បុរសជប៉ុនយល់បែបណាពេលដែលឃើញនារីមិនតុបតែងខ្លួន?
នារីជប៉ុនគឺជាមនុស្សដែលតែងតែតុបតែងខ្លួនយ៉ាងម៉ត់ចត់មុនពេលចេញពីផ្ទះ។ នេះគឺជាចំនុចពិសេសរបស់ប្រទេសនេះ។ ដោយសារពួកមិនមានភាពជឿជាក់ជាមួយមុខធម្មជាតិរបស់ខ្លួន ប៉ុន្តែពួកគេថែមទាំងចង់បង្ហាញសម្រាប់មនុុស្សដែលនៅចំពោះមុខនូវផ្ទៃមុខដែលស្អាតបំផុតរបស់ពួកគេ។ នេះក៍ជាវិធីដែលរក្សានូវ ការគោរពខ្លួនឯង ក៍ដូចជាសំដែងអារម្មណ៍គោរពអ្នកដទៃ។
រូបភាព : Pinterest
ប៉ុន្តែនៅក្នុងជីវភាពរស់នៅរបស់ប្តីប្រពន្ធ អ្នកនឹងមិនអាចពាក់មុខ make-up 24/24 បានមែនដែរទេ? ដោយសារមូលហេតុនេះ ទោះបីជាចង់ ឬមិនចង់ បុរសជនជាតិជប៉ុនក៍ត្រូវតែទម្លាប់មើលឃើញមិត្តស្រី ឬក៍ប្រពន្ធរបស់ខ្លួនមានមុខធម្មជាតិ។ តើអ្នកមានឆ្ងល់ពីការសម្តែងអារម្មណ៍របស់ពួកគេទេ?
ការស្ទង់មតិបានបង្ហាញជិតពាក់កណ្តាល (៤០%) នៅក្នុងចំណោមអ្នកដែលបានចូលរួមសុទ្ធតែមានអារម្មណ៍អស់សង្ឃឹមពេលដែលឃើញមុខធម្មជាតិរបស់នារីជប៉ុន។ ការស្ទង់មតិនេះបានផ្អែកលើ ៣៣០បុរសអាយុចាប់ពី ២០ ដល់ ៤០ឆ្នាំ។
តាមរយៈអ្នកដែលចូលរួមការស្ទង់មតិ ចំនុចពិសេសនៅលើផ្ទៃមុខនារីពេលដែលមិនបានតុបតែងដែលពួកគេចាប់អារម្មណ៍បំផុតគឺ៖
- ស្បែកមានស្នាមខ្មៅច្រើន ខ្វះភាពរលង
- ស្នាមជ្រាវជ្រួញ
- ស្បែកស្រអាប់
- ស្លាកស្នាម
- រន្ធរោមធំ
- មុនច្រើន
រូបភាព Her World
ទន្ទឹមនឹងនោះគឺជាការបញ្ចេញមតិមួយចំនួន៖
“ផ្ទៃមុខដែលបានតុបតែងខុសប្លែកពីមុខធម្មជាតិ។ ស្បែកតែងតែមានជាតិខ្លាញ់ កខ្វក់” (បុរសអាយុ ៤០ឆ្នាំ)
“ពេលដែលលុបផ្ទៃមុខតុបតែង នៅលើស្បែករបស់មិត្តស្រីរបស់ខ្ញុំឃើញច្បាស់នូវស្នាមអុច និងស្នាមជ្រួញ ច្រើនជាងអ្វីដែលខ្ញុំបានគិត” (បុរសអាយុ ៣០ឆ្នាំ)
“មានអារម្មណ៍ថានាងចាស់ច្រើនពេលដែលលុបការតុបតែង” (បុរសអាយុ ៣០ឆ្នាំ)
“ខ្ញុំពិតជាភ្ញាក់ផ្អើរជាមួយស្នាមជ្រួញ និងស្នាមអុចលើមុខរបស់នាង” (បុរសអាយុ ២០ឆ្នាំ)។
រូបភាព Her World
ទោះបីជាយ៉ាងណាលទ្ធផលខាងលើក៍ចង្អុលបង្ហាញថាមានរហូតដល់ទៅ ៦០%បុរសជនជាតិជប៉ុនមិនអស់សង្ឃឹមជាមួយនឹងផ្ទៃមុខ ធម្មជាតិរបស់នារី។ អ្វីទាំងនេះបង្ហាញថានូវមានបុរសដែលចូលចិត្ត នារីរបស់ពួកគេនូវចំនុចផ្សេងទៀតស្របជាមួយរូបរាងខាងក្រៅ។ ឬក៍បុរសទាំងនោះក៍យល់ដឹងពីបច្ចេកទេស make-up បច្ចុប្បន្នទោះបីជា “កូនទាដែលអាក្រក់” ក៍អាចប្រែក្លាយទៅជាហង្ស ដូច្នេះពិតជាល្ងង់ប្រសិនបើតាមស្រលាញ់នារីដោយសារតែសំបកក្រៅរបស់ពួកគេ។
រូបភាព Her World
ហើយក៍មិនល្អប្រសិនបើអ្នកគ្រាន់តែស្រលាញ់ដោយរូបរាងខាងក្រៅ ដូចដែលអ្នកបានដឹងជាមួយបច្ចេកទេស make-up យ៉ាងពូកែរបស់ជនជាតិជប៉ុន មិនត្រឹមតែពីនារីអាក្រក់ទៅជានារី ស្អាត ហើយនារីធម្មតាក៍អាចក្លាយទៅជាតួអង្គ Anime ដូចជាបុរសក្លាយទៅជានារីក្នុងមួយនាទី។
ហេតុនេះវិធីដែលល្អបំផុតគឺសូមមិត្តនារីមើលមុខធម្មជាតិដើម្បីជៀសវាងការភ្ញាក់ផ្អើរនៅថ្ងៃក្រោយ មិត្តបុរសទាំងអស់គ្នា។
ដើម្បីបានស្អាតដូចជាមិត្តនារីជប៉ុនអ្នកអាចប្រើប្រាស់នូវគ្រឿងសំអាងធម្មជាតិពីប្រទេសជប៉ុន អ្នកអាចទិញទំនិញនៅ http://ec.japo.vn/
ព័ត៌មានបន្ថែម៖ SORANEWS
M.E.O