រដូវក្តៅឆ្នាំ ២០១៨ បានធ្វើអោយថយចុះនូវចំនួនប្រជាជនលើផែនដី
សីតុណ្ហភាពខ្ពស់បំផុតនាពេលបច្ចុប្បន្ននេះនៅខេត្តមួយចំនួននៃប្រទេសជប៉ុនបានឡើងរហូតជាង ៤០ អង្សារ។ នៅទីក្រុង Tokyo កំណត់សម្គាល់ពីសីតុណ្ហភាពរហូតដល់ទៅ ៤០.៣ អង្សារ។
ភាពក្តៅនៃរដូវក្តៅឆ្នាំនេះពិតជាអាក្រក់។ ជារៀងរាល់ថ្ងៃ ចំនួនមនុស្សដែលសន្លប់ដោយសារតែកំដៅកើនឡើងខ្លាំង។ ក្នុងនោះមានមួយចំនួនបានបាត់បង់ជីវិត។
រូបភាព : http://blog.goo.ne.jp
មិនមែនមានតែប្រទេសជប៉ុនតែប្រទេសជាច្រើនដែលនៅជិតខាងក៍ស្ថិតក្នុងស្ថានភាព “ក្តៅខ្លាំង” ក្នុងរដូវក្តៅដែរ។
ហើយមានរឿងដែលមិនល្អតែងតែកើតឡើងនៅក្នុងរដូវនេះជារៀងរាល់ឆ្នាំ បញ្ហាមិនត្រឹមតែជារបស់ប្រទេសជប៉ុននោះគឺ៖
ការធ្វើអត្តឃាត
ហេតុអ្វីការធ្វើអត្តឃាត និងរដូវក្តៅបែរជាមានទំនាក់ទំនងគ្នា? ក្តៅពេកធ្វើអោយពួកគេធ្វើអត្តឃាតដើម្បីរំដោះខ្លួនឯងឬ?
នេះបើយោងតាមការស្រាវជ្រាវរបស់អាមេរិកដែលបានចុះផ្សាយក្នុងទស្សនាវដី្តវិទ្យាសាស្រ្ត “Nature Climate Change” បានអោយដឹងថាសីតុណ្ហភាពមានផលប៉ះពាល់ច្រើនទៅលើស្មារតីរបស់មនុស្ស។ គ្រាន់តែសីតុណ្ហភាពជាមធ្យមក្នុងមួយខែកើនដល់ ១ អង្សារ នោះធ្វើអោយអារម្មណ៍ល្អនៃស្មារតីរបស់មនុស្សមានការកាត់ បន្ថយ ធ្លាក់ចុះ ធុញទ្រាន់រហូតដល់អាចធ្វើអត្តឃាត។ ព័ត៌មានត្រូវបានប្រមូលដោយផ្អែកលើចំនួនមនុស្សដែលបានធ្វើអត្តឃាតនៅអាមេរិកមានការកើនឡើង (មាន ០,៩៨%) និង Mexico (មាន ២,១%) ក្នុងរយៈពេលតាំងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៥។
ការដែលក្តៅធ្វើអោយភាពចង់រស់នៅរបស់មនុស្សកាត់បន្ថយទៅ ខួរក្បាលកាត់បន្ថយ “វង្វេងវង្វាន់” ដោយអារម្មណ៍យល់ថាខ្លួនឯងពិតជាឯកកោ។ រហូតដល់ការចែករំលេកសកម្មភាពនៅលើ Facebook ក៍មិនចង់ធ្វើ។
រូបភាព : http://blog.goo.ne.jp
តាមការព្យាករណ៍ មុនឆ្នាំ ២០៥០ សីតុណ្ហភាពជាមធ្យម របស់ផែនដីនឹងក្តៅឡើង ២ អង្សារ។
បាតុភូតនេះនាំមកនូវផលវិបាកជាច្រើនដូចជាខ្វះទឹកសម្រាប់ធ្វើកសិកម្ម និងមានបាតុភូតធម្មជាតិជាច្រើនដែលមិនអាចដឹងមុន ក្នុងនោះមានទាំងចំនួនដែលធ្វើអត្តឃាតផងដែរ។
Kengo Abe