យល់​ពីវប្បធម៌​ជប៉ុនតាម​រយៈរូប​ភាព Cosplay របស់​ឆ្មា

នៅ​ប្រទេសជប៉ុន​គេ​ចូល​ចិត្ត​ឆ្មា​ខ្លាំង​ណាស់ អ្នក​អាច​មើល​ឃើញ​រូប​ភាព​របស់​ឆ្មា​គ្រប់​ទី​កន្លែង​ រហូត​ដល់​មាន​ភូមិ​មួយ​ពេញ​ទៅ​ដោយ​ឆ្មា​នៅ​ប្រទេសនេះ។ ហេតុនេះ អ្នក​មិន​ចាំបាច់ភ្ញាក់​ផ្អើរពេល​ដែល​ឃើញ​ឆ្មាល្បី​នៅលើគេហទំព័រ​សាធារណៈ និង​មានចំនួន Fan ច្រើន​ជាង​មនុស្ស​ដែលល្បី​នោះ​ទេ។ ពេញ​និយម​បំផុត​ត្រូវ​និយាយ​ពី​ឆ្មា​ដែល​មាន​ឈ្មោះ Maro ដូច​ខាង​ក្រោម៖

https://www.instagram.com/p/BY0LDtFASPF/?utm_source=ig_embed&utm_campaign=embed_loading_state_control

Maro ទើប​តែ​មាន​អាយុ​ត្រឹម​​ ៥ឆ្នាំ​ ទោះ​បី​ជា​យ៉ាង​ណា​វា​មាន​ ចំនួន 123K នាក់​តាម​ដាន​នៅ​លើ​គណនី​ Instagram។ ចំនុច​ដែល​ធ្វើ​អោយ​ឆ្មា Maro មាន​ភាព​ពិសេស​ និង​ទាក់​ទាញមនុស្ស ​គ្រប់​គ្នា​ដោយ​សារ​តែ​វា​ពិត​ជា​គួរ​អោយ​ស្រលាញ់ពេល​ដែល​ត្រូវ​បាន​ម្ចាស់​ Cosplay ក្លាយ​ទៅ​ជា​តួអង្គ​ផ្សេង​គ្នា​ ញ៉ាំ​នូវ​មុខ​ម្ហូប​ពិសេស​នៅ​ក្នុង​ថ្ងៃ​ដែល​មាន​ពិធី​បុ​ណ្យ​​នៃ​ប្រទេស​ជប៉ុន។ ហេតុ​នេះពួក​យើង​អាច​យល់​ផ្នែក​ណា​មួយ​នៃ​ជីវិត​ក៍​ដូច​ជា​វប្បធម៌​ របស់ជន​ជាតិ​ជប៉ុន​។

ឧទាហរណ៍​ដូចជា Maro ក៍​ស្លៀក​ពាក់​សម្លៀក​បំ​ពាក់​របស់​ជន​ជាតិ​ជប៉ុន​ ញ៉ាំ​សាច់​អាំង​ក្នុង​ថ្ងៃ​ … សម្រាប់សាច់​អាំង (13/7)។

https://www.instagram.com/p/BlLFb4vgUKE/?utm_source=ig_embed&utm_campaign=embed_loading_state_control

(រូប​ភាព​ : rinne172)

នៅ​ក្នុង​ពិធី​បុណ្យ​ Tanabata ឆ្មា​ក៍​រៀប​ចំ​ពិធី​ជប់​លៀង​ដូច​ជាមនុស្ស​ដែល​នៅ​ទី​នេះ​ដែរ។

https://www.instagram.com/p/Bk7slFVgnC8/?utm_source=ig_embed&utm_campaign=embed_loading_state_control

ម្ចាស់​របស់​ឆ្មា​មួយ​នេះ​ពេល​ខ្លះ​ក៍​ថត​រូប​ Maro ជាមួយ​នឹង​មិត្ត​ភក្តិ​របស់​វា​។ ជាមួយ​នឹង​សម្លៀក​បំ​ពាក់​ប្រពៃ​ណី រហូត​ដល់​សម័យ​ថ្មី​ផ្គួប​ផ្សំ​ជា​មួ​យ​មុខ​ម្ហូប​ពិសេស​ធ្វើ​អោយ​មនុស្ស​ដែល​មើល​ឃើញ​មាន​​ការ​យល់​ដឹង​ច្រើន​ពី​ប្រទេស​នេះ។ សូម​ចូល​រួម​មើល​នូវ​រូប​ភាព​ដែល​គួរ​អោយ​ចាប់​អារម្ម​ណ៍​របស់ Maro ណា​អ្នក​ទាំង​អស់​គ្នា​!

https://www.instagram.com/p/BkP24cyg4Hz/?utm_source=ig_embed&utm_campaign=embed_loading_state_control

Maru រៀប​ចំ​មុខ​ម្ហូប Takoyaki ហើយ។

https://www.instagram.com/p/BiRciRmAK9x/?utm_source=ig_embed&utm_campaign=embed_loading_state_control

ជាមួយ​នឹង​ឆ្មា​ញ៉ាំ​នំ​ផ្អែម​ និង​ផឹក​តែ​ទទួល​ឆ្នាំ​ថ្មី

https://www.instagram.com/p/BXzJVLZAOeC/?utm_source=ig_embed&utm_campaign=embed_loading_state_control

ក្លាយ​ទៅ​ជា​អ្នក​ដែល​បួស​ជាមួយ​មុខ​ម្ហូប​ដែល​សាប

https://www.instagram.com/p/BbPAFEXgKSc/?utm_source=ig_embed&utm_campaign=embed_loading_state_control

មើល​ទិដ្ឋភាព​រដូវស្លឹក​ឈើ​ជ្រុះ​ជាមួយ​នឹង​មុខ​ម្ហូប​ទៅ​តាម​រដូវ​

https://www.instagram.com/p/BkDDrSRgaK3/?utm_source=ig_embed&utm_campaign=embed_loading_state_control

ក្លាយ​ទៅជា​ពាណិជ្ជ​ករ​ និង​ញ៉ាំ​នូវ​មុខ​ម្ហូ​ប​ទាន់​សម័យ​ ថ្លៃថ្នូរ​

https://www.instagram.com/p/BgGqoyJAvTq/?utm_source=ig_embed&utm_campaign=embed_loading_state_control

ក្លាយ​ទៅ​ជា​ឆ្មា​ដែល​ញ៉ាំ​អាហារ​ពេលយប់​ជាមួយ​នឹង​មឺុនុយ​មុខ​ម្ហូបពិ​សេស​ដូចជា​ស៊ុប Miso

ជាការពិត​ណាស់​ខ្ញុំ​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ទៅ​នឹង​រូប​ភាពខាង​លើ។​ ទន្ទឹម​នឹង​នោះ​ឆ្មា Maro ពិត​ជា​គួរ​អោយ​ស្រលាញ់ផ្គួប​ផ្សំ​ជា​មួ​យ​ការរៀប​ចំ​យ៉ាង​ម៉ត់​ចត់​ និង​ចំណាយ​ពេល​ច្រើនសម្រាប់​សម្លៀក​បំ​ពាក់​ក៍​ដូច​ជា​មើល​ទី​កន្លែង​ថតធ្វើ​អោយ​ខ្ញុំមាន​អារម្ម​ណ៍​ដូចជា​ស្ថិ​តក្នុង​វប្ប​ធម៌​ជប៉ុន ហើយ​មិន​ដូចជា​ការមើល​ទៅ​លើ​រូប​ភាពធម្ម​តា​ទេ។

តើ​អ្នក​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​រូប​ភាព​ណា​ជាង​គេ? សូម​ចែក​រំលេក​ជាមួយ​នឹង​អ្នក​ផ្សេង​ទៀត​ណា​ប្រសិន​បើ​អ្នក​ឃើញ​ថា​អត្តបទ​គួរ​អោយ​ចាប់​អារម្មណ៍។

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: