[កុំ “ស្លាប់” ដោយសារតែរដូវក្តៅ] ផឹកទឹកច្រើនអាចបណ្តាលអោយស្លាប់ដែរឬទេ?
“ក្តៅណាស់…”
រដូវក្តៅនៅប្រទេសជប៉ុនឆ្នាំនេះពិតជាគួរអោយខ្លាច។ អ្នកដឹងដែរឬទេនៅក្នុងទីក្រុងដែលធំដូចជា Tokyo ឬ Osaka ទោះបីជាយប់ប៉ុន្តែសីតុណ្ហភាពមិនថយចុះនោះទេ។ អង្គុយនៅផ្ទះក៍ អាចធ្វើអោយបែកញើសច្រើនដែរ។
សង្ឃឹមថាពួកយើងអាចធ្វើដូចជាខ្លាឃ្មុំខាងលើនៅពេលដែលក្តៅគ្រាន់តែលោតចូលក្នុងទឹក។
រូបភាព : http://moneyfoward.com/media/career/65212/
ប្រសិនបើផ្កានៅនិទាឃរដូវធ្វើអោយមនុស្សជាច្រើនឈឺក្បាល ផ្តាសសាយដោយសារ Kafunsho ចំណែកឯរដូវក្តៅក្លាយទៅជា គ្រោះថ្នាក់មួយផ្សេងទៀតនោះគឺចាញ់កំដៅ (ភាសាជប៉ុន Necchusho)។ គឺជាពេលដែលសារពាង្គកាយក្នុងស្ថានភាពបាត់បង់ ទឹកធ្វើអោយរាងកាយហាក់ដូចជាបាត់បង់អស់នូវកម្លាំងហើយចុងក្រោយគឺដួលចុះ។
ដើម្បីជៀសវាងការចាញ់កំដៅវិធីដែលងាយស្រួលបំផុតគឺផឹកទឹក។ ប៉ុន្តែបើផឹកមិនត្រឹមត្រូវ ឬក៍ផឹកច្រើនពេកក៍ធ្វើអោយអ្នកអាចត្រូវ “ពុល” បាន។ ក្នុងភាសាជប៉ុនគេហៅថា “មានភាសាជប៉ុន” (Mizu Chudoku)។
ករណីនេះកើតឡើងចំពោះស្រ្តីម្នាក់អាយុ ៥០ឆ្នាំ ក្នុងថ្ងៃមួយនៃរដូវក្តៅ ស្រ្តីម្នាក់នោះបានផឹកទឹក 1,5L ក្នុងរយៈពេលតែមួយម៉ោង។ បន្ទាប់មកមានអាការៈជាច្រើនបានកើត ឡើងដូចជាវិលមុខ ឈឺពោះ និងក្អួតបានកើតឡើង។
ដោយសារតែក្តៅពេកទើបធ្វើអោយគាត់គិតថារាងកាយបាត់បង់ជាតិទឹកហើយផឹកទឹកច្រើនសម្រាប់ផ្គត់ផ្គង់ដល់រាងកាយធ្វើអោយធ្លាក់ក្នុងស្ថានភាពពុលជាតិទឹក។ ភ្លាមៗនោះឡានសង្គ្រោះបន្ទាន់បាន មកដឹកគាត់ទៅបន្ទីរពេទ្យ។
ពេលដែលត្រូវបានសួរគាត់មិនធ្លាប់ឮពីជំងឺនេះសោះដោយសារតែគិតថារាងកាយមានជាតិទឹកច្រើនកាន់តែល្អ។
ទោះជាយ៉ាងណាវាជាកំហុសមួយដែលតាមការពិតគឺផ្ទុយទាំងស្រុង។ ផ្គត់ផ្គង់បរិមាណទឹកច្រើនធ្វើអោយធ្លាក់ក្នុងស្ថានភាពដូចខាង លើ។
ករណីអាក្រក់បំផុតអាចបណ្តាលអោយបាត់បង់ជីវិតដោយសារតែខួរក្បាល “ជ្រាប” ក្នុងទឹក។
ដូច្នេះតើផឹកទឹកប៉ុន្មានទើបល្មម?
គ្រូពេទ្យបានផ្តល់យោបល់ថាករណីចេញញើសច្រើនគួរតែផឹក 100ml ទឹកក្នុងរយៈពេល ១ម៉ោង។ បើច្រើនជាងពិតជាគ្រោះថ្នាក់។
លើសពីនេះទៅទៀតនៅក្នុងទឹកសុទ្ធបែរជាមិនមានអំបិល និងសារធាតុរ៉ែដូចនេះយល់ល្អអ្នកគួរតែរៀបចំទឹកសម្រាប់ការលេងកីឡាដើម្បីផ្គត់ផ្គង់អំបិល និងសារធាតុរ៉ែ។ ហើយកុំភ្លេចថាផឹក ទឹកកីឡាក៍ត្រូវមានកម្រិតដោយសារតែបរិមាណអំបិលច្រើនពេកអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ដែរ។
រូបភាព : http://infofreestyle.com/japan-hot-heatstroke-measures
អ្នកបានរៀបចំនូវចំណេះដឹង និងស្មារតីដើម្បីទប់ទល់ជាមួយរដូវ ក្តៅឆ្នាំ ២០១៨។ កុំភ្លេចចែករំលេកព័ត៌មានខាងលើអោយមិត្តភតិ្ក របស់អ្នកដោយសារតែគេអាចនឹងមានការយល់ច្រឡំខ្លាំងបានណា។
ជូនពរអោយអ្នកទាំងអស់គ្នា “មានសុខភាពល្អ” ឆ្លងផុតភាពក្តៅយ៉ាងខ្លាំងក្នុងរដូវក្តៅនេះនៅប្រទេសជប៉ុន។
Kengo Abe