រយៈពេល​ ២០០០ ឆ្នាំមក​ហើយ ជប៉ុននៅ​​មាន​ការ​ងារ​មួយ​សម្រាប់​តែ​នារី បុរស​​ខំ​ប្រឹង​ក៍​មិន​អាច​ជំ​នួស​បានដែរ

“សិទ្ធិ​ស្មើ​គ្នា​” – ការ​ប្រកាស​អំ​ពី​បញ្ហា​សិទ្ធិនៃ​​បុរស​នារី​ពិត​ជា​ គ្មាន​អ្វី​ប្លែក​ទៀត​ទេ​នៅ​ពេល​ដែល​ពិ​ភព​លោក​ឈាន​ចូល​សតវត្យទី ២១​។ ទោះ​បី​ជា​យ៉ាង​ណា​ “ការ​ស្រមៃ​” នេះ​មិន​ប្រាកដ​ក្លាយ​ទៅ​ជា​ ការ​ពិត​នៅ​ប្រទេ​ស​ជាច្រើន។

ប្រទេស​ជប៉ុនធ្លាប់​ជាប្រទេស​ដែល​មាន​រយៈពេល​បិទ​ទំ​នាក់​ទំ​នង​ជា​មួយបរទេស​ ហើយ​មិន​ទាក់​ទង​ជាមួយ​ប្រទេស​េផ្សង​។ ហេតុ​នេះ​ការ​យល់​ដឹង​ដែល​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​ស្មើ​គ្នា​ចូល​មក​ប្រទេស​នេះ​ក៍​យឺត។ រហូត​មក​ដល់​បច្ចុប្បន្ន​ ឆ្លង​កាត់​ការ​វិឌ្ឍ​ជា​ច្រើន​ សិទ្ធិ​ និង​ឋានៈ​របស់​នារី​ជប៉ុន​ក៍​ត្រូវ​បា​ន​អោយ​តម្លៃ​។ ការិយា​ល័យ​មិន​មែន ​សម្រាប់​តែបុរស​ ទាំង​បុរស និង​នារី​សុទ្ធ​តែ​អាច​ទទួល​បាន​ តំណែង​ស្មើ​គ្នា​ ពេល​ខ្លះ​នារី​អាច​នឹង​លើស​បុរស​ទៀត​ផង…

ប៉ុន្តែ​អ្នក​ដឹង​ដែរទេ តាម​ការ​ពិត​ប្រទេស​ជប៉ុន​នៅ​តែម​ាន​ ការ​ងារ​មួយ​ទុក​សម្រាប់​តែ​នារី។

នោះគឺ ភាសា​ជប៉ុន (Ama) – អ្នក​ជ្រមុជ​ទឹក​ស្រី

រូប​ភាព : http://ganref.jp/m/setu0715

មុខ​របរ​នេសាទ​តាម​បែប​ប្រពៃ​ណី​មិន​មែន​ជា​មុខ​របរ​ដែល​ប្លែក​នៅ​ប្រទេស​ដែល​ព័ទ្ធ​ជំុវិញ​ទៅ​ដោយ​សមុទ្រ​ដូចជា​ប្រទេស​ជប៉ុន​ទេ។ ប៉ុ​ន្តែ​នៅ​តំ​បន់​សមុទ្រ​មួ​យ​ចំនួន​ មុខ​របរ​នេសាទ​តាម​បែប​ប្រពៃ​ណី មិន​មែន​សម្រាប់​តែ​បុរស​ដែល​មាន​កម្លាំង​មាំ​មួន​នោះ​ទេ “ខ្មៅ​ស្អុយ” ចេញ​ទៅ​នេសាទ​។ ហើយ​ថែម​ទាំង​មាន​នារី​ភេទ​ដែល​មិន​ទន់​ខ្យោយ​ ស្ថិ​ត​ក្នុង​តួ​នា​ទី​ជា​នារី​ជ្រ​មុជ​​ទឹក​។

ការ​ងារ​របស់​ Ama – chan គឺ​ជ្រ​មុជ​ចូល​ទៅ​ក្នុង​សមុទ្រ​ និងនេសាទ​អាហារ​​សមុទ្រ​។ មិន​បែង​ចែក​រដូវ​ក្តៅ​ ឬ​រដូវ​រងារ​ ទោះ​បី​ជា​ទឹក​ត្រ​ជាក់​ខ្លាំង​ក៍​ពួក​គេ​នៅ​តែមុជ​ទៅ​ក្នុង​សមុទ្រ មុជ​ដល់​ជម្រៅ​ ៥ម៉ែត្រ (ធម្ម​តា) ព្យាយាម​ចាប់​អោយ​បាន​ អាហារ​សមុទ្រកាន់​​ច្រើន​បន្ទាប់​មក​យក​ឡើង​លើ​គោក ឬ​ទូក​ហើយ​ត្រលប់ទៅ​ក្នុង​ទឹក​វិញ​។ ជារៀង​រាល់​ថ្ងៃ​ការ​ងារ​នេះ ​ធ្វើទៅ​ធ្វើ​មក​ដូច​គ្នា​។

នារី​ជ្រមុជទឹក​​កាល​ពី​មស័យ​មុន

រូប​ភាព :http://yfdtk2001.blog.sohu.com/173143967.html

ទោះ​បី​ជា​លំ​បាក​បែប​នេះ​ហេតុ​អ្វី​នារី​យល់​ព្រ​ម​ចូល​រួម​?

មូល​ហេតុ​មួយ​ចំ​នួន​ត្រូវ​បាន​លើក​ឡើង​ដូច​ជា​៖

ដំ​បូង​គឺ​អតចរិក​ភេទ​ទាំង​ពីរ​​ខុស​គ្នា

មនុស្សប្រុស​គឺ​ក្លា​ហាន​ ស្រ្តី​ភេទ​គឺ​ទន់​ភ្លន់ ហេតុ​នេះ​អ្នក​ដែល​ មិន​គិត​ពី​អ្វី​ប្រឈម​មុខ​គ្រោះ​ថ្នាក់​ដើម្បី​យក​អោយ​បាន​អាហារ​​សមុទ្រ​គឺ​ជា​បុរស​។ ប៉ុន្តែ​នារី​បែរ​ជា​គិត​ទៅរឿង​វែង​ឆ្ងាយ​ ចំណាយ​ពេល​ក៍​បាន​អោយ​តែ​សុវត្ថិ​ភាពជាចំ​បង។​ បន្តិច​ម្តង​សន្សំ​គង់​តែ​បាន​ច្រើន។

ចំនុច​ទី​ពីរគឺ​បែង​ចែក​ការ​ងារ

គ្រួសារ​ដែល​ជា​អ្នក​នេសាទ​រស់​នៅ​ជិត​សមុទ្រ​តែង​តែ​មាន​ការ​បែង​ចែក​តួ​នាទី​រវាង​ប្តី​ និង​ប្រពន្ធ។ ក្នុង​ខណៈពេល​ដែល​ប្តី​ចេញ​ទៅ​ នេសាទនៅ​ឯសមុទ្រ​ ចំ​ណែក​ប្រពន្ធ​នៅ​ផ្ទះ​ជ្រមុជទឹក​នៅ​ជិត​នោះ ​ដើម្បី​រក​ចំ​ណូល​ថែម​បន្តិច​បន្តួច​។ បែប​នេះ​ក៍​ក្លាយ​ទៅ​ជា​ការ​ងារ​ បង្រៀន​ត​គ្នា​ពី​នារី​ម្នាក់​ទៅ​នារី​ម្នាក់​ទៀត​។ ក្រោយ​មក​ទើប​គេ​ហៅ​ថា Ama។

មូលហេតុ​មួយ​ទៀត​គឺទាក់​ទង​ទៅ​នឹង​រាង​កាយ​របស់​បុរស​នារី នោះ​គឺ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួនពេល​ដែល​ធ្វើ​អោយ​​ធាត់

សម្រាប់​បុរស​ ពេល​ដែល​ចាប់​ផ្តើម​ឡើង​ទម្ងន់ ខ្លាញ់​នឹង​ចាប់​ផ្តើម​មាន​នៅ​ជុំ​វិញ​សរី​រាង្គ​។ ចំណែក​ឯ​នារី​បែរ​ជា​ចាប់​ ផ្តើម​ប្រ​មូ​ល​ផ្តុំ​ខាងក្រោម​ស្បែក​។ ពេល​ដែល​រដូវ​រងារ​បាន​មក​ដល់ ខ្លាញ់​ដែល​នៅ​ក្រោម​ស្បែក​នឹង​ក្លាយ​ទៅ​ជា​អាវុធ​ការ​ពារ​រាង​កាយ​យ៉ាង​ល្អ។ ដោយ​សារ​មូល​ហេតុ​នេះ​ទោះ​បី​ជា​ព្រិល​ធ្លាក់​ក្នុង​រដូវ​រងារ​ Ama ជា​ច្រើន​នៅ​តែ​បង្ហាញ​ស្បែក​ផ្នែក​ខាង​លើ​ និង​ជ្រមុជ​ចូល​ក្នុង ទឹក​សមុទ្រ​ ពិត​ជា​គួរ​អោយ​មាន​ការ​ភ្ញាក់​ផ្អើរ។

រូបភាព : http://twitter.com/hashtag/ភាសា​ជប៉ុន

បច្ចុប្បន្ននេះ​ផ្ទុយ​ពី​ការ​បង្ហាញ​ស្បែក​ផ្នែក​ខាង​លើ​ដូច​ជា​ការ​ពីមុន Ama -chan សម័យ​នេះ​ស្លៀក​ពាក់​បិទ​ជិត​ជាង​ ប៉ុន្តែ​នូវ​តែ​មាន​ភាព គួរ​អោយ​ស្រលាញ់ក្នុង​សម្លៀក​បំ​ពាក់។ រហូត​ដល់​ថ្នាក់​ភ្ញៀវ​ ទេស​ចរណ៍​​ដែល​មកគ្រាន់​តែ​​ដើម្បី​មើល​ “នារី​នៃ​សមុទ្រ” នៅ​ក្នុង​រឿង​ដែល​គេ​និយាយ​ត​គ្នា​។

ឆ្លង​ផុត​រយៈពេល ២០០០​ឆ្នាំនៃ​ប្រវត្តិ​សាស្រ្ត​ នារី​ទាំង​អស់​នៅ​តែ​ថែរក្សា​ និង​បន្តការ​ងារ​របស់​មនុស្ស​ពី​បុរាណ​ ទោះ​បី​ជា​រងារ​ និង​ការ​រីក​ចម្រើន​នៃបច្ចេកវិទ្យា​ មាន​អ្វី​គួរ​អោយ​សរសើរ​ជាង​នេះ។

Kengo Abe

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: