ជាមួយនឹងសំណួរ [ 1 + 1= ? ] ចម្លើយ “មិនដូចគេ” របស់ជនជាតិជប៉ុននឹងធ្វើអោយអ្នកភ្ញាក់ផ្អើល
ក្នុងភ្នែករបស់ជនជាតិប៉ែកអឺរ៉ុប អាមេរិក ពេលដែលនិយាយដល់អាសុី គេតែងតែគិតថាជាមនុស្សមានរាងទាប ភ្នែកតូច ស្បែកលឿង… លើសពីនេះការបែងចែកជនជាតិចិន ជប៉ុន កូរ៉េតាមរយៈរូបរាងខាងក្រៅកាន់តែពិតជាពិបាករាប់រយដង។
រូបភាព : http://matome.naver.jp/odai/2145613962753542501
ប៉ុន្តែបើមិនគិតនូវរូបរាងខាងក្រៅ និយាយពីចរិកលក្ខណៈនៃជនជាតិជប៉ុន ទំព័រសំណួរចម្លើយរបស់ចិន បានលើកឡើងនូវសំណួរ “ជនជាតិជប៉ុន និងជាជនជាតិចិនខុសគ្នានូវចំនុចណាខ្លះ”។
ជនជាតិបរទេសជាច្រើនបានបង្ហាញនូវមតិក្នុងនោះមានគំនិតដូចខាងក្រោម៖
“ជនជាតិជប៉ុនមានចរិកលក្ខណៈគួរសម ចាប់អារម្មណ៍នូវចំនុចលម្អិតនីមួយៗ គិតហើយទើបធ្វើ”
“ប្រៀបជាមួយជនជាតិជប៉ុន ខ្ញុំឃើញថាជនជាតិចិនងាយស្រួលបង្ហាញនូវភាពតានតឹង និយាយសំលេងឡូឡា ចាប់អារម្មណ៍លើចំនុចគោលច្រើន មិនចាប់អារម្មណ៍នូវចំនុចលម្អិតដូចជាជនជាតិជប៉ុនទេ”
“ក្រៅពីនេះជនជាតិជប៉ុនរស់នៅជាក្រុម ផ្តល់អាទិភាពជាក្រុម ចំណែកបុគ្គលនិយមរបស់ជនជាតិចិនពិតជាច្រើន”
ដើម្បីបញ្ជាក់ពីចរិកលក្ខណៈពិសេសរបស់ជនជាតិជប៉ុន និងជនជាតិចិន រូបភាពនៃការប្រៀបធៀបត្រូវបានចែករំលេកនៅ Weibo៖
អត្តន័យមានដូចខាងក្រោម៖
ជាមួយវិធីសាស្រ្តគិតលេខ 1+1 ជនជាតិឥណ្ឌា ជនជាតិអាមេរិក ជនជាតិចិន ជនជាតិជប៉ុននឹងឆ្លើយចម្លើយយ៉ាងណា?
ជនជាតិឥណ្ឌា៖ Two, My friend
ជនជាតិអាមេរិក៖ Are you kidding me, it’s Two
(អាចបកប្រែ៖
អរគុណអ្នកទាំងអស់គ្នាដែលតែងតែយកចិត្តទុកដាក់ដល់សេវាកម្មរបស់ពួកយើង។
អរគុណសម្រាប់សំណួររបស់អ្នកទាំងអស់គ្នា។
មុនពេលឆ្លើយនឹងសំណួរ ខ្ញុំចង់បញ្ជាក់រឿងមួយ ហេតុអ្វីអ្នកទាំងអស់គ្នាបានលើកឡើងនូវសំណួរនេះ? ផ្អែកទៅតាមគោលដៅនៃសំណួរនោះ ចម្លើយអាចចំណាយពេលបន្តិច។
បើតាមធម្មតានោះចម្លើយគឺ “២” ភាគរយខ្ពស់ណាស់ ប៉ុន្តែដោយសារតែចង់បញ្ជាក់ពីភាពជាក់ស្តែងរបស់វា ហេតុនេះពួកយើងសូមពេលវេលារបស់អ្នកទាំងអស់គ្នាបន្តិច បានដែរឬទេ?
បន្ទាប់ពីច្បាស់ទៅនឹងចម្លើយពួកយើងនឹងទំនាក់ទំនងត្រលប់ទៅវិញ។ សួមអ្នកទាំងអស់គ្នាអាធ្យាស្រ័យ។
អរគុណ)
ដូចទៅនឹងគំនិតរបស់ជនបរទេសបាននិយាយ ជនជាតិជប៉ុនមិនមែនជាជនជាតិដែលចូលចិត្តបង្ហាញនូវអត្តចរិកច្រើនពេក។
រូបភាព : http://www.delawareright.com/todays-lesson/
ប្រសិនបើនិយាយ “ខ្ញុំមានភាពជឿជាក់ថា…” “ខ្ញុំប្រាកដថា…” នោះពួកគេនឹងនិយាយ “ខ្ញុំគិត/ទាយ…” ទោះបីមតិនោះភាគរយត្រូវច្រើនក៏ដោយ។ ហេតុនេះមិនដូចទៅនឹងជនបរទេសបីនាក់ផ្សេងទៀតក្នុងពេលភ្លាមៗអាចប្រាកដថាត្រឹមត្រូវ ជនជាតិជប៉ុននឹងបញ្ជាក់ មើលឡើងវិញទើបឆ្លើយយទៅនឹងសំណួរទៅលើព័ត៌មានដែលទទួលបាន។ ប្រហែលជាចរិកនេះដែលជនជាតិជប៉ុន ត្រូវបានគេវាយតម្លៃថាលម្អិតផ្នែកនីមួយៗ។
ទោះបីជាចំនុចខាងលើនេះគ្រាន់តែជាឧទាហរណ៍ពីចរិក “ស្ងប់ស្ងាត់” នេះរបស់ជនជាតិជប៉ុន ប៉ុន្តែប្រសិនបើប្តូរសំណួរ “1+1” ជាបញ្ហានៃជំនាញនោះជនជាតិជប៉ុននូវតែឆ្លើយ E-mail (របស់អតិថិជន) ជាមួយនឹងន័យស្រដៀងនេះ។
តើអ្នកយល់ស្របជាមួយគំនិតរបស់ជនជាតិបរទេសខាងលើ? ប្រសិនបើអ្នកសរសើរជនជាតិជប៉ុនតាមរយៈចរិកលក្ខណៈផ្សេងទៀត សូមចែករំលេកអោយ Japo បានដឹង។
តាមរយៈ៖ Serchina, people.com.cn
Chee