នៅ​ប្រទេ​សជប៉ុន​មាន​ជំងឺ​ម៉្យា​ង​កំ​គិត​ថា​អាច​ព្យាបាល​បាន

ជំ​ងឺ​វិកលចរិក

ពេល​រំ​លឹក​ដល់​ប្រទេសជប៉ុននៅ​ក្បែរ​ប្រាសាទ​ ផ្កាសាគឺ​រ៉ា អ្នក​ថែម​ទាំង​ដឹក​ពី​ JAV និង​​វិកលចរិក។ ជាពិសេស​វិកលចរិក មាន​ច្រើ​ន​នៅ​លើ​រថភ្លើង​ដែលមាន​មនុស្ស​ច្រើន​កុះ​ករ​ កន្លែង​ដែល​គួរ​អោយ​ខ្លាច​របស់​ប្រជាជន Tokyo។

មនុស្ស​​វិកលចរិក​មាន​សកម្ម​ភាព​លួច​លាក់ ប៉ះ​ពាល់​ខ្លួន​ប្រាណ​របស់​នារី​ភេទនៅ​ពេល​ដែល​ពួក​គេ​មិន​អាច​ផ្លាស់​ប្តូរ​កន្លែង​ដោយ​សារ​តែរថ​ភ្លើង​ចង្អៀត។

រូបភាព : http://nikkan-spa.jp1494784

ទោះ​បី​ជា​បុរសចង់​ប៉ះ​នារី​គឺ​ជា​រឿង​ធម្ម​តា​ ប៉ុន្តែ​ការ​ប៉ះ​ដែល​មិន​ត្រូវ​បាន​​អនុញ្ញាតពី​រដ្ឋាភិ​បាលគឺជា

សកម្ម​ភាព​ខុស​។ ប្រាកដ​ណាស់​នារី​គឺ​ជា​ជន​រងគ្រោះ ​ដែល​ត្រូវ​ការ​ពារនៅ​ក្នុង​ករណី​នេះ។ ក្រៅ​ពី​នេះជន​រង​គ្រោះ​ ក៍​អាច​ជា​បុរស​មាន​កំ​និត​ទៀង​ត្រង់​ ប៉ុន្តែ​ដោយ​សារ​តែ​ត្រូវ​បញ្ច្រៀត រុញ​ច្រាន​ចៃ​ដន្យ​ប៉ះ​ទៅ​លើ​នារីហើយ​ត្រូវ​ចោទថា​ជាអ្នក​​វិកលចរិក។

ប៉ុន្តែ​​វិកលចរិក​មិន​មែន​ជា​សកម្ម​ភាព​មួយដង​នោះ​ទេ​តែ​ជា​ការ​ធ្វើ​ទៅ​ច្រើន​ដង​ ប្រសិន​ជា​បាន​ធ្វើ​ម្ត​ងប្រាកដ​ជាមាន​លើក​ទី​ពីរ​ និង​លើក​ទី​បី។

លើក​នេះ​សូម​ស្តាប់​ការ​បក​ស្រាយ​របស់​ Iwamoto-san បុគ្គលិក​ការិយា​ល័​យ​ធម្ម​តា​ប៉ុន្តែ​ជាច្រើ​ន​ដង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​សកម្ម​ភាពវិកលចរិក។

២៥ ឆ្នាំ​មុន​បន្ទាប់​ពី​ចេញ​ពី​សាលា​ ម្នាក់​នេះ​បាន​ចូល​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​អាជី​វកម្ម​ ៦​ខែ​ក្រោយ​មក  Iwamoto បង្ហាញនូវ​​សកម្ម​ភាពវិកលចរិករបស់​ខ្លួន​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​លើក​ដំ​បូង​។

រូប​ភាព : http://kaigai-shin.net/archives/3369

“ត្រគាក​នារី​ម្នាក់​ដែល​ឈរជិត​ខ្ញុំ​ពិត​ជា​ស្អាតហេតុនេះ​ខ្ញុំ​សម្រេចចិត្ត​ស្ទាប​សាក​មើល​”

ប៉ុន្តែ​សំ​ណាង​អាក្រក់​សម្រាប់​បុរស​ម្នាក់​នេះនារី​នេះ​ទៅ​ជា​មួយ​នឹង​មិត្ត​ប្រុស។ ភ្លាម​នោះ​បុរស​ម្នាក់​នេះ​ត្រូវ​មិត្ត​ប្រុស​របស់​នាង​ចាប់​ខ្លូន​ និង​ត្រូវ​ពិ​ន័យ​ជា​ប្រាក់ ៥០០.០០០យ៉េននៅ​កន្លែង​ប៉ូលីស។

ទោះ​បី​ជា​បុរស​ម្នាក់​នេះ​ព្យាយាម​រក្សា​ការ​សម្ងាត់​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ប៉ុន្តែ​ដោយ​សារ​តែ​ហត្ថលេខាលើ​ក្រដាស​ហាម​ឡើង​រថ​ភ្លើងពេល​នោះផ្លូវ​ដែល​ទៅ​ធ្វើ​ការ​របស់​បុរស​ម្នាក់​នេះ​កាន់​តែ​ឆ្ងាយទៅ​។ ហើយ​នៅលើ​រថ​ភ្លើង​ផ្សេង​ បុរស​ម្នាក់​នេះ​នៅ​តែ​មិន​អាច​បញ្ឈប់​នូវ​ សកម្ម​ភាព​របស់​ខ្លួន​។ បុរស​ម្នាក់​នេះបាន​បង្ក​បទ​លើស​ជា​លើក​ទី​ពីរ និង​លើក​ទី​បីក្នុង​ចរិក​របស់​ខ្លួន​។ ប៉ុន្តែ​លើក​នេះគ្រាន់​តែ​ដោះ​ស្រា​យ​ផ្សេង​ជា​មួយ​ជន​រង​គ្រោះ​អោយ​លុយ​គឺ​រួច​ខ្លួន​​។ ប៉ុន្តែ​រហូត​ដល់​លើក​ទី​បួន​បុរស​ម្នាក់​នេះ​បែ​រជា​ស្ទាប បុគ្គលិក​រថ​ភ្លើង​ និង​ត្រូវ​ចាប់​បាន​ភស្តុ​តាង​។

រូប​ភាព : http://nikkan-spa.jp/1494784

ក្រោយ​ពី​លើក​នោះស្មាន​ថា​គ្រប់​យ៉ាង​ត្រូវ​បាន​បញ្ចប​់ប៉ុន្តែ…

ដើម្បី​មិន​ធ្វើ​អោយ​គេ​ដឹង Iwamoto បាន​គិត​ចេញ​នូវ​វិធី​គ្រាន់​តែ​ស្ទាប​ដោយ​ប្រើ​ខ្នង​បាត​ដៃ ហើយ​គ្រាន់​តែ​ធ្វើ​សកម្ម​ភាពនៅ​ពេល​ដែល​រថ​ភ្លើង​ឈប់​ភ្លាមៗ​ ឬ​ក៍​ពេលចេញ​ដំ​ណើរ​។

ត្រូវ​ហើយ​សកម្ម​ភាពក្លាយ​ទៅ​ជា​ទម្លាប់​ទោះ​បី​ផាក​ពិន័យ​ជា​ច្រើន​ដង​ក៍​នៅ​តែ​បន្តបទ​ល្មើស​របស់​ខ្លួន។

នៅ​ប្រទេស​ជប៉ុន​មាន​ពាក្យ​មួយ​មាត់

“មនុស្ស​ដែល​ល្ងង់​ទោះ​បី​ជា​ត្រូវ​វាយ​អោយ​ស្លាប់​ក៍​នៅ​តែ​ល្ងង់”

មនុស្ស​ដែល​ល្ងង់នោះ​គឺ​ជា​ជន​វិកលចរិក​នៅ​លើ​រថ​ភ្លើង​ និងមាន​ជន​ល្មើស​ជា​ច្រើន​ផ្សេង​ទៀត​ មនុស្ស​ដែល​ល្ងង់គ្រាន់​តែ​ចង់​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់ដើម្បី​តែ​ខ្លួន​ឯងដោយ​មិន​គិត​ពី​ផល​វិ​បាក។

ដោយ​សារ​តែ​បទ​ល្មើសវិកល​ចរិក​មិន​មាន​ការ​ផាក​ពិ​ន័យ​ធ្ងន់​ធ្ងរ​ ហេតុ​នេះ​ធ្វើ​អោ​យ​ជន​ល្មើស​ “មិន​ខ្លាច” ​ប៉ូ​លីស​។ គួរតែ​មាន​វិធាន​ការ​ណ៍​រឹត​បណ្តឹង​ដើម្បី​ជន​រង​គ្រោះ​អាច​ទុក​​ចិត្ត​ប្រើ​ប្រាស់​សេវា​សាធារណៈ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: