6 ចំណុចដែលអ្នកត្រូវដឹងមុនពេលទៅប្រទេសជប៉ុន
ពេលដែលទៅដល់ប្រទេសមួយផ្សេងទៀតអ្នកហាក់ដូចជាត្រូវចាប់ផ្តើមឡើងវិញដូចជារៀននិយាយភាសាថ្មី ទម្លាប់ជាមួយបរិយាកាសថ្មី ជីវិភាពរស់នៅថ្មី និងវប្បធម៌ថ្មី។
ប្រហែលពេលវេលាដំបូងពិតជាពិបាកសម្រាប់អ្នកដោយសារតែមានការផ្លាស់ប្តូរជាច្រើនជាពិសេសជាមួយប្រទេសដែលជឿនលឿន និងចម្លែកដូចជាប្រទេសជប៉ុន។ ខ្ញុំគិតថាជនបរទេស ទាំងអស់ដែលមកប្រទេសជប៉ុន សុទ្ធតែត្រូវដឹងចំនុចមូលដ្ឋាន មួយចំនួនដើម្បីត្រៀមចិត្តក៏ដូចជារបស់របរសម្រាប់ចាប់ផ្តើមការធ្វើដំណើរថ្មីមួយ។
ខាងក្រោមនេះគឺជាចំនុចទាំង ៦ ដែលអ្នកគួរតែដឹងមុនពេលទៅប្រទេសជប៉ុន
១. ទំនៀមទម្លាប់៖ អាកិប្បកិរិយារបស់អ្នក វាសំខាន់ជាងអ្វីដែលអ្នកគិត
អ្វីទាំងនេះនឹងជួយដល់អ្នកផុតពីស្ថានភាពដែលពិបាកដោះស្រាយ។ ឧទាហរណ៍ដូចជាពេលដែលទៅញ៉ាំនៅហាងនោះអ្នកមិន គួរអង្គុយរង់ចាំអ្នកដែលធ្វើការនៅក្នុងហាងមកដើម្បីហៅម្ហូបទេ។ យល់ល្អគួរតែនិយាយពាក្យ “Sumimasen” (សូមទោសដែលខ្ញុំបានរំខាន) យ៉ាងគួរសមដើម្បីទាក់ទាញការ ចាប់អារម្មណ៍របស់អ្នកដែលធ្វើការនៅក្នុងហាង។ នោះត្រូវបានគេវាយតម្លៃថាជាការអោយតម្លៃ និងទទួលមកវិញ – អ្នកគោរពពួកគេនោះពួកគេក៏នឹងផ្តល់ការគោរពសម្រាប់អ្នក។
រូបភាព : dulich.dantri
លើសពីនេះទៅទៀតសូមចងចាំថាកុំឱ្យលុយ Tip។ អ្នកគ្រាន់តែសងអោយត្រូវទៅនឹងលុយនៅលើវិក័យប័ត្រ ហើយញញឹម និងនិយាយអរគុណ ឬក៏សម្តែងនូវអារម្មណ៍ស្និតស្នាល។
ក្រៅពីនេះអ្នកដែលនៅលើរថភ្លើងនៃប្រទេសជប៉ុនភាគច្រើនគឺមិននិយាយគ្នាហេតុនេះអ្នកកុំព្យាយាមនិយាយជាមួយពួកគេ។
២. រញ្ជួយដី៖ ត្រូវតែមានការប្រុងប្រយ័ត្នដោយសារតែវា អាចកើតឡើងគ្រប់ពេលវេលា
រូបភាព : អ្នកដែលទៅរៀននៅប្រទេសជប៉ុន
ជប៉ុនគឺជាប្រទេសដែលតែងតែមានរញ្ជួយដី ប្រសិនបើមិនត្រៀមមុននូវអ្វីទាំងនេះ នោះនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។ ហេតុនេះសូមអានសៀវភៅ កាសែត ឬក៏ស្វែងរកតាមប្រព័ន្ធអុីនធឺណេតនូវអ្វីដែលគួរ និងមិនគួរធ្វើពេលដែលរញ្ជួយដី។
ខ្ញុំនឹងផ្តល់ព័ត៌មានគោលសម្រាប់អ្នកដូចខាងក្រោម៖ កុំភ័យខ្លាច មើលជុំវិញដើម្បីស្វែងរកកន្លែងដែលរឹងមាំ ឬក៏ឧបករណ៍នៅក្នុងផ្ទះបាយដែលមានភាពមាំខ្លាំងដែលអាចរងកម្លាំងដូចជាតុ ឬកៅអី។ ក្រោយមកដេកនៅខាងក្រោម និងប្រើដៃទាំងពីរការពារក្បាល។ កុំចេញពីអគាររហូតដល់ពេលដែលអស់រញ្ជួយដី។
៣. អាជីវកម្ម៖ មានកាតឈ្មោះពាណិជ្ជកម្មផ្ទាល់ខ្លួន
រូបភាព : songhantouris
រាល់ការប្រជុំ ឬការណាត់ជួបអាជីវកម្មណាក៍ដោយ អ្វីដែលសំខាន់នោះគឺទំនាក់ទំនង Meishi (កាតពាណិជ្ជកម្ម)។ ភាគច្រើនជនជាតិបរទេសមិនត្រូវការកាតពាណិជ្ជកម្ម ហើយពួកគេគ្រាន់តែត្រូវការការចាប់ដៃយ៉ាងសាមញ្ញប៉ុណ្ណោះ។ ប៉ុន្តែនៅប្រទេសជប៉ុនកាតពាណិជ្ជកម្មគឺមានសារសំខាន់ដែលអ្នកគួរតែដឹងពេលទៅដល់ប្រទេសជប៉ុន។
៤. មិត្តភក្តិ៖ ត្រូវមានពេលវេលាច្រើន និងខំប្រឹងប្រែង
រូបភាព : psicoayudainfantil
ជាមួយនឹងជនបរទេសដើម្បីរកបានអ្នកដែលនិយាយភាសាដូចគ្នាពិតជាពិបាក។ ជនជាតិបរទេសពួកគេតែងតែមានគំនិតអៀនខ្មាស និងមិនសូវទំនាក់ទំនងជាមួយមនុស្សប្លែកមុខហេតុនេះអ្នកគួរតែចំណាយពេលច្រើនសម្រាប់រឿងនេះ។
រូបភាព : tinanime.com
ជម្រើសដែលល្អបំផុតគឺរកអោយខ្លួនឯងនូវសមាគមមួយទាក់ទាងជាមួយនឹងចំណូលចិត្តរបស់អ្នកដូចជាកីឡា ឬចម្រៀង។ ខ្ញុំជឿថាអ្នកនឹងរកឃើញអ្នកដែលមានគំនិតដូចអ្នកហើយបង្កើតជាមិត្តភាពក្នុងថ្ងៃអនាគត។ ជាពិសេសប្រសិនបើអ្នកប្រប្រាស់ភាសាអង់គ្លេសដូចជាភាសាកំណើតនោះជនជាតិជប៉ុនជាច្រើននឹងមករកអ្នកនិយាយគ្នាជាមួយអ្នកដើម្បីត្រួតពិនិត្យកម្រិតភាសាបរទេសរបស់ពួកគេ។
៥. ភាសា
ប្រសិនបើអ្នកមិនចេះភាសាជប៉ុន នោះនឹងក្លាយជាការខ្វះខាតខ្លាំងដោយសារតែអ្វីដែលជុំវិញអ្នកសុទ្ធតែជាភាសាជប៉ុន ហើយជនជាតិជប៉ុនភាគច្រើនមិនសូវចេះនិយាយភាសាអង់គ្លេសទេ។ ហេតុនេះប្រសិនអ្នកមានពេលវេលាសូមរៀននូវមេរៀន មូលដ្ឋានដើម្បីទំនាក់ទំនង ពីព្រោះវានឹងជួយអោយជីវភាពរបស់អ្នកទៅថ្ងៃក្រោយមានភាពងាយស្រួលជាងមុន។
រូបភាព : អ្នកដែលរស់នៅប្រទេសជប៉ុន
៦. ពេលវេលា៖ ត្រូវចេះប្រើប្រាស់ពេលវេលាអោយបាន ត្រឹមត្រូវ
រូបភាព : cafef.vn
ពេលវេលាដើរលឿនណាស់ហើយក៏មិនរងចាំនរណាទាំងអស់ ហេតុនេះត្រូវចេះប្រើប្រាស់ពេលវេលារបស់ខ្លួនពេលដែលនៅប្រទេសជប៉ុន។ ធ្វើនូវអ្វីដែលអ្នកចង់ធ្វើដោយសារតែមានរឿងជាច្រើន បើមិនធ្វើភ្លាមក្នុងពេលនោះនឹងមានការសោកស្តាយទៅថ្ងៃក្រោយ។ ឧទាហរណ៍ដូចជាពាក្យ Kimono មើលការប្រកួត Sumo ទៅលេងនៅតំបន់ Kyusu នឹងទៅមើលពិធីបុណ្យនៅ Sapporo នៅខែកុម្ភៈ ឬក៏ជិះនៅលើព្រិលនៅ Niseko…
នៅមានរឿងជាច្រើនទៀតដែលអ្នកត្រូវរៀនសូត្រ ប៉ុន្តែឆ្លងកាត់រយៈពេលដែលរស់នៅប្រទេសដែលស្រស់ស្អាតនេះ នឹងមានមេរៀនដែលមានតម្លៃ។ ខាងលើនេះគ្រាន់តែជាចំនុចគោល ដើម្បីអោយអ្នករៀបចំស្មារតីពេលដែលរៀបចំឥវ៉ាន់ទៅប្រទេសជប៉ុនកុំអោយមានភាពភ្ញាក់ផ្អើរខ្លាំងដោយសារតែខុសគ្នានឹងស្រុកកំណើតរបស់អ្នក។
ជូនពរអោយអ្នកទាំងអស់គ្នាដែលត្រៀមទៅប្រទេសជប៉ុន ទៅដោយសុវត្ថិភាព និងជួបតែសំណាងល្អ។
ប្រភព : savvytokyo
Neko