[បទ​ពិ​សោជន៍​ជាក់​ស្តែង​] ខាង​ក្នុង​ចម្ងាយ​ ៤ គីឡូមែ៉ត្រ​​ព្រៃ​​​ធ្វើ​អត្ត​ឃាត Aokigahara មាន​អ្វី?

ប្រហែល​ពួក​យើង​មិន​មាន​អ្វី​ចម្លែក​ជា​មួយ​ Aokigahara កន្លែង​ដែល​ត្រូវ​បាន​គេ​ហៅ​ថា “ព្រៃ​នៃ​ការ​ធ្វើ​អត្ត​ឃាត” នៅ​ប្រទេស​ជប៉ុន។ មាន​មនុស្ស​ជា​ច្រើន​មិន​អាច​ទ្រាំ​បាន​ជា​មួយ​ នឹង​សម្ពាធ​នៃ​ជី​វិតរបស់​ពួក​គេ​​បាន​មក​ដល់​ទី​នេះ​ដើម្បី​ស្វែង​រក​ដំ​ណោះ​ស្រាយ​សម្រាប់​ជីវិត​ដែល​គ្មាន​សង្ឃឹម​របស់​ពួក​គេ។

តំបន់​ព្រៃ Aokigahara ស្ថិត​នៅ​ក្រោម​ជើង​ភ្នំ​ភូ​ជី ជា​កន្លែង​ដែល​ធំ​ កន្លែង​ដែល​មាន​ការ​លំ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ ជាព្រៃ​ដែល​ក្រាស់​ពេញ​ទៅ​ដោយ​ដើមឈើ​ធំៗ ហើយ​ខ្ពស់​ដុះ​ឆ្ពោះ​ទៅ​លើ​មេឃ​។ ពន្លឺ​ព្រះអាទិត្យ​ហាក់​ដូចជា​ពិ​បាក ក្នុង​ការបញ្ចេញ​ពន្លឺចូល​ទៅ​ក្នុង​ព្រៃ​ដែល​ក្រាស់​នេះ។

នេះ​ជា​កន្លែង​ពេល​ដែល​វង្វេង​ចូល​ហើយ​ពិ​បាក​នឹង​រក​ផ្លូវ​ចេញ​ រហូត​ដល់​ត្រី​វិស័យ​ក៍​ពិ​បាក​នឹង​រក​អោយ​ត្រូវ​ទិស​ដែរ។ ដោយ​សារ​មូល​ហេតុ​ទាំង​នេះ​ធ្វើ​អោយ​កន្លែង​នេះ​ក្លា​យ​ទៅ​ជា​កន្លែង​គួរ​អោយ​ចាប់​អារម្មណ៍​សម្រាប់​មនុស្ស​ដែល​ចង់​បញ្ចប់​ជីវិត​របស់​ខ្លួន​។ ពី​ព្រោះ​អោយ​តែ​ចូល​ទៅ​ដល់​ក្នុង​ទោះ​បី​ជា​ផ្លាស់​ប្តូរ​ចិត្ត​ក៍​មិន​មាន​ផ្លូវ​ចេញ​ផង​ដែរ។

នៅ​ជិត​មនុស្ស​ដែល​ពិត​ជា​ចង់​ស្លាប់ មាន​មនុស្ស​មួយ​ចំ​នួន​ព្យា​យាមរក​ផ្លូវ​ចូល​ក្នុង​ព្រៃ​ដោយ​សារ​តែ​ចម្ងល់។ ប្រាកដ​ណាស់​នេះ​មិន​មែន​ជា​ទី​កន្លែង​ “សម្រាប់​លេង​កំ​សាន្ត​” ហេតុ​នេះ​ប្រសិន​បើ​អ្នក​ចាប់​ផ្តើម​ការ​ធ្វើ​ដំ​ណើរ​អ្នក​ត្រូវ​តែ​រៀប​ចំ​អោយ​បាន​ម៉ត់​ចត់​បើ​មិន​ចង់​បាត់​បង់​ជី​វិត​នៅ​ទី​នោះ។ ថ្ងៃ​នេះ​សូម​ទុក​អោយ​ JAPO រៀប​រាប់​អោយ​អ្នក​បាន​ស្តាប់​ពី​ការ​ធ្វើ​ដំ​ណើរចូល​​ក្នុង​ព្រៃ​​​ ដើម្បី​ធ្វើ​អត្តឃាត​របស់​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់។

បុរស​ម្នាក់​នោះ​បាន​មើល​ឃើញ​រូប​សំណាក់​ព្រះ​មួយ​នៅ​ទី​នោះ

រូប​ភាព : http://tocana.jp/2018/07/post_17623_entry_2.html

ប្រហែល​ជា​នរណា​ម្នាក់​បាន​យក​តាម​ដើម្បី​បួង​សួង​មុន​ពេល​ស្លាប់​ហើយ។

រូប​សំ​ណាក់​ព្រះ​ស្ងប់​ស្ងាត់​នៅ​ក្នុង​ព្រៃ​ដែល​ងងឹត​បាន​​ធ្វើ​អោយ​អ្នក​ខ្លាច​ដែរ​ឬទេ?

នៅ​ក្នុង​ព្រៃ​អ្នកក​៍​អាច​មើល​ឃើញ​សត្វ​ក្តាន់ ព្រើស​។ ធម្ម​តា​សត្វ​នៅ​ពេល​មើល​ឃើញ​មនុស្ស​វា​តែង​តែ​រត់​ពួនមនុស្ស​ ប៉ុន្តែសត្វ​ក្តាន់ ព្រើសនៅ​ទី​នេះ​បែរជា​កាច​បន្តិច និង​អាច​ដំរង់​ទៅ​កាន់​អ្នក​។

ការ​មើលនៅ​ក្នុង​ព្រៃ​វា​មិន​សូវ​ច្បាស់​​ល្អ​ ហើយ​ថែម​ទាំង​ត្រូវ​បាំង​ដោយ​ដើម​ឈើ​ធំ​ អ្នក​នឹង​ពិ​បាក​រួច​ផុត​នៅ​ពេល​ដែល​ត្រូវ​សត្វ​ដេញ​តាម។ ប្រសិន​បើ​មាន​របួស​នៅ​ពេល​ដែល​រត់គេច ផ្លូវ​សម្រាប់ត្រ​លប់​​ទៅ​ផ្ទះ​វិញ​នឹង​មិន​មាន​ទៀត​ទេ។

ព្រៃ​ឈើ​ដែល​ក្រាស់​នេះ​ត្រូវ​បាន​កើត​ឡើង​ដោយ​បន្ទុះ​ភ្នំ​ភ្លើង​ដែល​ហូលចេញ​មកនៅ​ក្នុង​ពេល​មាន​ភ្នំ​ភ្លើង​នៃ​ភ្នំ​ភូជី ហេតុ​នេះ​ទោះ​បី​ជា​ដើម​ឈើ​ក្រាស់ នៅ​ទី​នោះ​មិិន​មាន​ដើមឈើ​ណា​ដែល​អាច​ញ៉ាំ​ ឬក៍​ជាស្មៅ​។ មាន​សត្វ​ក្តាន់ ព្រើស​មួយ​ចំនួន​នៅ​ក្នុង​ព្រៃ​ហាក់​ដូច​ជាគ្មាន​សត្វ​ ដូចជា​សត្វ​ដែល​សីុ​ស្មៅ​ សត្វ​ល្អិត​ក៍​ដូចជា​សត្វ​ដែល​សីុ​សាច់។

បរិយាកាស “ស្លាប់” កាន់​តែ​ធ្វើ​អោយ​កន្លែង​នេះ​អាថ៌កំ​បាំង​ គួរ​អោយ​ខ្លាច។

ក្នុង​រយៈពេលរុក​រក​នៅ​ក្នុង​ព្រៃ​ គាត់​បាន​រក​ឃើញ​សាក​សព​ មួយ​ចំ​នួនអ្នក​​ដែល​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​ធ្វើ​អត្តឃាត។ សាក​សព​ចាប់​ផ្តើម​រលួយ​ប៉ុន្តែ​ហាក់​ដូច​ជា​មិន​យូរ​ប៉ុន្មាន​ទេ។

នៅ​ពេល​មនុស្ស​ម្នាក់​ស្លាប់ សាក​សព​ត្រូវ​រ៉ុយធំ​ទំ​នៅ​លើ​ភ្នែក ហេតុ​នេះ​ធ្វើ​អោយ​មាន​អារម្មណ៍​ថា​ត្របក​ភ្នែក​របស់​សាក​សព​មាន​ចលនា​។ ចាប់​ពី​ពេ​ល​នោះ​ ពួក​វានឹង​ចាប់​ផ្តើម​ទំ​​ និង​កើត​កូន​នៅ​ក្នុង​ សាក​សព​។ មើល​ទៅ​ភ្នែក​របស់​មនុស្ស​ដែល​ស្លាប់នឹង​ឃើញ​ទឹក​ភ្នែក​ តាម​ការ​ពិត​វា​ត្រឹម​តែ​ជា​ពង​របស​់​រ៉ុយ​តែ​ប៉ុណ្ណោះ។

បុរស​ម្នាក់​នេះរាប់​សរុប​បាន​ ២០​សាក​សពដូច​នេះ​នៅ​ក្នុង​ព្រៃ​។ ពិត​ជា​តួ​លេខ​ដែល​គួរ​អោយ​ខ្លាច។

រូប​ភាព : http://tocana.jp/2018/07/post_17623_entry_2.html

ដូច​ដែល​បាន​ដឹង​ចូល​ទៅ​ក្នុង​ព្រៃ​ចម្ងាយ ៤គីឡូ​ម៉ែត្រ​ ប៉ុន្តែ​នៅ ២០០​ម៉ែត្រ​ដំ​បូង​អាច​នឹង​រក​ឃើញ​សាក​សព​ជាច្រើន​។

រូប​ភាព : http://tocana.jp/2018/07/post_17623_entry_2.html

៩០% ការ​ធ្វើ​អត្ត​ឃាត​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រៃគឺ​ចង​ក។

រូប​ភាព : http://tocana.jp/2018/07/post_17623_entry_2.html

ជាការ​ពិតរឿង​ត្រី​វិស័យ​មិន​អាច​រក​ទិស​បាន​គឺ​គ្រាន់​តែ​ជា​រឿង​អបិយ​ជំនឿ​។ ​តាម​ការ​ពិត​ត្រី​វិស័យដែល​បង្ហាញ​ផ្លូវ​ជាមួយ​នឹង GPS សុទ្ធ​តែ​អាច​ដំ​ណើរ​ការ​ធម្ម​តា​នៅ​ក្នុង​តំបន់​នេះ។ ប៉ុន្តេ​ត្រឹម​តែ​ចម្ងាយ​ ៤គីឡូ​ម៉ែត្រតែ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា…

ពួក​យើង​នឹង​មិន​អាច​ដឹង​មុន​នូវ​អ្វី​ដែល​​កើត​ឡើងពេល​ដែល​ចូល​ទៅ​ក្នុង​កន្លែង​គ្រោះ​ថ្នាក់​បែបនេះ​។ វិញ្ញាណ​របស់​មនុស្ស​ដែល​បាន​ ស្លាប់​អាច​នឹង​ដើរ​តាម​អ្នក​ទៅ​ផ្ទះ​ក៍​អាច​ថា​បាន​ដែរ…

ហេតុ​នេះ​ទោះ​បី​ជា​វង្វេង​ផ្លូវ​ សូម​ជៀស​អោយ​ឆ្ងាយ​ពី​ព្រៃ Aokigahara ណា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: