ប្រៀបធៀបចំណុចជាសង្សា និងដៃគូរជីវិតរបស់បុរសជប៉ុន
សួស្តីប្រិយមិត្តអ្នកអាន តើអ្នកកំពុងស្វែងរកចំណុចពិសេសអ្វីរបស់ដៃគូរជីវិត?
រូបរាងខាងក្រៅ? ប្រាក់? ឬចរិកលក្ខណៈ?
ជាការពិតណាស់ មនុស្សម្នាក់ៗមានគំនិតខុសគ្នាចំពោះបញ្ហានេះ ប៉ុន្តែចូរពិនិត្យមើលទាំងអស់គ្នា ភាគច្រើនបុរសជនជាតិជប៉ុនគិតអ្វីចំពោះដៃគូរជីវិតរបស់ពួកគេ តាមរយៈការស្ទង់មតិដែលបានធ្វើឡើងដោយមនុស្ស ១៤៦នាក់។
ជាដំបូង អ្វីដែលសំខាន់ក្នុងការជ្រើសរើសសង្សាគឺមិនអាចរំលងចំណុចខាងក្រោមនេះទេ…
រូបរាងក្រៅ Style
រូបភាព : http://news.livedoor.com/article/detail/15087399/
ចំណុចដំបូងនេះហាក់ដូចជាជាក់ស្តែង។
ថ្វីត្បិតតែ ចំណុចជាក់ស្តែងនេះអាចនឹងធ្វើឲ្យអ្នកពិបាកចិត្ត អ្នកគួរតែទទួលយកគឺថា ភាគច្រើនបុរសទាំងអស់សុទ្ធតែត្រូវទាក់ទាញដោយរូបរាងខាងក្រៅរបស់នារី។
“មិត្តស្រីអ្នកពិតជាស្រស់ស្អាត”
មិនមែនមនុស្សស្រីចង់ស្តាប់នោះទេ ប៉ុន្តែបុរសទេដែលជាអ្នកចង់ស្តាប់ពាក្យនេះជាងគេ។
ចំណុចផ្សេងទៀតត្រូវបានរៀបលំដាប់ដូចខាងក្រោម៖
ចំណុចទីពីរ៖ ស្លូតបូត ចេះយល់ចិត្តទុកដាក់ដល់អ្នកដ៍ទៃ
ចំណុចទីបី៖ អត្តចរិកសមគ្នា
ចំណុចទីបួន៖ ផ្សេងៗទៀត (រស់នៅជិតគ្នា អាកិប្បកិរិយាល្អ សីលធម៌…)
តារាងចំណាត់ថ្នាក់មិត្តស្រីក្នុងក្តីស្រមៃ ចូរពិនិត្យមើលចំណុចខុសគ្នា។
ចំណុចទីមួយ៖ ស្ថិតលើចរិកលក្ខណៈទន់ប្លន់ និងចេះយកចិត្តទុកដាក់ដល់អ្នកដ៍ទៃ។
រូបភាព : http://news.livedoor.com/article/detail/15087399/
ចរិកលក្ខណៈរបស់ដៃគូរជីវិតបានយកឈ្នះរូបរាងខាងក្រៅ។
ត្រូវហើយទោះបីជាភាគីស្អាតដល់កម្រិតណា ប្រសិនបើគ្មានចិត្តទូលាយ ឬចេះលើកលែងទោស ការរស់នៅរបស់អ្នកទាំងពីរនៅថ្ងៃក្រោយនឹងមានការលំបាក។
លក្ខខណ្ឌរូបរាងខាងក្រៅបានទៅដល់ណាហើយ? សូមក្រឡេកមើលចំណុចផ្សេងទៀត។
ឧទាហរណ៍ទីពីរ៖ ចិត្តទូលាយ
ឧទាហរណ៍ទីបី៖ ចេះឯករាជ្យ
ឧទាហរណ៍ទីបួន៖ អាចមើលថែទាំគ្រួសារ និងចំណុចផ្សេងទៀត។
ប្រហែលនៅពេលដែលរៀបការជាមួយគ្នា គ្មាននរណាចាប់អារម្មណ៍លើសំបកក្រៅរបស់ភាគីទៀតឡើយ។
ជាការពិតណាស់ ស្រលាញ់ និងរៀបការជាមួយគ្នាគឺជារឿងពីរខុសគ្នា។ មនុស្សស្រីតែងតែមានគំនិតរៀបការជាមួយសង្សារបស់ខ្លួន ប៉ុន្តែបុរសបែរជាគិតផ្សេងពីនេះ។ ពួកគេអាចនឹងស្រលាញ់នារីស្រស់ស្អាតម្នាក់ ប៉ុន្តែបែរជារៀបការជាមួយនារីចិត្តល្អម្នាក់ទៅវិញ (ហេតុអ្វីក៍ឆ្លាតបែបនេះ?)
ដូច្នេះហើយ ចូរស្វែងយល់ពីបេះដូងបុរសជប៉ុនដោយចិត្តរបស់អ្នក។
Kengo Abe