របៀបសន្សំលុយលើមុខម្ហូបដែលមានប្រសិទ្ធិភាពសម្រាប់ជីវភាពពេលរស់នៅប្រទេសជប៉ុុន
ដោយសារតែជីវភាពរស់នៅប្រទេសជប៉ុនខ្ពស់ជាងប្រៀបជាមួយប្រទេសកម្ពុជា។ ហេតុនេះហើយអ្នកដែលទៅរៀន និងចុះកម្មសិក្សាកម្ពុជាទៅប្រទេសជប៉ុនពិតជាមានការព្រួយបារម្ភអំពីបញ្ហាតម្លៃ និងរបៀបដែលសន្សំសំចៃដើម្បីរស់នៅទីនេះ។
ប៉ុន្តែប្រសិនបើដឹងពីវិធី អ្នកនឹងអាចឃើញពីតម្លៃនៅប្រទេសជប៉ុនពិតជាសមរម្យ ហើយជីវភាពរស់នៅក៍មិនសូវជា លំបាកដូចជាអ្នកបានគិតទេ។ ថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នា ពីវិធីល្អបំផុតដើម្បីសន្សំសំចៃលុយម្ហូបនៅប្រទេសជប៉ុន។
នៅតំបន់ទីប្រជំុជនតែងតែមានផ្សារទំនើបដូចជា Maruetsu ឬ Ito-Yokado។ នៅទីនោះមានលក់ម្ហូបក្នុងតម្លៃថោក។
រូបភាព : http://www.century21chintai.net/blog-chitai/2014/08/post-66.html
រូបភាព : http://momonestyle.com/from-nakatake-reopened
មិនត្រឹមតែម្ហូបអាហារ នៅទីនេះមានលក់សំភារៈគ្រួសារច្រើន ប្រភេទខុសគ្នាដែលអ្នកអាចធ្វើការជ្រើសរើសបាន។
ប្រសិនបើត្រូវជ្រើសរើសទិញទំនិញនៅផ្សារទំនើប និងហាងលក់ទំនិញដូចជា Family Mart អ្នកគួរតែជ្រើសយកផ្សារទំនើបពីព្រោះមានលក់ទំនិញថោកជាង។
ម្ហូបអាហារនៅផ្សារទំនើបពិតជាមានច្រើនប្រភេទ ចាប់ពីបាយប្រអប់ (Bento) រហូតដល់បបរ និងបន្លែ… ធម្មតាតម្លៃរបស់ទាំងនេះមិនសូវជាថ្លៃប៉ុន្មានទេ ប៉ុន្តែប្រសិនបើចង់ ទិញទំនិញថោក អ្នកអាចទិញក្នុងពេលវេលាយប់បន្តិច។ ដោយសារបើទុកអោយហួសម៉ោងធ្វើការទំនិញទាំងនោះនឹងត្រូវចោលទាំងអស់ ហេតុនេះនៅចុងម៉ោង តម្លៃម្ហូបអាហារនឹងថយចុះទាំងអស់។
នេះគឺជាមុខម្ហូបដែលខ្ញុំបានទិិញនៅក្នុងផ្សារទំនើបប្រហែលម៉ោង ១០យប់។
ក្នុងពេលនោះតម្លៃម្ហូបអាហារនឹងថយចុះពាក់កណ្តាល។ ឧទាហរណ៍ ធម្មតាអ្នកទិញ Bento ជាមួយតម្លៃ ៥០០យ៉េន នៅក្នុងពេលនេះតម្លៃសល់ត្រឹមតែ ២៥០យ៉េន។
អ្នកឃើញហើយ តម្លៃនៅប្រទេសជប៉ុនមិនសូវជាថ្លៃទេ ប្រសិនបើអ្នកចេះបត់បែនពេលវាលាសមស្រប និងដឹងពីពេលវេលាបញ្ចុះតម្លៃរបស់ផ្សារទំនើបត្រូវដែរទេ?
ជាមួយវិធីនេះ មិនត្រឹមតែបានញ៉ាំអាហារឆ្ងាញ់ជារៀងរាល់ថ្ងៃ គ្រប់សារធាតុចិញ្ចឹមហើយថែមទាំងសន្សំសំចៃបានថវិកាមួយចំនួន។ ជីវភាពរស់នៅប្រទេសជប៉ុនវាមិនលំបាកដូចជាអ្នកបានគិតទេ។
Kengo Abe