធ្វើអត្តឃាត។
រូបភាព Ranker
ប្រសិនបើអ្នកមិនខ្លាចសូមមើល Clip នេះនៅពេលយប់ដើម្បីសាកល្បង។
ទោះបីជាគួរអោយខ្លាចឬអត់ ក៍ត្រូវទទួលស្គាល់រឿងមួយថា ការផ្សាយពាណិជ្ជកម្មនៅប្រទេសជប៉ុនពិតជា “រន្ធត់”។ នេះជាមូលហេតុដែលធ្វើអោយការនិយាយតៗគ្នាកាន់តែមានអ្នកដឹងច្រើន។
ប៉ុន្តែវាក៍អាចជាយុទ្ធសាស្រ្ត Marketing ពិសេសរបស់ជនជាតិជប៉ុន…
S.C.K