ម៉ូដែលគំរូរូប LEGO “យក្ស” នៃវិមានប្រទេសជប៉ុនដ៍ល្បីល្បាញ
LEGO គឺជាប្រភេទល្បែងលេងដែលត្រូវបានចូលចិត្តនៅទូទាំង ពិភពលោក។ អ្នកអាចទិញវានៅហាងជាច្រើនដែលមានលក់ល្បែង លេងប៉ុន្តែតើមានក្មេងប៉ុន្មានដែលអង្គុយលេងជាមួយនឹងផ្ទាំង LEGO ជាច្រើនហើយបង្កើតចេញជាស្ថាបត្យកម្មយក្សដោយផ្ទាំងផ្គុំតូចៗ។ ប្រាកដជាមិនសូវមានអ្នកដែលមានភាពអត់ធ្មត់ធ្វើការផ្គុំនេះ ប៉ុន្តែបុរសខាងក្រោមនេះបែរជាអាច។
រូបភាព : incredibilia
YouTuber Talapz បានធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើរ ដោយសារតែការរចនាមួយចំនួនដែលពិសេសពរពេញទៅដោយគំនិតឆ្នៃប្រឌិតថ្មី និងស្មុគស្មាញពី LEGO ដូចជារូបរថភ្លើង និងសត្វនាគ។
ទោះបីជាយ៉ាងណានោះគឺមិនមែនអ្វីទាំងអស់ទេ។ Talapz បង្កើតឡើងវិញម៉ូដែលមួយចំនួន LEGO នៃអគារផ្ទះដ៍ស្អាត និងមានលក្ខណៈប្រវត្តិសាស្រ្តយ៉ាងសំខាន់នៅប្រទេសជប៉ុន។ ជាដំបូងពួកយើងអាចមើលវត្ត Kinkaku – ji នៅ Kyoto! ហើយសម្រេចនូវស្ថាបត្យកម្មយក្សនេះបុរសម្នាក់នេះត្រូវផ្គុំប្រហែល ៤.៥០០ផ្ទាំង LEGO។
បន្ទាប់មកអ្នកអាចមក Todai-ji របស់ Nara! ប្រាសាទនេះស្ថិតក្នុងចំណោមប្រាសាទទាំង ៧ ដែលធំជាងគេនៅ ប្រទេសជប៉ុន លើសពីនេះទៅទៀតនៅទីនោះគឺមានរូបសំណាក់ព្រះ ពុទ្ធដែលធំជាងគេនៅលើពិភពលោក។ អ្វីដែលគួរអោយភ្ញាក់ផ្អើរ នោះគឺនៅក្នុងស្ថាបត្យកម្មរូប LEGO នេះ រូបសំណាក់មាននៅខាង ក្នុងហើយ Talapz ក៍បានធ្វើចេញជាវាលស្មៅខៀវខ្ចី និងទឹកនៅជុំវិញប្រាសាទដូចជារូបដើមនៃប្រាសាទ។ ប្រសិនបើអ្នកចង់បង្កើតជាច្បាប់ចំលងស្រដៀងនេះដូច្នេះ វីដេអូរពាក់កណ្តាលទៀតមានណែនាំជំហាននៃការធ្វើជាក់លាក់។
ចុងបញ្ចប់គឺវិមាន Himeji ល្បីឈ្មោះរបស់ជប៉ុនស្ថិតនៅទីក្រុង Himeji នៃខណ្ឌ Hyogo។ ត្រូវបានសាងសង់នៅសតវត្សទី ១៤ វិមាននេះត្រូវបានមនុស្សជាច្រើនចូលចិត្តពេលដែលថតរូបអនុស្សាវរីយ៍ដោយសារតែវាតំណាងអោយស្ថាបត្យកម្មវិមានបុរាណ និងក៍ជាវិមានដែលល្បីឈ្មោះជាងគេនៅប្រទេសជប៉ុនដែរ។
រាល់ស្ថាបត្យកម្ម LEGO យក្សនេះពិតជាមើលទៅដូចពិតអញ្ចឹង ធ្វើអោយនរណាដែលមើលក៍សុទ្ធតែសរសើរ។
ប្រសិនបើអ្នកអាចធ្វើអគារណាដែលធ្វើតាមវិធីបែបនេះដោយប្រើរូបផ្គុំ LEGO អ្នកនឹងជ្រើសរើសប្រភេទស្ថាបត្យកម្មណា? សូមបញ្ចេញនូវមតិរបស់ខ្លួនដើម្បីអោយ Japo បានដឹងពីគំនិតរបស់ អ្នកណា!
ប្រភព : otakumode.com
Neko