អ្នកចង់រស់នៅក្នុងអគារទំនើបខ្ពស់ – ភ្ញាក់ពីការស្រមៃទៅ!
ពងមាន់ ឈាម ក្រូច… ធ្លាក់ពីលើមេឃចុះ។ អ្នកធ្លាប់ជួបប្រទះ ស្ថានភាពបែបនេះនៅពេលដែលរស់នៅខុនដូខ្ពស់ដែរឬទេ?
Musashi Kosugi ស្ថិតនៅ Tokyo គឺជាកន្លែងដែលមាន អគារខ្ពស់ច្រើន។ ទោះជាយ៉ាងណាមិនទទួលបានអារម្មណ៍ល្អ ភាពទាន់សម័យ អ្នកដែលរស់នៅកន្លែងនេះជាញឹកញាប់ជួបប្រទះ ការរំខាន។
រូបភាព http://biz-journal.jp/2017/08/post_20285.html
ប៉ូលីសចាប់បានជនល្មើសគឺជានិស្សិតមហាវិទ្យល័យ ប៉ុន្តែពេលដែលជនល្មើសត្រូវបានចាប់ខ្លួន រឿងដែលធ្លាប់បានកើត ឡើងនៅតែបន្ត។ ប្រហែលជននេះនៅមានអ្នកដែលចូលរួមជាមួយ។
ទោះបីជាគ្មានការស្រាវជ្រាវណាដែលបានបញ្ជាក់ ប៉ុន្តែឯកសារបានបង្ហាញថាក្មេងដែលបានរស់នៅខុនដូខ្ពស់ងាយស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនប្រក្រតី។
អ្នកផ្តល់ព័ត៌មានមួយចំនួនបានអោយដឹងថាការរចនាដំបូលទាបនៅក្នុងខុនដូខ្ពស់មានផលអាក្រក់ដល់ការលូតលាស់សរសៃប្រសាទរបស់ក្មេង។ ក្រៅពីនេះដោយសារតែខ្លាចកម្ពស់តាំងពីនៅក្មេង ហេតុនេះក្មេងនឹងបោះរបស់របរតាមបង្អួច។
ហើយមានបញ្ហាជាច្រើនថែមទៀត…
ជាមួយការរីកចម្រើននៃទីផ្សារអចលនទ្រព្យ អគារខុនដូចាប់ ផ្តើមមានកាន់តែច្រើនឡើងទៅ ហើយកំណើនប្រជាជននៅទីនោះ ចាប់ផ្តើមមានការកើនឡើង។ មិនត្រឹមតែសាលាមតេ្តយ្យ កន្លែងជា ច្រើនទៀតក៍មិនផ្គត់ផ្គង់គ្រប់គ្រាន់ដូចជាភោជនីយដ្ឋាន ផ្សារទំនើប និងរថភើង។
នៅតំបន់ Musashi Kosugi មានប្រព័ន្ធរថភ្លើងល្អ អ្នកអាចទៅដល់តំបន់គោលរបស់ Tokyo ដូចជា Shinagawa, Tokyo, Shinjuku, Ikebukuro ចំណាយពេលពី ១០ ទៅ ៣០នាទី។ ទោះជាយ៉ាងនេះចំណតរថភ្លើង Musashi Kosugi តែងតែស្ថិតក្នុងស្ថានភាពបែបនេះ។
រូបភាព http://twitter.com/sasakitoshinao/status/9450718468101447768
កន្លែងចំណតរថភ្លើងដែលពេញទៅដោយមនុស្សបានក្លាយទៅជារឿងធម្មតានៅប្រទេសជប៉ុន ទោះជាយ៉ាងណាចំណតរថភ្លើងនេះ អ្នកត្រូវររងចាំយ៉ាងហោចណាស់ ៣០នាទីដើម្បីឡើងរថភ្លើង។
Musashi Kosugi តែងតែស្ថិតក្នុង Top ទីកន្លែងដែលគួរអោយ ចង់រស់នៅបំផុតនៅប្រទេសជប៉ុន ទោះបីជាយ៉ាងណាជាក់ស្តែងគឺ មិនដូចទៅនឹងអ្វីដែលយើងបានគិតនោះទេ។
តើអ្នកចង់រស់នៅក្នុងខុនដូដូចនេះដែរឬទេ?
Kengo Abe