មេរៀនក្នុងគ្រោះមហន្តរាយខាងលិចនៃប្រទេសជប៉ុន ឡានគឺជាយាន្តជំនិះដែលគ្រោះថ្នាក់បំផុតពេលទឹកជំនន់
ស្ថានភាពលិចលង់ដោយសារតែទឹកជំនន់ ភ្លៀងមិនមែនជារឿងចម្លែកនៅក្នុងប្រទេសកម្ពុជាទៀតទេ។ គ្រាន់តែឡានមិនឈប់តាមផ្លូវគឺត្រូវរសរាន់ “បញ្ឆេះមា៉សីុន” ជិះទៅបានហើយ។ ប៉ុន្តែការពិតអាចធ្វើបែបនេះទេ?
ដោយភាពជាក់ស្តែង ពួកគេបានសាកល្បងជិះឡានឆ្លងកាត់ផ្លូវដែលមានទឹកជំនន់ជម្រៅ 60 Cm និងប្រវែង 30 Cm។
ជិះឡានក្នុងល្បឿន 10km/h។
មិនមែនអ្នកបើកបរឈប់ឡានទេប៉ុន្តែឡានមិនអាចធ្វើដំណើរបន្តទៀតបាន។
លើសពីនេះទៅទៀត នៅជម្រៅ 60 Cm ខំប្រឹងអស់ពីកម្លាំងក៍អាចបើកទ្វារឡាន ប៉ុន្តេែប្រសិនបើលិចច្រើនជាងនេះពិតជាមិនអាចបើកទ្វារបានទេ។ ហេតុនេះការរំដោះខ្លួនចេញទៅក្រៅនឹងជួបបញ្ហា។ ក្រៅពីនេះប្រសិនបើមេឃនៅតែបន្តភ្លៀងនោះទឹកជំនន់នឹងកាន់តែកើនឡើង។ ហេតុនេះរងចាំក្រុមសង្រ្គោះនៅក្នុងឡានពិតជាល្ងង់។
ទឹកជំនន់នៅខាងលិចប្រទេសជប៉ុនគឺជាឧទាហរណ៍មួយ មិនត្រឹមតែភាពលិចលង់ដែលជំនន់បានឆ្លងកាត់ ការបាក់ដីអាចនឹងកើតឡើងដោយចៃដន្យពេលដែលអ្នកបើកបរព្យាយាមរំដោះខ្លួន។
រូបភាព : http://autoc-one.jp/news/5002411/photo/
ហេតុនេះព្យាយាមឆ្លងកាត់កន្លែងលិចលង់ជារឿងដែលគ្រោះថ្នាក់។
ទឹកជំនន់ចាប់ពី 5-10 Cm អាចធ្វើអោយយាន្តជំនិះមួយចំនួន មិនអាចបញ្ឆេះម៉ាសីុន អ្នកបើកបរត្រូវរុញម៉ូតូ ឬបោះបង់ចោលនូវយាន្តជំនិះរបស់ខ្លួនដើម្បីគេចខ្លួន។
នៅផ្លូវដែលទាប និងងាយស្រួលលិចលង់ ដែលគេហៅថា Under Pass។ ហេតុនេះត្រូវតែមើលនូវផ្លូវដែលអ្នកធ្លាប់បានឆ្លងកាត់ មើលថាផ្លូវណាដែលខ្ពស់ដើម្បីរួចផុតពីការលិចលង់។
កំុគិតថាអោយតែអង្គុយនៅក្នុងឡានសុទ្ធតែសុវត្ថិភាព។ នៅក្នុងថ្ងៃលិចលង់ម្ចាស់យាន្តជំនិះទើបជាអ្នកដែលគ្រោះថ្នាក់ជាងគេបំផុត។
Kengo Abe