កង​ទ័ព​ស្ម័គ្រ​ស្លាប់​ Kamikaze បង្ហាញ​នូវ​អារម្មណ៍​ចុង​ក្រោយ​ពេល​ផ្ញើ​សំ​បុត្រ​លា​ក្រុម​គ្រួសារ

Kamikaze គឺ​ជា​ក្រុម​ស្ម័គ្រ​ស្លាប់​ជប៉ុន​នៅ​ក្នុង​សង្គ្រាម​លោក​ លើកទី​ ២។ បេសកកម្ម​របស់​ពួក​គេ​គឺ​បើក​យន្ត​ហោះ​របស់​ខ្លួន​ឆ្ពោះ​ ទៅ​រក​សត្រូវ​ក្នុង​គោល​បំ​ណង​លះ​បង់​ជី​វិត​។ យុទ្ធសាស្រ្ត​វាយ​ប្រហារ “ធ្វើ​អត្ត​ឃាត​ជា​ក្រុម​” នេះ​ពិត​ជា​ល្បី​ឈ្មោះ​ផ្សាភ្ជាប់​ជា​មួយ​កេរ្តិ៍ឈ្មោះ​ របស់​ Kamikaze។

រូប​ភាព Ozy

អ្នក​បើក​យន្ត​ហោះ​នៅ​ក្នុង​ក្រុម​ស្មាគ​ស្លាប់​ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​វ័យ​ក្មេង​ ជា​អ្នក​ដែល​មាន​អនាគត​ត្រចះ​ត្រ​ចង់​កំពុង​រង់​ចាំ។ ខុស​ពី​ស្ថាន​ភាព​ក្លាហាន​ ស្រែក​ខ្លាំង​ពាក្យ​ “Banzai”​ ជាទី​គោរព​ មុនពេល​ដែល​ហោះ​ទៅ​បុក​សត្រូវ​ ខាង​ក្រោយ​ពួក​គេ​គឺជា​ក្រុម​ គ្រួ​សារជា​មនុស្ស​ដែល​ពួក​គេ​ស្រលាញ់។ តើ​ដោយ​សារ​តែ​ប្រទេស​ ជាតិ​ត្រូវ​ការ​ទើប​ពួក​គេ​ស្មាគ​ចិត្ត​លះ​បង់? តើ​ជម្រើស​លះ​បង់​ខ្លួន​នេះ គឺ​ដោយ​សារ​ភាពស្ម័គ្រ​ចិត្ត​?

ពួក​យើង​នឹង​អាន​សំ​បុត្រ​របស់​អ្នក​បើក​យន្តហោះ​វ័យ​ក្មេង​ផ្ញើ​អោយ​ក្រុម​គ្រួ​សារ​ អាច​និយាយ​ថា​ជា​ពេល​វេលា​ចុង​ក្រោយ​នៃ​ជី​វិត​ អ្វី​​ជា​ការ​សោក​ស្តាយ​ចុង​ក្រោយ​របស់​ពួក​គេ?

សំបុត្រ​របស់​កង​ទ័​ព​ម្នាក់​ Fukuoka ស្ថិត​ក្នុង​​ក្រុម​ប្រហារ​ពិសេស​  Kamikaze Fugoku លះ​បង់​នៅ​ជិត​កោះ​ Luzon នៅ​ថ្ងៃទី ១៣ ខែ ១១ ឆ្នាំ ១៩៤៤។

ផ្ញើ​ជូន​បង​ប្រុស​ជា​ទី​គោរព​របស់​ខ្ញុំ​

ម្តង​នេះ​​ប្អូន​ទទួល​បាន​បេសកកម្ម​ លើក​នេះ​ប្រហែល​ជា​ប្អូន​មិន​ អាច​ត្រលប់​មក​វិញ​ទៀត​ទេ។ ប្អូន​មិន​មាន​អារម្មណ៍​ថា​សោក​ស្តាយ​ ណាមួយ​ឡើយ​។ ប្អូន​ក៍​ធ្លាប់​មាន​​អារម្មណ៍​ជាមិត្ត​សេចក្តី​ស្លាប់​ កន្លែង​ចុង​ក្រោយ​ដែល​មនុស្ស​ត្រូវ​តែ​ប្រឈម​មុខ​។ អ្វី​ដែល​ប្អូន​ត្រូវ​តែ​ធ្វើ​នោះ​គឺសម្រេច​នូវ​បេសកកម្ម​របស់​ប្អូន​​បាន​បណ្តោះ​បណ្តាលដើម្បី​កុំ​អោយបុព្វ​បុរស​អស់​សង្ឃឹម​។ អ្វី​ដែល​ធ្វើ​អោយ​ប្អូន​មាន​ការ​សោក​ស្តាយ​នោះ​គឺ​ប្អូន​បាន​​រស់​នៅ ២៧​ឆ្នាំ​ក្នុង​ជី​វិត​ប៉ុន្តែ​មិន​ធ្វើ​អ្វី​បាន​អោយ​មា៉ក់​ និង​បង។

ប្អូន​ត្រូវ​ប្រគល់​គ្រប់​យ៉ាង​ទៅ​អោយ​បង​​ និង​ចាក​ចេញ​ទៅ​ដោយ​ បេសកកម្ម​​ដែល​ប្អូន​ត្រូវ​តែ​ធ្វើ។ ប្អូន​នឹង​បំ​ពេញ​បេសកកម្ម​ដូច​ជា បរុស​ពិត​ម្នាក់។

ជួយ​មើល​ថែ​​ម៉ាក់​ និង​ខ្លួន​ឯង​ក្នុង​រដូវ​រងារ​ខាង​មុខ​នេះ​ផង។

Yoshitaro

(យុវជន​ដែល​ត្រូវ​បាន​ជ្រើស​រើស​ចូល​ក្នុង​ក្រុមស្ម័គ្រ​ស្លាប់​ Kamikaze សុទ្ធ​តែ​ជា​កូន​ទី​ពីរ ដោយ​សារ​តែកូន​ច្បង​មាន​ភារៈកិច្ច​ មើល​ថែ​ទាំ​ឪពុកម្តាយ​ និង​ថែរក្សា​កន្លែង​សែន​ដូន​តា​តាម​ប្រពៃណី​ របស់​ប្រទេស​ជប៉ុន​)។

រូប​ភាព Rare Historical Photos

សំ​បុត្រ​របស់​មេក្រុម​ Furukawa Takao ជានជាតិ Saga ផ្ញើ​ទៅ​ប្រពន្ធ។ បង​លះ​បង់​នៅ​ជិត​មាត់​សមុទ្រ​ Kagoshima នៅ​ថ្ងៃ​ទី ២១ ខែ​ មេសា​ ឆ្នាំ ១៩៤៥​ នៅ​អាយុ ២៥​ឆ្នាំ​។

ក្នុង​ពេល​ថ្មី​ៗ​នេះ ក្នុង​ពេល​វេលា​ដែល​ស្ងប់​ស្ងាត់​បំ​ផុត​ បង​ដឹង​ពី​អារម្មណ៍​របស់​ខ្លួន​គិត​ពី​អូន​ និង​កូន​ដែល​ជិត​កើត​របស់​ពួក​យើង​។​ សូម​ថែរក្សា​ខ្លួន​ផង​ណា។

នៅ​ពេល​ដែល​បង​មក​ដល់​មូល​ដ្ឋាន​នៅ Kyuushu មាន​ការ​ផ្លាស់​ប្តូរ​ភ្លាមៗ​នៅ​ក្នុង​គ​ម្រោង​ ពួក​បង​ទាំង​អស់​សុទ្ធ​តែចូល រួម​ក្រុម​វាយ​ប្រហារ​ពិសេស​។ ពួក​បង​ទាំង​អស់​គ្នា​សុទ្ធ​តែអាច​ចេញ​ ដំ​ណើរ​គ្រប់​ពេល​វេលា​។ ជា​រៀង​រាល់​ថ្ងៃ​ ពេល​ដែល​ត្រូវ​រង​ចាំ​ ការ​វាយ​ប្រហារ​លើក​ដំ​បូង​ និង​ចុង​ក្រោយ​របស់​បង បង​បាន​អាន​នូវ​សំបុត្រ​របស់​អូន​ឡើង​វិញ​ និង​មើល​​រូប​ភាព​ដែល​អូន​បាន​ផ្ញើ​អោយ​បង។​

ពិត​ជា​ស្មាន​មិន​ដល់ បេះ​ដូង​របស់​បង​ស្ងប់​ស្ងាត់​ហាក់​ដូច​ជា​ មនុស្សម្នាក់​មួយ​ផ្សេង​ទៀត​ មនុស្ស​ម្នាក់​ដែល​មិន​គិត​ពី​អ្វី​សោះកំពុង​ តែ​មើល​បង​នៅ​ខាង​បង្អួច​។

ប៉ុន្តែ​នេះ​ជាបញ្ជា​ទោះ​បី​ជា​អាក្រក់ ឬ​ល្អ​​ ហើយ​បន្ត​ផ្លាស់​ប្តូរ។ បង​ត្រូវ​បាន​តែង​តាំង​ចូល​ទៅ​ក្នុង​ក្រុម​ផ្សេង​ជា​មួយ​នឹង​បេសកកម្ម​ផ្សេង។ ពួក​បង​នឹង​ហោះ​យន្តហោះ​ទាំង​ពីរ​ទៅ​ដល់ Okinawa ជំហាន​ដំ​បូង​ទទួល​បាន​ជោគជ័យ​ មិន​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​ ហើយ​បង​ក៍​មិន​បាន​ធ្វើ​នូវ​អ្វី​ដែល​​ត្រចះ​ត្រចង់ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ក្លា​ហាន​។

លោក​ Hagiwara បាន​មក​សួរ​សុខ​ទុក​ក្រុម​របស់​បង​កាល​ពី ​ថ្ងៃ​មុន។ លោក​បា​ន​សួរ​ពី​អូន​ដែរ។ ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​ គាត់​បាន​លះ​បង់​នៅ​ថ្ងៃ​ដែល​គាត់​បា​ន​ត្រលប់​មក​វិញ​។

បច្ចុប្បន្ន​មិន​ដូច​ជា​កាលពី​មុន​ មួយ​រំ​ពេច​អាច​បាត់​បង់​ជីវិត​ធ្វើ​ អោយ​បង​មាន​ការ​ភ្ញាក់​ផ្អើរ​ខ្លាំង​ណាស់ ប៉ុន្តែ​បង​បង្ខំ​ចិត្ត​ត្រូវ​តែ​រឹង​មាំ​ ជាង​នេះ។ អូន​ដ៍​ដូច​គ្នារឹង​មាំ​ឡើង រង់​ចាំ​បង​។ បង​នឹង​ត្រលប់​ទៅ​វិញ និង​មិន​បរាជ័យ។ រហូត​ដល់​ពេល​ដែល​កូន​របស់​យើង​កើត​មក​ដោយ​ សុវត្ថិភាព​ បង​មិន​មាន​គំ​និត​ស្លាប់​ដោយ​ងាយ​ស្រួល​បែប​នេះ​ទេ។

រូ​បភាព ​Lexpress.fr

សំបុត្ររបស់​មេក្រុម​ Adachi Takuya ជន​ជាតិ Hyogo ផ្ញើ​ជូន​ឪពុក​ម្តាយ​ (ស្ថិត​ក្នុង​ក្រុម​វាយ​ប្រហារ​ពិសេស​ Kamikaze No.i Seikita)។ គាត់​បាន​លះ​បង់​នៅ​ក្នុង​តំ​បន់​ Okinawa នៅ​ថ្ងៃ​ទី ២៨​ ខែ មេសា ឆ្នាំ​ ១៩៤៥ នៅ​អាយុ ២៣​។

ប៉ា​មាក់​ជា​ទី​គោរពរបស់​កូន​

ប៉ា​មាក់ពិត​ជា​លំ​បាកយ៉ាង​ណា​​ដើម្បី​មក​សួរ​សុខ​ទុក​កូន​។ ពេល​ឃើញ​សក់​ក្បាល​របស់អ្នក​ទាំង​ពីរ​ និង​កែវ​ភ្នែក​ដែល​បារម្មណ៍​ ពី​កូន​ពេល​នោះ​កូន​គ្រាន់​តែ​ចង់​លុត​ជង្គង់​ចុះ​ទទួល​កំហុស​ នៅ​មុខ​ប៉ា​មាក់។ ស្នាម​ជ្រួញ​នៅ​លើ​ថ្ងាស​គឺ​ជា​ភស្តុ​តាង​ជាក់​ស្តែង​ បំ​ផុត​នៃ​ការ​លំ​បាក​របស់​ឪពុក​ម្តាយ​ដែល​បាន​លះ​បង់​ដើម្បី​ចិញ្ចឹម​បី​បាច់​កូន​។ ពាក្យ​សំ​ដី​មិន​អាច​ព័ណ៌នាពី​​អារម្មណ៍​របស់​កូន​នៅ​ពេលនេះ ហើយ​កូន​ដឹង​ថា​អ្វី​ដែល​កូន​ចង់​និយាយ​វា​គ្រាន់​តែ​ជា​មួយ​ផ្នែក​នៃ​អ្វី​ដែល​កូន​និយាយ​ប៉ុណ្ណោះ។

ទោះ​បី​ជា​ពេល​វេលា​នៅ​ជិត​គ្នា​មិន​បាន​យូ​រ កូន​អាច​មើល​ឃើញ ក្នុង​កែវ​ភ្នែក​របស់​ប៉ា​មាក់​ចង់​ផ្តែ​ផ្តាំ​កូន​ប៉ុន្តែ​មិន​អាច​និយាយ​ចេញ។

ពេល​ដែល​មាក់​បាន​កាន់​ដៃ​របស់​កូន​ដោយ​ដៃហើម​ទាំង​ពីរ​របស់​ខ្លួន​ កូន​ទទួល​បាន​អារម្មណ៍​សុវត្ថិ​ភាព​ មិន​ដូចទៅ​នឹង​អារម្មណ៍ដែល​ កូន​ធ្លាប់​មាន​ទេបន្ទាប់​ពី​ពេល​ដែល​ចូល​រួម​ក្រុ​មកង​ទ័ព។ អារម្មណ៍​នេះ ដូច​​ក្លាយ​ទៅ​ជាកូន​ក្មេង​ទទួល​បាន​ភាព​កក់​ក្តៅ​ពី ឪពុក​ម្តាយ​។

កូន​បាន​ផ្ចង់​អារម្មណ៍​ក្នុង​ភាព​ស្រស់​ស្អាត​ម៉ាត់​ចត់​របស់​មាក់ ដូច​ជា​ចង់​អោយ​ពេល​វេលា​ឈប់​នៅ​ពេល​នេះ​ បាន​ស្លាប់​នៅ​ក្នុង​ដៃ​ ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​ស្រលាញ់របស់​ប៉ា​មាក់។ កូន​មិន​អាច​ទប់​ទឹក​ភ្នែក​នៅ​ពេល​ដែល​ញ៉ាំ​ Sushi ដែល​មាក់​បាន​រៀប​ចំ​អោយ​កូន​ហាក់​ដូច​ជា​ពេញ​ទៅ​ដោយ​សេចក្តី​ស្រលាញ់​នៅ​ខាង​ក្នុង​។ ទោះ​បី​ជា​កូន​ញ៉ាំ​បាន​តិច​នោះ​គឺ​ជា​ម្ហូប​ដែល​ ឆ្ងាញ់​បំផុត​នៅ​ក្នុង​ជីវិត​របស់​កូន​។

មាក់​ជា​ទី​គោរព​ទោះ​បី​ជាកូន​មិន​អាច​យល់​ពី​សេចក្តី​ស្រលាញ់​ទាំង​អស់​របស់​មាក់ កូន​ទទួល​បាន​ភាព​វាង​វៃ​ពី​មាក់​ច្រើន​ណាស់។ ចំណែក​ប៉ា​ពាក្យ​សំ​ដី​ដូច​ជា​ស្ថិ​ត​ក្នុង​បេះ​ដូង​របស់​កូន​។ គ្រាន់​តែ​ប៉ុណ្ណឹង​កូន្​អាច​បន្ត​ប្រយុទ្ធ​។ ទោះ​បី​ជា​កូន​ស្លាប់ក៍​អាច​ក្លាយ​ ទៅ​ជា​វិញ្ញាណស្ងប់​ចិត្ត​ដែរ។

សង្រ្គាម​ពិត​ជា​ធ្វើ​អោ​យ​មាន​ការ​លះ​បង់​ច្រើន​។ ប្រសិន​បើ​ការ ស្លាប់​របស់​កូន​អាច​ផ្តល់​អោយ​ពិភព​លោក​នេះសេចក្តី​ស្រលាញ់​វិញ​ ហេតុ​អ្វី​កូន​ត្រូវ​ខ្លាច​។ គ្មា​ន​អ្វី​ក្រៅ​ពី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​អោយ​បន្ត​ដើរ និង​សម្រេច​នូវ​ភារៈកិច្ច​របស់​ខ្លួន​។

នៅ​វេលា​ម៉ោង​ ១៦ ការ​ជួបជុំ​ត្រូវ​បាន​បញ្ចប់​។​ មើល​ប៉ា​មាក់​ដើរ​ ចេញ​ទៅ​ច្រក​ទ្វារ​កូន​គ្រាន់​តែ​អាច​បក​ដៃ​លា​ប៉ុណ្ណោះ។

រូប​ភាព The Japan Times

សំ​បុត្រ​របស់​វី​រៈសេនីទោល​ Kishi Fumikazu ផ្ញើ​ទៅ​អោយ​គ្រួ​សារ​។ គាត់​បាន​លះ​បង់​នៅ Philippines នៅ​ថ្ងៃទី ២៤​ ខែ​តុលា ឆ្នាំ ១៩៤៤​ នៅ​អាយុ​ ២២​ឆ្នាំ​។

ផ្ញើ​ជូន​ប៉ា​មាក់ បង​ប្រុស បង​ស្រី​

រដូវ​ស្លឹក​ឈើ​ជ្រុះ​បាន​កន្លង​ផុត​ទៅ​ នៅ​មុខ​ទី​ធ្លា​ផ្ទះ​យើង​ ប្រហែល​ជា​ពេញ​ទៅ​ដោ​យ​សម្លេង​របស់​សត្វ​ល្អិត​ដូចជា​រាល់​ដង​ក្នុង​ឆ្នាំ​គឺ​នៅ​ក្នុង​ពេល​វេលា​នេះ។ កូន​នឹក​ឃើញនូវ​អនុស្សាវរីយ៍​ដូច​ជា​ រាល់​ឆ្នាំ​ពួក​យើង​បាន​នៅ​ជា​មួ​យ​គ្នា​ហើយ​និយាយ​គ្នា​។ ប្រាកដ​ជា​អ្នក​ទាំង​អស់​កំពុង​តែ​ព្រួយ​បារម្មណ៍​ពី​កូន​ណាស់​មែន​ទេ។

ពេល​ដែល​កូន​បាន​ត្រលប់​ទៅ​ផ្ទះ​នៅ​ក្នុង​ខែ​ឧសភា​ បង​ស្រី​បាន​និយាយ​ជាមួយ​កូន​ថា​ “ចាប់​ពី​ពេល​ប្អូន​ចូល​រួម​ក្រុម​ទ័ព មាក់​បាន​ដាក់​ម្ហូប​នៅ​មុខ​វិញ្ញាណ​ខណ្ឌ​របស់​ប្អូន​​។ មាក់​មិន​ផឹក​តែ​ទៀត ហើយ​​តែង​តែ​ទៅ​វត្ត​ដើម្បី​បួង​សួង​អោយ​ប្អូន”។ កូន​ពិត​ជា​រំ​ភើប​ និង​សោក​ស្តាយ​ដោយ​សារ​តែ​មិន​អាច​និយាយ​ អរគុណ​​មាក់។ មាក់​បាន​បាក់​ទឹក​ចិត្ត​នៅ​​ក្នុង​យប់​ដែល​ជប់​លាង​ លា​កូន​ចូល​រួម​ក្រុមទ័ព​។ មាក់​ពិត​ជា​ណើយ​ហាត់​ដើម្បី​រៀប​ចំ​អោយ ​កូនគ្រប់​យ៉ាង​ រហូត​ដល់​ដេក​មិន​លក់។

នៅ​លើ​ទង់​ជាតិ​របស់​កូន​ មាក់​បាន​សរសេរ​ “មាក់​នឹង​មាន​សុភមង្គល​រង់​ចាំ​កូន​ត្រលប់​មក​វិញ”។ គ្រប់​ពេល​ដែល​អាច​ កូន​សុទ្ធ​តែ​មើល​ទៅ​អក្សរ​លើ​ទង់​ជាតិ​ដើម្បី​ បន្ថែម​នូវ​ភាព​ក្លាហាន​។ សង្រ្គាម​កាន់​តែ​តាន​តឹង​ កូន​មិន​អាច​ធានា​ ថា​នឹង​ត្រលប់​មក​វិញ​ដោយ​សុវត្ថិភាព។ ទិដ្ឋភាព​ក្មេង​តូច​ក្រី​ក្រ ជាមួយ​និង​មនុស្ស​​ដែល​កំ​ពុង​តែ​ច្រៀង​នៅ​ក្បែ​រ​សមុទ្របានបក​ទង់​ជាតិ​ដើម្បី​លា​កូនវា​​ដក​ជាប់​បេះ​ដូង​របស់​កូន​។ កូន​បាន​ដាក់​ជំនឿដ៍​ រឹង​មាំ​លើ​ព្រះ​ទ័យ​មេត្តា​ករុណា​របស់​អធិរាជ និង​បា៉​មាក់​របស់​ពួកកូន​។ មាក់​កាន់​តែខ្យោយ​ទៅ​ បង​ប្រុស​ និង​បង​ស្រី​សូម​មើល​ថែ​ទាំ​គាត់​ជំ​នួស​ទាំង​ចំ​ណែក​របស់​ប្អូន​ផង។

សូម​អភ័យ​ទោស​ចំ​ពោះ​ភាព​អកាតញ្ញូ​របស់​កូន កូន​តែង​តែ​បួង​សួ​ង​អោយ​អ្នក​ទាំង​អស់​គ្នា​សុខភាព​ល្អ និង​សុវត្ថិភាព។ កូន​បាន​ផ្ញើ​ album បីមាន​រូប​ភាព​អោយ​បងប្រុស​ និង​បង​ស្រី សូម​កុំ​ព្រួយ​បារម្មណ៍​ពី​កូន​។ ពេល​ដែល​អ្នក​ទាំង​អស់​គ្នា​ទទួល​បាន​ ដំណឹង​កូន​បាន​ស្លាប់ សូម​រី​ក​រាយ​ជំ​នួស​កូន​ដោយ​សារ​តែ​កូន​បាន​ សម្រេច​នូវ​បេសកកម្ម​របស់​ខ្លួន​។

ព័ត៌​មាន​បន្ថែម​ cavemancircus.com

Sachiko​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: