Video នៃបុគ្គលិករៀបចំវ៉ាលីនៅព្រលានយន្តហោះម្តងទៀតស្តែងឡើងពីចរិកលក្ខណៈល្អរបស់ជនជាតិជប៉ុន
សម្រាប់ភ្ញៀវទេសចរណ៍អ្វីដែលមិនអាចខ្វះបានប្រហែលជាវ៉ាលី។ ប្រទេសជាតិមានមោទនភាពពីទឹកចិត្តចេះជួយភ្ញៀវទេសចរណ៍ ទាំងនេះមានន័យថាមិនមែនមានតែអ្នកដែលត្រូវបានជួយនោះទេ ប៉ុន្តែរួមទាំងឥវ៉ាន់របស់អ្នកក៍ត្រូវបានរៀបចំយ៉ាងមានរបៀបដែរ។
ប្រាកដជាអ្នកមិនទាន់ភ្លេចទេក្នុងរយៈពេលថ្មីៗនេះ សាធារណៈមានការសរសើរបុគ្គលិកស្រីម្នាក់នៅព្រលានយន្តហោះបានជូតវ៉ាលីនីមួយៗរបស់ភ្ញៀវទេសចរណ៍។ ទើបតែប៉ុន្មានថ្ងៃមុន មនុស្សម្នាក់ជនជាតិ Brazil មានគណនី Youtube មានឈ្មោះ Nihongo Wakaranai បានផុសនូវវីដេអូរខ្លីមួយបានថតនៅផ្នែកខាង ក្នុងយន្តហោះទើបតែមកដល់ព្រលានយន្តហោះប្រទេសជប៉ុន។
នៅពេលអ្នកដែលត្រួតពិនិត្យយន្តហោះកំពុងអរគុណភាពសហការរបស់ភ្ញៀវក្នុងអំឡុងពេលហោះ និងណែនាំពួកគេពីផ្លូវចេញនោះ Nihongo Wakaranai បានបែរកាមរ៉ាទៅខាងបង្អួចហើយថតនូវ សកម្មភាពដែលល្អនេះ បុគ្គលិកកំពុងតែរៀបចំវ៉ាលីអោយភ្ញៀវឡើង ឡានដឹកអ្នកដំណើរ។
បុរសបីនាក់កំពុងតែឈរនៅកន្លែងផ្ទេរឥវ៉ាន់ក្នុងចំណោមនោះមានម្នាក់ជាអ្នកគ្រប់គ្រងបញ្ជាវ៉ាលីនីមួយៗសម្រាប់មិត្តរួមការងារទាំងសងខាង។ បុគ្គលិកទាំងអស់សុទ្ធតែពាក់ស្រោមដៃសស្អាត ឥវ៉ាន់ និងវ៉ាលីទាំងអស់ត្រូវបានរៀបចំយ៉ាងមានរបៀបដាក់លើឡាន មានបិទ logo របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ប្រទេសជប៉ុនខាងក្រោយរបស់ពួកគេ។
និយាយពីការរៀបចំបុគ្គលិកព្យាយាមរៀបវានៅកន្លែងដែលមានរបៀបរៀបរយដើម្បីអាចរៀបវ៉ាលីបានច្រើនជាង។ ហើយក៍ជួយភ្ញៀវ ទេសចរណ៍ទទួលបានឥវ៉ាន់របស់ខ្លួនបានលឿនមិនចំណាយពេលរងចាំច្រើន។
វីដេអូរនេះត្រូវបានផុសបានមួយរយៈពេលហើយប៉ុន្តែវាបែរជាទទួលបានការចាប់អារម្មណ៍ក្នុងរយៈពេលថ្មីៗនេះ។ ហើយអ្វីដែលពិសេសគួរអោយចាប់អារម្មណ៍គឺអ្នកនិពន្ធរបស់វា – Nihongo Wakaranai បានបន្តផុសវីដេអូរមួយផ្សេងទៀតបានថតនៅ ព្រលានយន្តហោះ Brazil។ ក្នុងវីដេអូរបុគ្គលិកនៅទីនេះផ្ទុយពី បុគ្គលិកនៅប្រទេសជប៉ុន ផ្ទុយពីភាពមត់ចត់ ស្រាលដៃក្នុងការរៀបចំ និងមានរបៀប បែរជាវ៉ាលីត្រូវបានបោះអោយប៉ះទង្គិចចូលគ្នា។
ជាការពិតណាស់សកម្មភាពរបស់បុគ្គលិកនៅប្រលានយន្តហោះជប៉ុនទទួលបានការសរសើរពីមនុស្សជាច្រើន៖
“គ្មានអ្វីចម្លែកពេលដែលនិយាយថាសេវាកម្មនៅប្រលានយន្តហោះនៅជប៉ុនគឺលេខមួយ”
“នោះគឺជាវប្បធម៌របស់ជនជាតិជប៉ុនពួកគេធ្វើការមិនមែនចង់បានតែការសរសើរទេ”
“រូបភាពនេះងាយស្រួលនឹងប្រទះឃើញនៅប្រទេសជប៉ុន”
ពិតជាត្រូវណាស់នោះប្រហែលជាវប្បធម៌ធ្វើការរបស់ជនជាតិជប៉ុន។ ពួកគេបានអោយដឹងថាពេលដែលធ្វើអ្វីមួយអ្នកគួរតែធ្វើ សម្រេចយ៉ាងល្អ កុំទាមទារការលើកលែងរបស់អ្នកដទៃប្រសិនបើអ្នក ធ្វើដោយភាពខ្ចះខ្ចាយគ្រាន់តែយល់ថានោះជាការងារដែលទាប។
ដូចនេះពេលដែលមកដល់ជប៉ុនអ្នកនឹងមើលឃើញគ្រប់យ៉ាងគឺស្អាតមានអនាម័យ រៀបរយ។ មុខម្ហូបដែលមានរសជាតិឆ្ងាញ់ ប៉ុន្តែមើលទៅគឺដឹងពីទឹកចិត្តរបស់អ្នកធ្វើវាហើយដោយសារតែការរៀបមុខម្ហូបយ៉ាងស្អាត។
ដោយសារតែចរិកនេះរបស់ជនជាតិជប៉ុនជាការសំខាន់ដែលប្រទេសជាច្រើនគួរតែធ្វើតាម។
ព័ណ៌មានបន្ថែម : soranews24
TT