នៅប្រទេសជប៉ុនតើអ្នកចង់ធ្វើជាភ្ញៀវទេសចរណ៍ ឬអ្នកស្នាក់នៅ?
នៅក្នុងពិភពលោកមានកន្លែងដែលគួរអោយចាប់អារម្មណ៍ជាច្រើនដែលពួកយើងប្រាថ្នាចង់ទៅដល់។ ទោះបីជាយ៉ាងនេះ មានកន្លែងជាច្រើនសម្រាប់ជ្រើសរើស នៅមានភាពខុសគ្នានៃសំណួរ “កន្លែងណាដែលអ្នកចង់ទៅ?” និង “កន្លែងណាដែលអ្នកចង់រស់នៅ?”។
ប្រាកដណាស់នៅទីណាក៍មានចំនុចវិជ្ជមាន និងចំនុចអវិជ្ជមានដែរ។ ប៉ុន្តែប្រសិនបើគ្រាន់តែជាអ្នកទេសចរណ៍ អ្នកអាចនឹងងាយស្រួលមើលរំលងការលំបាកមួយចំនួន (ឬក៍មើលមិនឃើញនូវការលំបាក) នៃទីកន្លែងដែលអ្នកមកដល់។ អ្នកចង់ចូលទៅក្នុងធម្មជាតិ សម្បតិ្តវប្បធម៌ ប្រវត្តិសាស្រ្ត កាន់តែជ្រៅជាងនេះ ស្វែងយល់ដោយវិធី “ជិះសេះមើលទេសភាព” អំពីប្រពៃណីទៅតាមតំបន់។ គ្រប់យ៉ាងឈប់នូវកម្រិត “អោយដឹង”។ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តនឹងរស់នៅកន្លែងណាហើយ បើអ្នកជាមនុស្សងាយស្រួលសម្របខ្លួន បើមិនដូច្នេះការព្រួយបារម្មណ៍នឹងមិនដូចជាពេលចាប់ផ្តើមដំណើរកំសាន្តមួយ។
ជាមួយនឹងប្រទេសជប៉ុន ពួកយើងតែងតែឃើញនូវផ្ទៃម្ខាងដែលល្អក៍ដូចជានៅលើទស្សនាវដ្តី ឬក៍មានអ្នកបានទៅដល់ផ្ទាល់។ ហេតុនេះអ្នកនឹងឆ្លើយទៅនឹងសំណួរខាងលើយ៉ាងណា?
សូមធ្វើការបកស្រាយបន្តិចដើម្បីប្រាកដអំពីចម្លើយរបស់អ្នក។
- យល់ថាគ្រោះធម្មជាតិជាមួយផ្នែកនៃជីវិត
បើគ្រាន់តែជាអ្នកទេសចរណ៍ ឳកាសដែលអ្នកមកប្រទេសជប៉ុន ដើម្បីឆ្លងកាត់រញ្ជួញដី រលកយក្សមិនសូវមាន។ ប៉ុន្តែប្រសិនបើចង់ រស់នៅប្រទេសជប៉ុន អ្នកគួរតែប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ។ ហេតុនេះ ដើម្បីអោយជីវភាពនៅប្រទេសជប៉ុនបានសុវត្ថិភាព អ្នកត្រូវតែដឹងពីអ្វីដែលគួរតែធ្វើ និងរក្សាភាពនឹងនរ។
- ជនជាតិជប៉ុនមិនមែនពេលណាក៍ស្លូតបូតត្រឹមត្រូវ
ពួកគេនឹងល្អចំពោះអ្នកពេលដែលអ្នកជាភ្ញៀវទេសចរណ៍។ ជាការពិតណាស់អ្នកណាដែលមិនចង់ទុកនូវកេរិ៍្តឈ្មោះល្អដល់ប្រទេសជាតិរបស់ខ្លួន។ ប្រសិនជាអ្នកមានបំណងចង់ក្លាយទៅជាម្នាក់
ក្នុងចំណោមពួកគេ សូមបោះចោលកំនិតថាខ្លួនឯងជាភ្ញៀវ ទេសចរណ៍ និងគិតថាខ្លួនឯងសាកសមនឹងទទួលការស្វាគមន៍ ពិសេសទៅ។
នៅក្នុងទីក្រុងធំ ជាទីកន្លែងដែលមនុស្សរស់នូវរងនឹងសម្ពាធ និងក្រមច្បាប់វិន័យគ្រប់យ៉ាង។ អ្នកណាក៏ដូចអ្នកណាដែរព្យាយាម សម្របខ្លួននឹងស្ថានភាពសង្គម ឬស្លាប់។
- បញ្ហាបែបបទ
ចំពោះVisa ប្រសិនបើអ្នកជាភ្ញៀវទេសចរណ៍អ្នក
គ្រាន់តែបញ្ជាក់ពីទឹកប្រាក់ និងកាលវិភាគធ្វើដំណើររបស់អ្នក (បញ្ហាទាំងអស់នេះក្រុមហុ៊នទេសចរណ៍នឹងរៀបចាំអោយអ្នកប្រសិនជាអ្នកធ្វើដំណើរតាម Tour)។ ប៉ុន្តែបើអ្នកចង់រស់នៅក្នុងប្រទេសជប៉ុន អ្នកត្រូវតែបញ្ចាក់ថាអ្នកមានការងារក្នុងប្រទេសនេះ ហើយថែមទាំងមានការធានាពីម្ចាស់ក្រុមហុ៊នរបស់អ្នកនៅក្នុងប្រ
ទេសជប៉ុន។ ឯកសាររៀបចំមានភាពស្មុគស្មាញខ្លាំងជាងដែរ។
- កូនសោរភាសា
រូបភាព Tofugu
ប្រជាជនជប៉ុនមិននិយាយភាសារអង់គ្លេស ពួកគេប្រើតែភាសា
កំណើត សម្បីតែនូវក្នុងទីក្រុងធំៗ វាមិនមានភាពលំបាកទេប្រសិន
បើអ្នកគ្រាន់តែមកលេងប៉ុន្មានថ្ងៃដោយសារតែអ្នកនឹងមិនស្ថិតក្នុងស្ថានភាពជួបបញ្ហាជាច្រើន។ ប៉ុន្តែប្រសិនបើចង់រស់នៅប្រទេសជប៉ុន អ្នកត្រូវការភាសាជប៉ុនដើម្បីបកស្រាយនូវបញ្ហាមួយចំនួនទាក់ទងជាមួយការងារ កន្លែងស្នាក់នៅ សុខភាព… អ្នកអាចរស់នៅបានប្រសិនបើអានបាននូវសេចក្តីប្រកាសជាភាសាជប៉ុន ហើយសមត្ថិភាពក្នុងការទំនាក់ទំនងអាចធ្វើអោយជីវភាពនៅ ប្រទេសជប៉ុនរបស់អ្នកមានភាពងាយស្រួល។
- ភ្ញាក់ផ្អើរជាមួយវប្បធម៌
វប្បធម៌នៅប្រទេសជប៉ុនពិតជាខុសប្លែក នៅក្នុងខណៈពេលជាភ្ញៀវទេសចរណ៍ អ្នកប្រាកដជាឃើញនូវទំនៀមទម្លាប់មួយចំនួនប្លែក គួអោយចាប់អារម្មណ៍ ឬអស់សំណើច។ ប៉ុន្តែប្រសិនបើត្រូវរស់នៅជាមួយទំនៀមទម្លាប់នេះ ផ្នែកនៃទំនៀមទម្លាប់ចំលែកនោះច្រើនខែ ឬច្រើនឆ្នាំ តើអ្នកអាចសម្របខ្លួនបានទេ? នេះគឺជាបញ្ហាដែលអ្នកគួរតែគិត អោយបានច្បាស់ប្រសិនបើចង់រស់នៅក្នុងប្រទេសជប៉ុន។
មនុស្សមួយចំនួនដែលរស់នៅប្រទេសជប៉ុនក្លាយទៅជាស្ងប់ស្ងាត់ជាងមុន ពិបាកនិយាយនូវបញ្ហារបស់ខ្លួន ដោយសារតែពួកគេ ជួបទៅនឹងបញ្ហាភាសាជាមួយជនជាតិជប៉ុនផ្ទាល់។ មិនទាន់និយាយពីភាពខុសគ្នានៃអាកិប្បកិរិយា គ្រាន់តែភាពក្នុងការរស់នៅពីប្រទេសមួយទៅប្រទេសមួយអាចធ្វើអោយអ្នកមានអារម្មណ៍ថាឃ្លាតឆ្ងាយពីជនជាតិនៅទីនោះ។
រូបភាព YouTube
ថ្ងៃឈប់សម្រាកនៅប្រទេសជប៉ុនគឺពិបាកណាស់ មនុស្សទាំងអស់ដូចជាចង់ទៅដល់កន្លែងដែលអ្នកទៅ ញ៉ាំនូវមុខម្ហូបដែលអ្នកចង់ញ៉ាំ។ ហេតុនេះស្ទះចរាចរណ៍គឺជារឿង ធម្មតាក្នុងពេលមានពិធីបុណ្យ។ ប្រសិនគ្រាន់តែជាភ្ញៀវទេសចរណ៍ អ្នកអាចទៅមើលនូវកន្លែងដែលល្បីឈ្មោះក្នុងខណៈពេលដែលមនុស្សកំពុងធ្វើការ (សុីសងលើការរៀបចំកាលវិភាគរបស់អ្នក)។ អ្វីទាំងនេះាប្រសិនបើអ្នកស្នាក់នៅប្រទេសជប៉ុននឹងមិនអាចទទួលបានភាពរីករាយបែបនេះទេ។
ប្រាកដណាស់ការពិតវាមិនអាក្រក់ដល់ថ្នាក់នេះទេ
រស់នៅប្រទេសជប៉ុនគឺជាឳកាសសម្រាប់អ្នកកែប្រែនូវទំលាប់អាក្រក់។ មានជនបរទេសជាច្រើនទើបតែដឹងថាពួកគេឡូឡាយ៉ាងណា មុនពេលដែលមករស់នៅប្រទេសជប៉ុន។ ជីវភាពរស់នៅប្រទេសជប៉ុនបង្រៀនអោយអ្នកការនិយាយស្តីមិនចេះគួរសម ចេះបិទទូរស័ព្ទនៅកន្លែងសាធារណៈ ចេះគិតពីអ្នកដ៍ទៃ និងយល់ពីរបៀបទំនាក់ទំនងបានល្អនៅក្នុងសង្គម។
ប្រាកដណាស់សេវាកម្មនៅប្រទេសជប៉ុននឹងមិនធ្វើអោយអ្នកអស់សង្ឃឹមទេ។
យ៉ាងមេ៉ចហើយ តើអ្នកមានចម្លើយសម្រាប់ខ្លួនឯង ឬនៅ?
ព័ត៌មានបន្ថែម TAIKEN
Sacchan