ក្រដាស​ “មរណៈ” បាន​យក​​ជីវិត​មនុស្ស​ជាង ១៤០.០០០ នាក់នៅ Hiroshima កន្លង​​ផុតរយៈពេល​ ៧៣ឆ្នាំ

ក្រដាស​ព័ណ៌លឿង​មាន​បញ្ជាទម្លាក់​គ្រាប់​បែក​ “Little Boy” នៅទី​ក្រុង Hiroshima ប្រទេសជប៉ុន​បាន​ធ្វើ​អោយ​បាត់​បង់ ​ជី​វិត​មនុស្សអស់ ១៤០.០០០ នាក់នៅ​ក្នុង​គ្រោះ​មហន្តរាយដ៍​អាក្រក់​បំ​ផុត​សម្រាប់​មនុស្ស។

នៅ​ក្នុង​ថ្ងៃ​នេះ​ប្រហែល​ ៣ឆ្នាំ​មុន​ ថ្ងៃទី​៦ ខែ​សីហា​ ឆ្នាំ២០១៥ សារមន្ទីរសង្រ្គាម​លោកលើក​ទី​២ នៅ Boston អាមេរិក​បាន​ដាក់​តាំង​ នូវ​ក្រដាស​បញ្ជាទម្លាក់​គ្រាប់​បែក​បរមាណូ​លើ​ទី​ក្រុង​ ២ ​របស់​ប្រទេស​ជប៉ុន។

ប្រហែល ៧០​ឆ្នាំ​ មួយ​ក្នុង​ពីរ​សន្លឹក​ក្រដាស​នេះបាន​បញ្ជូន ​ទៅ​ដល់ដៃរបស់​អនុសេនីយ៍ Jacob Beser មុន​ពេល​គាត់ជាមួយ​នឹង​អ្នក​បើក​ឡើង​ជិះ​ Enola Gay បំពេញ​បេសកម្មដែល​ថ្នាក់​លើ​បាន​ដាក់​អោយ។

ក្រដាស​បញ្ជាទម្លាក់​គ្រាប់​បែកនៅ​ទី​ក្រុង Hiroshima។

យើង​អាច​ឃើញ​ថា​នៅ​ក្នុង​ក្រដាស​ដាក់​តាំង​ ការ​សម្រេច​ទម្លាក់​គ្រាប់​បែកបានចេញ​នៅ​ថ្ងៃទី​៥ ខែ​សី​ហា ឆ្នាំ១៩៤៥ គ្រាប់​បែក​ដែល​ត្រូវ​ទម្លាក់​មិន​បាន​និយាយ​ពី​ឈ្មោះ​ ប៉ុន្តែ​កត់​សម្គាល់​ដោយ​ពាក្យ​ “special” (ពិសេស)។ ផ្នែក​មួយ​ទៀត​នៃ​ក្រដាស​បញ្ជាគឺសកម្ម​ភាព​ដែល​សមាជិក​ក្រុម​អ្នកបើក​យន្តហោះ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទម្លាក់​គ្រាប់​បែក​ត្រូវ​តែ​គោរព​តាម​ ចាប់​ពី​ការអធិ​ស្ឋាន​ ចាក​ចេញ​ពី​បន្ទប់​ ហូប​ចុក ប្រជុំ​មុនពេល​ឡើង​យន្ត​ហោះ​ដើម្បី​ធ្វើ​បេសកម្ម​។

នៅ​ថ្ងៃទី​៦ ខែ​សីហា​ ឆ្នាំ១៩៤៥ យន្ត​ហោះ B-29 Enola Gay របស់​អ្នក​បើក 509 ប្រធាន​វរសេនីយ៍​ឯក Paul Tibbets ចេញ​ដ​ំណើរ​ពី North Field- មូល​ដ្ឋាន​មិន​មាន​ទ័ព​នៅ​លើ​កោះ​ Tinian នៅ​ប៉ា​សីុ​ហ្វិក​ខាង​លិច​ ចម្ងាយ​ពី​ប្រទេសជប៉ុន​ប្រហែល ៦​ម៉ោង​សម្រាប់​ការ​ហោះ។

យន្ត​ហោះ B-29 មាន​ឈ្មោះ Enola Gay និង​អ្នក​បើក​យន្តហោះ អ្នក​ដែល​ទម្លាក់​គ្រាប់​បែក​បរមាណូ​ “Little Boy” លើ Hiroshima នៅ​ថ្ងៃទី​៦ ខែ​សីហា​ ឆ្នាំ១៩៤៥​ រូបភាព​ Wiki.

នៅ​វេលា​ម៉ោង​ ៨ៈ១៥​នាទី (ម៉ោង​របស់ Hiroshima) យន្ត​ហោះ Enola Gay ទម្លាក់​គ្រាប់​បែក​បរមាណូ “Little Boy” នៅ​លើ​អាកាស​នៃ Hiroshima។ គ្រាប់​បែក​ផ្ទុះ​ចម្ងាយ​ពី​ផ្ទៃ​ដី​ប្រហែល​ ៦០០M ជាមួយ​នឹង​កម្រិត​ផ្ទុះ​ ១៣ Kiloton ភ្លាម​នោះ​អាច​សម្លាប់​មនុស្ស​យ៉ាង​តិច​ចំនួន ៩០.០០០នាក់ ហើយ​ជិត ៦០.០០០នាក់ស្លាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ ដោយ​សារ​ការ​រង​គ្រោះ និង​ការ​បន្សល់​ទុក​នៃ​វិទ្យុ​សកម្ម​។

បី​ថ្ងៃ​ក្រោយ​មក​អនុសេនីយ៍ Beser ទទួល​បាន​ក្រដាស​មួយ​ទៀត​ មាន​ន័យ​ដូច​គ្នា និង​បេសកម្ម​អនុញ្ញាត​អោយទម្លាក់គ្រាប់​បែក បរមាណូ​លើក​ទី​ពីរស្រដៀង​ទៅ​នឹង​បេសកម្ម​នៅ Hiroshima។ ដូច​ទៅ​នឹង​ក្រដាស​ចេញ​បញ្ជាបាន​បញ្ជូន​មក​មុន​រយៈពេល​បី​ថ្ងៃ​ គ្រាប់​បែក​លើក​នេះ​ក៍​មិន​បាន​និយាយ​ពី​ឈ្មោះគ្រាន់​តែ​កត់​ត្រា​ថា “ពិសេស”។

ក្រដាស​ចេញ​បញ្ជា​អោយ​ទម្លាក​់​គ្រាប់​បែកនៅ​ទី​ក្រុង Nagasaki។

ព្រឹក​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​១៩៤៥ កាំ​ជ្រួច​ហោះ B-29 Bock’s Car មេបញ្ជាការ​ធំ Charles W.Sweeney នាំ​យក​គ្រាប់​បែក​បរមាណូ “Fat Man” ជាមួយ​នឹង​គោល​ដៅ​ទី​មួយ​គឺ Kokura គោល​ដៅ​ទី​ពីរ​គឺ Nagasaki។ បន្ទាប់​ពី​ហោះ​ទៅ​ដល់​ Kokura មេឃ​ត្រូវ​បាំង​ពពក​ជា​ច្រើន​ធ្វើ​អោយ​មិន​អាច​មើល​ឃើញ​ច្បាស់ មេបញ្ជាការ​ធំ Sweeney សម្រេច​ចិត្ត​ហោះ​ទៅ​គោល​ដៅ​ទី​ពីរ Nagasaki។

នៅ​វេលា​ម៉ោង​ ១១ៈ០១​នាទី គ្រាប់​បែក​ “Fat Man” នាំ​យក​ប្រហែល​ ៦,៤ Kg Plutonium 239 បាន​ទម្លាក់​ចុះ​ជ្រលង​ភ្នំ​ ឧស្សាហកម្ម​របស់​ទី​ក្រុង Nagasaki។ ៤៣​ វិនាទី​ក្រោយ​មក​វា​ផ្ទុះ​នៅ ៤៦៩ M ចម្ងាយ​ពី​ផ្ទៃ​ដីនៅ​ចំ​កណ្តាលរោង​ចក្រ​ដែក និង​អាវុធ​របស់​ Misubishi នៅ​រោង​ចក្រ​អណ្តូង​រ៉ែរបស់​ Misubishi-Urakami។ ការ​ផ្ទុះ​មាន​កម្រិត 21 Kiloton ភ្លាម​នោះ​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៧០.០០០នាក់ ប្រហែល​​ ៦០.០០០នាក់ត្រូវ​របួស​។

ប៉ុន្ម្ាន​ឆ្នាំ​ក្រោយ​ពី​បំ​ពេញ​បេសកម្ម​ហើយអនុសេនីយ៍ Beser ជាមនុស្ស​តែ​មួយ​គត់​ដែល​ស្ថិត​នៅ​ក្នុង​បេសកម្ម​ទាំង​ពីរ​ដង​នៃ​ការ​ទម្លាក់​គ្រាប់​បែកជួប Kenneth Rendell អ្នក​ដែល​បង្កើត​ចេញ​សារមន្ទីរ​សង្រ្គាម​លោកលើក​ទី​២ នៅ Boston អាមេរិក​ និង​ប្រគល់​អោយ​លោក​ក្រដាសចេញ​បញ្ជា​ទាំង​ពីរ​នេះ។

“ព័ត៌មាន​ទាំង​នេះគឺ​ជា​គន្លឹះ​បើក​ចេញ​នូវ​ដំណើរ​រឿង​ទាំង​អស់ធ្វើ​អោយ​ផ្លាស់​ប្តូរ​ពិភព​លោក​ជារៀង​រហូត” Rendell និយាយ​ជាមួយ​ទំ​ព័រ Time។

ប្រភព : Time

តាម​ប្រភព​ព័ត៌មាន​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: