សៀវភៅកំណត់ហេតុស្អាតបំផុតដែលអ្នកគួរតែយកគម្រូតាម
សៀវភៅកំណត់ហេតុគឺជាអាថ៌កបាំងនៅក្នុងចិត្តមនុស្សម្នាក់ៗដែលបានរៀបរាប់ក្នុងនោះ ប្រហែលជាអ្នកសរសេរអំពីជីវិតរស់នៅ អាចជាក្តីស្រមៃនៅក្នុងថ្ងៃអនាគត ឬក៏សេចក្តីស្រលាញ់របស់អ្នក សម្រាប់នរណាម្នាក់។ ធម្មតានៅពេលដែលមនុស្សម្នាក់ សរសេរកំណត់ហើយសុទ្ធតែដាក់វានៅកន្លែងសម្ងាត់កុំអោយអ្នកណារកឃើញដើម្បីរក្សានូវការសម្ងាត់។ ប៉ុន្តែទំព័រកំណត់ហេតុរបស់នារីជនជាតិជប៉ុនខាងក្រោមនេះបែរជាមិនដូច្នេះ ហើយថែមទាំងដាក់នៅលើទំព័រសាធារណៈអោយអ្នកទាំងអស់គ្នាបានឃើញ។
នាងតែងតែប្រើប្រាស់គណនី Instargram ដើម្បីចែករំលេករឿងរ៉ាងនៅក្នុងកំណត់ហេតុរបស់ខ្លួន។ កំណត់ហេតុប្រចាំថ្ងៃរបស់នាងមានចំណងជើងខុសគ្នា។ ជាពិសេសនៅទំព័រក្រដាសនីមួយៗសុទ្ធតែមានគូសរូបបង្ហាញយ៉ាងលម្អិត ហើយពិតជាស្អាតណាស់។
សូមចូលរួមមើលទាំងអស់គ្នា ៣០ថ្ងៃក្នុងកំណត់ហេតុរបស់នារីជនជាតិជប៉ុនដូចខាងក្រោម៖
2016年6~8月 植物ノート#ペン画 #絵日記 pic.twitter.com/e1wJZgEbsZ
— さく路 (@39saxan) September 25, 2016
ក្រៅពីចំណងជើងរុក្ខជាតិនាងថែមទាំងគូសនូវរូបភាពជាច្រើនក៏ដូចមនុស្សនៅក្នុងសៀវភៅកំណត់ហេតុ។ ឧបករណ៍ដែលគូសចេញជាស្នាដៃសិល្បៈទាំងនេះគឺជាប៊ិច។ ទោះបីជាមិនប្រើព័ណ៌ច្រើនប៉ុន្តែរូបទាំងអស់មើលទៅដូចជាពិតណាស់។
ខាងក្រោមនេះគឺជាទំព័រកំណត់ហេតុនៃរូបភាព
រូបភាព : 39saxan
រូបភាព : skratagram
ហើយអ្នកដឹងដែរឬទេ? នាងថែមទាំងមានកំណត់ហេតុតូច ហើយពិតជាគួរអោយស្រលាញ់។ ខាងក្នុងគូសនូវរូបភាពយ៉ាងផ្ចិតផ្ចង់ ជាមួយនឹងចំនុចលម្អិតនីមួយៗ។ ហើយវាថែមទាំងមានទំនាក់ទំនងជាមួយទំព័រផ្សេងៗដើម្បីរៀបរាប់អោយពួកយើងនូវរឿងរ៉ាងថែមទៀត។ សូមមើលទាំងអស់គ្នានោះគឺជារឿងអ្វី?
豆本No.14
『クンネとノチゥ 原宿に立つ』 pic.twitter.com/38Uz4xtats— さく路 (@39saxan) July 21, 2018
តើអ្នកយល់យ៉ាងណាចំពោះរូបភាពខាងលើ? អារម្មណ៍កាន់នៅលើដៃសៀវភៅរបស់ខ្លួនមានអត្តន័យរូបភាពគួរអោយស្រលាញ់នោះអស្ចារ្យណាស់មែនទេ។
Neko