យុវជនម្នាក់យកប្រពន្ធបានដោយសារតែមានព្យុះ
ខ្យល់ព្យុះគឺជាបាតុភូតធម្មជាតិដែលមិនអាចជៀសវាងបានគ្រប់ទីកន្លែងនៅលើពិភពលោក។ វានាំមកនូវផលប៉ះពាល់យ៉ាងច្រើន ធ្វើឲ្យមនុស្សស្លាប់ ស្រូវដំណាំខូចខាត ។ល។
បាត់បង់គ្រប់យ៉ាងមិនមែនជារឿងដែលចម្លែកទៀតឡើយ ប៉ុន្តែពឹងទៅលើព្យុះរកបានប្រពន្ធពិតជារឿងដែលកម្រនឹងមានណាស់។
ដំណើររឿងប្រហែលពីរទៅបីឆ្នាំមុន កាល Komori Akari អាយុ ២៦ឆ្នាំ បានធ្វើដំណើរពី Hokkaido ដល់ Tokyo ជាដំណើរកំសាន្តក្នុងរដូវកាលឈប់សម្រាក។
ប៉ុន្តែសំណាងអាក្រក់ជើងហោះហើរពី Tokyo ត្រលប់ទៅ Hokkaido វិញរបស់នាងត្រូវផ្អាកដោយសារតែខ្យល់ព្យុះ។
រូបភាព : http://gunosy.com/articles/Rh4G7?s=s
Akari ស្រាប់តែមានអារម្មណ៍រសាប់រសល់ពេលដែលមាន សេចក្តីប្រកាសអំពីស្ថានភាព។ នៅប្រលានយន្តហោះ Haneda ម្នាក់ឯង នាងដកដង្ហើមវែងហើយមានការព្រួយបារម្ភ។
“ពិតទេ??? ធ្វើយ៉ាងណាទៅ…”
ពាក្យសំដីរបស់នាងត្រូវបានបុរសអង្គុយជិតម្នាក់ស្តាប់ឮ។ ហើយក៍ជាអ្នកដែល Akari មិននឹកស្មានថា នឹងក្លាយទៅជាប្តីរបស់នាង។
បុរសម្នាក់នេះក៍ណែនាំខ្លួនឯងរស់នៅ Hokkaido ដែរ កំពុងតែរៀបចំឡើងយន្តហោះស្រាប់តែទទួលបានព័ត៌មានអាក្រក់។
បុរសម្នាក់នេះក៍ដូចជានាងមិនដឹងថា ត្រូវធ្វើយ៉ាងណាទើបទូរស័ព្ទទៅសួរយោបល់មិត្តម្នាក់ ដែលមិត្តម្នាក់នោះបានណែនាំសណ្ឋាគារមួយជាកន្លេងដែលខ្លួនតែងតែស្នាក់នៅពេលទៅធ្វើការឆ្ងាយ។
“ប្រសិនបើនាងមិនយល់ទាស់… ពួកយើងអាចកក់បន្ទប់ពីរ”
រូបភាព : http://gunosy.com/articles/Rh4G7?s=s
នារីម្នាក់នេះបានយល់ព្រម អ្នកទាំងពីរបានផ្លាស់ប្តូរជើងយន្តហោះ ហើយទៅដល់សណ្ឋាគារ។
មានអារម្មណ៍ថាសំណាងល្អពេលដែលទទួលបានជំនួយរបស់បុរសម្នាក់នេះ Akari អញ្ជើញបុរសម្នាក់នេះទទួលទានអាហារពេលយប់។ នាក់ទាំងពីររីករាយជជែកគ្នារឿងនៅស្រុកកំណើត Hokkaido បន្ទាប់មកថែមទាំងទៅច្រៀង Karaoke និងរីករាយយ៉ាងខ្លាំង។ ជាការពិតណាស់ ពីរថ្ងៃដំបូងនោះ អ្នកទាំងពីរគ្រាន់តែជាមនុស្សទើបតែស្គាល់គ្នា មិនមែនជាសង្សានឹងគ្នានោះទេ។
ថ្ងៃបន្ទាប់មកខ្យល់ព្យុះឈប់ អ្នកទាំងពីរហោះត្រលប់ទៅ Hokkaido វិញ បន្ទាប់មកអ្នកទាំងពីរក៍វិលត្រលប់ទៅការរស់នៅរបស់ខ្លួនវិញ។
មុនពេលបែកគ្នាពួកគេបានផ្លាស់ប្តូរទំនាក់ទំនង និងណាត់ជួបគ្នាពីរដងក្នុងមួយខែនៅកន្លែងណាមួយនៅ Hokkaido។ ដូចជាទៅទទួលទានអាហារថ្ងៃត្រង់ ឬក៍គ្រាន់តែបើកឡានជិះកំសាន្ត។
ពីមិត្តភាពធម្មតា ពួកគេបានក្លាយទៅជាគូរស្នេហ៍។
បន្ទាប់ពីរបីខែស្វែងយល់ពីគ្នា ពួកគេសម្រេចចិត្តរៀបការជាមួយគ្នា និងជួយថែទាំគ្នានៅថ្ងៃអនាគត។
គួរអោយចម្លែកដែលពួកគេជ្រើសយកខែកញ្ញា ឆ្នាំ ២០១៨ ដើម្បីប្រារព្ធពិធីមង្គលការ។ ព្រោះថាខែកញ្ញាជាពេលដែលប្រទេសជប៉ុនទទួលរងខ្យល់ព្យុះខ្លាំងបំផុត។
ប្រហែលជាព្រេងវាសនាឲ្យពួកគេជួបគ្នានៅក្នុងថ្ងៃព្យុះទើបពួកគេសម្រេចចិត្តរើសយកថ្ងៃនេះសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍។
Kengo Abe