ជប៉ុនក្តៅ​រហូត​ដល់​ថ្នាក់​​ជើង​របស់​តុកតា​ Anime រលាយ

ក្នុង​ពេល​បច្ចុប្ប​ន្ន​នេះ​ជប៉ុន​កំ​ពុង​តែ​រង​ភាព​ក្តៅ​ខ្លាំ​ងហួត​ហែង​បំ​ផុតក្នុង​ប្រវត្ថិសាស្រ្ត​។ វា​បាន​ធ្វើ​អោយ​ប៉ះ​ពាល់ខ្លាំង​ដល់​ជីវភាព​រស់​ នៅ​របស់​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ ធ្វើ​អោយ​មនុស្ស​ជាច្រើន​ត្រូវ​ ចូល​បន្ទីរ​ពេទ្យ​ រហូត​ដល់​អ្នក​ខ្លះ​ត្រូវ​​បាត់​បង់​ជីវិត​ទៀត​ផង។ តើ​អ្នក​ដឹង​ទេ​ថា​កំដៅ​ក្តៅបច្ចុប្បន្នអាច​នឹង​ចៀន​សាច់នៅ​លើ​ដំបូល​ឡាន ឬក៍​ចៀន​ពង​មាន់បាន​ដែរ​ឬទេ?

ភាព​ក្តៅ​ខ្លាំង​ហួត​ហែង​នេះ​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​មនុស្ស​នោះ​ទេហើយ​ថែម​ទាំង​ប៉ះ​ពាល់​ដល់​រូប​តុកតា Anime ទៀត។ ដូច​ជា​រូប​តុកតា​ក្នុង Evangelion។ Twitter ជប៉ុន​ @genkinokakera បាន​ចែក​រំ​លែក​រូប​ភាព​របស់​តួ​អង្គ​ Ritsuko Akagi គឺ​ជា​អ្នក​វិទ្យា​សាស្រ្ត​នៅ​ក្នុង​រឿង​តុកតា Evangelion។

រូប​ភាព​ : genkinokakera

សីតុណ្ហ​ភាព​ក្នុង​រដូវ​ក្តៅ​នេះ​ពិត​ជា​គួរ​អោយ​ខ្លាច​បាន​ធ្វើ​អោយ​ជ័រ​របស់​ Ritsuko ប្រែ​ជា​ទន់​នៅ​ក​ជើង​ហើយ​ធ្វើ​អោយ​តុកតា​ផ្អៀង​ទៅ​​ ម្ខាង​ធ្វើ​អោយ​ខុស​ពី​សភាព​ដើម។ មាន​ការ​ចែក​រំ​លែក​ខ្លះ​បាន​ភ្ជាប់​ ជា​មួយ​រូប​ភាព​ផ្អៀង​របស់​នាង​ និង​រូប​ផ្អៀង​របស់​ Michael Jackson ធ្វើ​អោយ​ម្ចាស់​ហាង​ខាត​បង់​ច្រើន។​

រូប​ភាព​ : ROLLS_Ash_LOVE

ភាគ​ច្រើន​សាធារណៈជន​សុទ្ធ​តែ​មាន​ការ​ភ្ញាក់​ផ្អើរ និងភាព​​ក្តៅ​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់តុកតា​របស់​គាត់។​ ទោះ​ជា​យ៉ាង​ណា​នូវ​មាន​អ្នក​ប្រមូល​ទិញ​ជើង​ចាស់​មួយ​ចំ​នួន​ជួប​ប្រទះ​រឿង​ដូច​នេះ​ហើយ​ពួក​គេ​ចែក​រំ​លែក​ និង​បញ្ចេញ​មតិ​ដូច​គ្នា​។

រូប​ភាព​ : yayuusou

ប្រហែល​អ្វី​ដែល​សំ​ណាង​បំផុត​របស់ @genkinokakera នោះ​គឺ Ritsuko មិន​មែន​ជា​របស់​លេង​ដែល​មាន​កម្រិតខ្ពស់។ វា​គ្រាន់​តែ​ជា​របស់​លេង​ដែល​មាន​តម្លៃ​ថោក​ ហើយ​ថែម​ជូននៅពេល ​ដែលអ្នក​ទិញ​ស្ករគ្រាប់។​ ហេតុ​នេះ​មូល​ហេតុដែល​នាំ​អោយ​មាន​ ស្ថាន​ភាពនេះ​ប្រហែល​ជាមក​ពី​ជ័រ​ដែល​មិន​មាន​គុណ​ភាពហើយ​ប្រសិន​ជា​របស់​ដែល​មាន​គុណ​ភាព​ប្រហែល​ជា​មិន​អាច​ដូច​អញ្ជឹង​នោះ​ឡើយ។

តើអ្នក​អាច​គិត​ពីភាព​ក្តៅ​នៅ​ប្រទេស​ជប៉ុននា​ពេល​បច្ចុប្បន្ន​នេះ? ចែក​រំ​លែកអោយ Japo បាន​ដឹង​រូប​ភាព​នៃ​ការ​រស់​នៅ​របស់​អ្នក​ក្នុង​រដូវ ក្តៅ​នេះ​ណា!

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: