ការ​ស្លៀក​ពាក់​ដូច​ជា Geisha សម័យ​ទំ​នើប​ជាមួយ​នឹង​ស្បែក​ជើង​ Geta ម៉ូត​ថ្មី​មក​ពី Tokyo

រដូវ​ក្តៅ​នៅ​ប្រទេស​ជប៉ុន​បាន​ចាប់​ផ្តើម​ក៍​មាន​ន័យ​ថា​ដល់​ពេល​ដែលញ៉ាំ​នូវ​ប្រភេទ​ការ៉េម ដើរ​លេង​កំ​សាន្ត​ និង​ចូល​រួម​នូវ​ពិធី​បុណ​។ នោះ​ក៍​ជា​ពេល​ដែល​ស្លៀកពាក់​នូវ​សម្លៀក​បំ​ពាក់ Yukata ដោយ​សារ​តែវិធី​ដែល​ល្អ​បំ​ផុត​ដើម្បី​ចូល​រួម​ពិធី​បុណ​គឺ​ស្លៀក​ឈុត​​សាច់​ក្រណាត Cotton ស្រាលជាមួយស្បែក​ជើង​ឈើ​ដែល​ល្មមនាំមក​នូវ​ អារម្មណ៍​ស្រស់​ស្រាយ និង​ស្រួល​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ស្បែក​ជើង Geta ត្រូវ​បាន​ពាក់​នៅ​ពេល​ដែល​ ស្លៀក​ Kimono និង​ Yukata ហើយ​ស្អាត​ប៉ុន្តែមិន​នាំ​មក​នូវ​អារម្មណ៍ ស្រួល​ខ្លួន​សម្រាប់​អ្នក​ដែល​ពាក់​វា​ទេពី​ព្រោះ​ជា​ធម្ម​តា​វា​ត្រូវ​បាន​រចនា​តូច​ជា​ង​ប្រៀប​ទៅ​នឹង​ជើង​។

រូប​ភាព : japan

ហេតុ​នេះ​ដើម្បី​ដោះ​ស្រាយ​​នូវ​បញ្ហា​នេះ​ហាង​ដេ​សម្លៀក​បំ​ពាក់បាន​ធ្វើ​ជា​ផលិត​ផល​ដែល​មាន​ភាព​រួម​ផ្សំ​រវាង​រូប​រាង​ខាង​ក្រៅ​របស់​ Sandal ជាមួយ​នឹង​ភាព​ស្រួល​ខ្លួន​របស់​ស្បែក​ជើង​ Sneaker។ នោះ​គឺ​ជា​ស្បែក​ជើង​ Hanao។

រូប​ភាព : asahi.com

ត្រូវ​បាន​ផលិត​ចេញ​ដោយ​ Whole Love Kyoto ប្រភេទ​ស្បែក​ជើង​​បែប​ថ្មី​នេះអាច​ពាក់​ពេលដែល​ស្លៀក​ Kimono និង Yukata ប៉ុន្តែ​វា​ក៍​អាច​ពាក់​ជាមួយ​សម្លៀក​បំ​ពាក់​ផ្សេងប្រសិន​អ្នក​ចង់​ មើល​ទៅ​មាន​ភាព​ចាប់​អារម្មណ៍​។ ខ្យែ​ចង Geta ត្រូវ​បាន​ធ្វើ​ដោយ ​ក្រណាត់របស់​ជប៉ុនហើយ​ត្រូវ​​បាន​រៀប​ចំសាក​សម​ទៅ​នឹង​ម៉ូតស្បែក​ជើង​ដែល​មាន​បាត​ស្មើដូច​ជា​វា​មើល​ទៅ​ស្អាត​ខ្លាំង​ណាស់។

​រូប​ភាព : wholelovekyoto

គោល​បំ​ណង​របស់​ពួក​គេ​គឺ​ចង់​បង្កើត​ជា​ផលិត​ផល​ថ្មី​ពី​រ​ដែល​មាន​លក្ខណៈ​ប្រពៃ​ណី​ហើយ​ស្បែក​ជើង Hanao គឺ​ជា​ផលិត​ពិ​សេស​របស់​ពួក​គេ នេះ​ក៍​ជា​ផលិត​ផល​ដែល​ធ្វើ​ដោយ​ដៃ​ នៅ​ប្រទេស​ជប៉ុន។ ភាព​ងាយ​ស្រួល​របស់​ស្បែក​ជើង​នេះ​មក​ពី​ម៉ូត​ ដែល​មាន​ការ​រួម​ផ្សំព័ណ៌​ខុស​គ្នា​ធ្វើ​យ៉ាង​ណា​អោយ​វា​សាក​សម​ទៅ​នឹង​សម្លៀក​បំ​ពាក់​ច្រើន​ប្រភេទ។

ក្នុង​ខណៈពេល​ដែល​ស្បែក​ជើង Hanao មាន​ភាព​ប្លែក​បន្តិច​ ប៉ុន្តែ​បើ​អ្នក​មើល​ក្នុង​នៃ​មួយ​ផ្សេង​ទៀត​អ្នក​នឹង​ឃើញ​ Sneaker ព័ណ៌​ស​មើល​ទៅ​ដូច​ស្រោម​ជើង​ព័ណ៌​ស​តាម​បែប​ប្រពៃ​ណី​ធ្វើ​អោយ​វា​មាន​រូប​រាង​ខាង​ក្រៅ​ធម្ម​ជាតិ​ជាង។

​រូប​ភាព : twitter

គួរ​អោយ​សោក​ស្តាយ​គឺ​បច្ចុប្បន្ន​នៅ​ហាង​លក់​ទំនិញ​បាន​លក់​អស់​ហើយ។ ទោះ​ជាយ៉ាង​ណា​សម្រាប់​អ្នក​ដែល​ចង់​មើល​វា​មាន​រូប​រាង​ បែប​ណា​សូម​ចូល​រួម​ពិធី​បុណ្យ​ Tokyo Edo Week របស់ Ueno Park វា​នឹង​ត្រូវ​បាន​តាំង​នៅ​ទី​នោះ​ពី​ ២៦-២៩ ខែ​កក្កដា​។

ប្រសិន​អ្នក​កំពុង​តែ​រក​ម៉ូត​ Geta ដ៍​ថ្លៃ​ថ្នូរដើម្បី​ស្លៀក​ជាមួយ​ Kimono ដែល​ថ្លៃ​នេះ​ហើយ​គឺ​ជា​អ្វី​ដែល​សម្រាប់​អ្នក​។

ប្រភព : soranews

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: