៥ ចំណុចដែលអ្នកតែងតែយល់ខុសលើទីក្រុងតូក្យូ
គ្មានអ្វីគួរអោយភ្ញាក់ផ្អើលនៅពេលដែលតូក្យូ គឺជាកន្លែងមួយនៅលើពិភពលោកដែលមានមនុស្សចង់ទៅដល់ជាងគេបំផុត។ នោះគឺជាទីក្រុងដែលល្បីឈ្មោះជាមួយនឹងពន្លឺភ្លើង Neon មនុស្ស វប្បធម៌ និងម្ហូបអាហារ គ្រប់យ៉ាងសុទ្ធតែឥតខ្ចោះ ហើយនៅទីនេះក៏មានសុវត្ថិភាព និងភាពស្និទ្ធស្នាលជាមួយភ្ញៀវបរទេស។
ប៉ុន្តែទន្ទឹមនឹងកេរ្តិ៍ឈ្មោះល្អទាំងនេះ ក៏ធ្វើឱ្យមានការយល់ច្រឡំជាច្រើនផងដែរ។ ទាំងនេះមិនអាចបន្ទោសភ្ញៀវទេសចរណ៍ទេ ដោយសារតែភាពឆើតឆាយនៃក្រុង Tokyo នៅមានរឿងអាថ៌កំបាំងជាច្រើន និង “ឃ្លាតឆ្ងាយ” វាស្ថិតនៅលើរបាំងនៃភាសា និងភាពលាយឡំរវាងសម័យទំនើប និងបុរាណ។
ខាងក្រោមនេះគឺបណ្តុំនៃគំនិតដែលតែងតែយល់ខុសពី Tokyo ដែលអ្នកគួរតែដឹងមុនពេលដែលទៅដើរលេងកំសាន្តនៅប្រទេសជប៉ុន។
១. ភ្នំហ្វូជីនៅជិតតួក្យូ
ពេលដែលអ្នកកំពុងឈរនៅក្រុងតូក្យូហើយក្រឡែកមើលទៅឃើញភ្នំធំមួយ គឺភ្នំហ្វូជី នោះអ្នកនឹងគិតថាវាពិតជានៅជិតណាស់ តើត្រូវទេ? ពិតណាស់ មានមនុស្សជាច្រើនបានយល់ច្រឡំថាទៅដល់តូក្យូគឺបានទៅដល់ភ្នំហ្វូជីហើយ។ ទាំងភ្នំហ្វូជី និងក្រុងតូក្យូ ជាកន្លែងដែលមានឈ្មោះល្បីល្បាញទាំងពីររបស់ប្រទេសជប៉ុន។
រូបភាព Patricia Mallo on Flickr
ប៉ុន្តែ…
តាមការពិតភ្នំហ្វូជី និងតូក្យូពិតជាមិនស្ថិតនៅជិតគ្នាបន្តិចណាសោះឡើយ។ ប្រសិនបើអ្នកនៅ Tokyo អ្នកត្រូវតែធ្វើដំណើរចម្ងាយប្រហែល ១៥០Km ដើម្បីទៅដល់ភ្នំហ្វូជី។
បំភ្លេចនូវរូបភាព “ទិដ្ឋភាព” ខាងលើនេះចោលទៅ រូបខាងក្រោមនេះទើបជាភាពជាក់ស្តែង។ រវាងទីក្រុង និងកំពូលភ្នំយក្សនេះនៅតែត្រូវបានបិទបាំងដោយភ្នំមួយហាក់ដូចជាអាថ៌កំបាំង។
រូបភាព tpsdave on Pixabay
ដោយសារតែភ្នំហ្វូជីពិតជាខ្ពស់ហើយមិនស្ថិតនៅជិតទេណា សូមកុំយល់ច្រលំ។
២. ត្រូវការចំណាយអស់រយៈពេល ១សប្តាហ៍ដើម្បីកំសាន្តលេងនៅតូក្យូ
ឈប់សិនអ្នកមានក្តីរំពឹងអ្វីនៅទីក្រុងកុះករលំដាប់ទីពីរលើពិភពលោកនេះ? អ្នកចង់ទស្សនាប្រាសាទ វត្តបុរាណ កន្លែងដើរកំសាន្តទាក់ទាញ ឬក៏ទិញរបស់របរ “ជាច្រើន”? បានហើយសូមភ្ញាក់ពីការស្រមៃទៅ តូក្យូមិនផ្តល់អោយអ្នកច្រើនបែបនេះទេ។
រូបភាព Pinterest
កំុយល់ច្រឡំណា អ្នកនៅមានកន្លែងជាច្រើនសម្រាប់ លេងកំសាន្តពេលទៅដល់តូក្យូ ប៉ុន្តែគ្រាន់តែចំណាយពេល ២ទៅ៣ថ្ងៃគឺគ្រប់គ្រាន់ហើយ។ មិនចំបាច់ចំណាយពេលដល់មួយសប្តាហ៍នោះទេ អ្នកគួរតែទៅទស្សនាទីក្រុងផ្សេងទៀត ក្រៅពីតូក្យូ ដែលជាកន្លែងមានភាពស្រស់ស្អាតជាច្រើននៃប្រវត្តិសាស្រ្ត វប្បធម៌ដែលអ្នកអាចស្វែងយល់បានបន្ថែមទៀត។
៣. ទីប្រជុំជនតូក្យូស្ថិតនៅកន្លែងណា?
ពេលដែលទៅដល់ទីក្រុងណាមួយ ប្រាកដជាអ្នកនឹងមានសំណួរ “ទីប្រជុំជនរបស់វាស្ថិតនៅកន្លែងណា?” ជាមួយនឹងកន្លែងទីប្រជុំជន នោះជាកន្លែងដែលពេញទៅដោយអគារធំ ពោពេញទៅដោយកន្លែងដើរលេងកំសាន្ត ទស្សនាតាមកន្លែងនីមួយៗ។
រូបភាព IHG Blog
ប៉ុន្តែប្រសិនបើអ្នករកឃើញកន្លែងស្រដៀងនេះនៅ Tokyo ប្រហែលអ្នកនឹងអស់សង្ឃឹម។ Tokyo គឺមិនដូចទៅនឹងទីក្រុងធំផ្សេងទៀតឡើយ វាមានលក្ខណៈពិសេសខុសៗគ្នា។ មិនមានកន្លែងណាស្ថិតស្ថេរ ក៏ដូចជាកន្លែងមួយដែលផ្សារភ្ជាប់គ្នាដូចជាគ្រាប់ត្បូង និងកន្លែងចំបងរបស់វាគឺ Yamanote។ អ្នកអាចទៅទស្សនាតាមដំណាក់កាលតាមដំបន់ដូចខាងក្រោម៖ Ikebukuro, Shinjuku, Shibuya, Shinagawa, Ueno, Akihabara ហើយចុងក្រោយទើប Tokyo។ អ្នកអាចជ្រើសរើសនូវតំបន់ដែលចូលចិត្តរបស់ខ្លួនក្នុងចំណោមកន្លែងជាច្រើនខាងលើ។
៤. តូក្យូសុទ្ធតែអគារខ្ពស់ដល់មេឃ ?
ស្វែងរក “Tokyo” នៅលើ Google ហើយអ្វីដែលអ្នកទទួលបាន នោះគឺជារូបភាពអគារខ្ពស់ដល់មេឃនៅជិតៗគ្នា ទន្ទឹមនឹងនោះគឺជាក្រុមមនុស្សធ្វើដំណើរបញ្ច្រាសទិសកន្លែងធ្វើដំណើរ រថភ្លើងដែលពេញទៅដោយមនុស្ស… រូបភាពដែលបង្ហាញអោយអ្នកនូវអារម្មណ៍ក្នុងទីក្រុងទំនើប និងភាពកុះករ។
ត្រូវហើយតូក្យូ គឺស្ថិតនៅក្នុងចំណោមទីក្រុងដែលទំនើើប និងស្កឹមស្កៃបំផុតនៅលើពិភពលោក ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងគិតថាកន្លែងទាំងនេះសុទ្ធតែមនុស្សច្រើន និងមានបេតុងរឹងមាំ។
រូបភាព : Japan Guide
មិនត្រឹមតែមានសួនច្បារសាធារណៈខៀវខ្ចីនោះទេ អ្នកអាចទៅស្ថានីយរថភ្លើងនៅ Shinjuku (រថភ្លើងដែលមានមនុស្សច្រើនជាងគេនៅលើពិភពលោក) ជ្រើសរើសល្បឿនលឿន Chuo ទៅដល់ Takao។ រយៈពេល ៤០នាទីក្រោយមក អ្នកនឹងឃើញទិដ្ឋភាពភ្នំនៅតែស្ថិតនៅ Tokyo.
រូបភាព Japan National Tourism Organization
អ្នកកំពុងនៅជើងភ្នំ Takao ក្នុងចំណោមកំពូលភ្នំដែលសំខាន់បំផុត ផ្លូវចូលទៅភ្នំខ្ពស់ជាងនៅជប៉ុន។ ក្នុងពេលដែលឡើងភ្នំ ទស្សនានូវរូបភាពដ៏ស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធ តែកុំភ្លេចរំលឹកខ្លួនឯងថា អ្នកនៅតែស្ថិតនៅក្នុង Tokyo ទីក្រុងដែលអូអរបំផុតនៅលើពិភពលោកនៅឡើយទេ។
៥. តួក្យូពិតជាថ្លៃណាស់
គំនិតមួយតែងតែគិតថា តូក្យូគឺជាទីក្រុងដែលថ្លៃ។ ប៉ុន្តែបែរជាថោកជាង បើប្រៀបទៅនឹងអ្វីដែលអ្នកកំពុងគិត។
គំនិតនេះបានមកពីសម័យកាលសេដ្ឋកិច្ចប៉េងប៉ោងក្នុងឆ្នាំ ៩០ ប៉ុន្តែនោះមិនមែនជាបច្ចុប្បន្ន។ បច្ចុប្បន្នការហូបចុករបស់អ្នកប្រហែល ១០០០យ៉េនសម្រាប់អាហារថ្ងៃត្រង់ ហើយប្រហែល ២០០០ ទៅ ៣០០០យ៉េនសម្រាប់អាហារពេលយប់ (មានថែមទាំងភេសជ្ជៈ) នោះគឺអ្នកអាចញ៉ាំនូវមុខម្ហូបឆ្ងាញ់មានគុណភាព ហើយកាន់តែថោកជាងនេះប្រសិនបើមានការចំណាយយ៉ាងត្រឹមត្រូវ។
រូបភាព Tourist Diaries
ការទៅមកក៏មានតម្លៃសមរម្យ។ រថភ្លើងដែលចេញដំណើរពី Tokyo Metropolitan ចំណាយប្រហែល ១០០ ដល់ ២០០យ៉េន ឬអ្នកអាចចំណាយ ៦០០យ៉េនសម្រាប់រថភ្លើងពេញមួយថ្ងៃ។
តើអ្វីដែលធ្វើអោយអ្នករសាប់រសល់នៅតូក្យូដែរទេ?
ប៉ុន្តែពេលដែលរំលឹកដល់ក្រុងមួយនេះ តាមការពិតគេមិនមែននិយាយអំពីទីក្រុងតូក្យូតែមួយនោះទេ គឺគេនិយាយពី ២៣ តំបន់ស្ថិតនៅជុំវិញក្រុងនេះ ដើម្បីក្លាយទៅជាទីកន្លែងប្រជុំជនរបស់ទីក្រុងដ៏ធំមួយនេះ។ Tokyo ក៏ជាអាណាខេត្តមួយ (Tokyo-to) ស្ថិតនៅភាគខាងលិច រហូតដល់ជនបទ និងតំបន់ភ្នំជិតខាង។ ហេតុនេះប្រសិនមានអារម្មណ៍ថាពិបាកទ្រាំ នៅកន្លែងដែលមានមនុស្សទិញទំនិញកុះករ សូមផ្លាស់ប្តូរទីកន្លែងផ្សេងក្នុងរយៈពេល ១ម៉ោងទៅដល់កន្លែងដែលមានទិដ្ឋភាពស្រស់ស្អាត និងបរិយាកាសបរិសុទ្ធជាមិនខាន។
ប្រភពបន្ថែម Taiken
S.C.K