អាថ៌កំបាំងនៃដាវមានប្រវែង 3,7m មានទម្ងន់ 15kg ធ្លាប់ត្រូវបានសង្ស័យថាជាអាវុធរបស់មនុស្សយក្ស
ដាវ Norimitsu Odachi នៅប្រទេសជប៉ុនមានប្រវែង 3,7m និងមានទម្ងន់ 15kg។ ជាមួយនឹងរូបរាងខាងក្រៅ និងទម្ងន់បែបនេះ នរណាអាចប្រើប្រាស់វាបានទៅ?
ពួកយើងលើកឡើងនូវសំណួរ៖ ដាវត្រូវបានធ្វើឡើងនៅ សតវត្សទី ១៥សម្រាប់នរណា? មនុស្សមានមាឌធំដល់កម្រិតណា ទើបអាចប្រើវាបាន? សូម្បីតែនាពេលបច្ចុប្បន្ន ក៍មិនសូវបានមនុស្ស ខ្ពស់ជាង 2m ប៉ុន្តែបើមានមនុស្សមាឌធំដូចនេះក៍មិនប្រាកដថាអាច ប្រើដាវនេះបានដែរ។
ដូច្នេះម្ចាស់ពិតប្រាកដរបស់ដាវយក្សនេះជារបស់អ្នកណា?
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅការរកឃើញខាងវត្ថុបុរាណនៅទូទាំងពិភពលោកបាននាំអោយមានការសនិ្នដ្ឋាន និងការគិតធ្វើ អោយមានការសង្ស័យមនុស្សយក្សធ្លាប់នឹងមាននៅលើផែនដី។ ហើយដាវមួយនេះក៏ដូចគ្នាវាគឺជាចំនុចគោលនៃការវិភាគដែលគ្មានទីបញ្ចប់។
មានមនុស្សយល់ថាវាជាកម្មសិទ្ធិរបស់អ្នកចម្បាំងមានមាឌធំខ្ពស់ហើយក៏មានមនុស្សយល់ថាវាគឺជាវត្ថុតំណាងនៃពិធីបុណ្យច្រើនជាង។
ដោយសារគេយល់ថាមានដាវជប៉ុនមួយចំនួនកាលពីមុនត្រូវបានធ្វើឡើងត្រឹមត្រូវតាមកម្រិត និងមានលក្ខណៈជានិមិត្តរូបសម្រាប់ គោរពបូជា។
ដាវរបស់ជនជាតិជប៉ុនមានទស្សនវិជ្ជាជ្រាលជ្រៅទាក់ទងទៅនឹងតម្លៃស្មារតីនៃ Samurai គឺមានការស្ថិតស្ថេរឆ្លងកាត់ច្រើនសតវត្ស របស់ជនជាតិជប៉ុន។
ទំហំ និងទម្ងន់របស់ដាវធ្វើអោយមានចម្ងល់ទៅលើអ្នកដែលប្រើប្រាស់ ប្រហែលជាអ្នកចម្បាំងដែលមានមាឌធំខ្ពស់ – ជាមនុស្សដែលសត្រូវគ្រាន់តែមើលឃើញដាវគឺភ័យក្លាចទៅហើយ។
រូបភាពជិតដាវដែលមានប្រវែង 3,7m
ទោះបីជាមិនដឹងថាដាវត្រូវបានផលិតចេញដើម្បីអ្វី ប៉ុន្តែជាមួយរូបរាងខាងក្រៅរបស់វាបែបនេះបានអោយឃើញយ៉ាងច្បាស់ថាម្ចាស់របស់វាជាអ្នកមាន និងផលិតដោយជាងធ្វើដោយដៃ។
កាលពីសម័យបុរាណមិនសូវជាមានដែកដែលមានគុណភាពខ្ពស់នៅប្រទេសជប៉ុនទេ។ ជាក់ស្តែងដំណាក់កាលនៃការធ្វើលោហធាតុចំណាយរយៈពេលច្រើន។ ធ្វើចេញជាអាវុធមិនងាយស្រួល និងធ្វើដាវមានទំហំធំដូចនេះពិតជាពិបាកច្រើនជាង ទាមទារអោយជាងធ្វើដាវត្រូវតែមានមាឌធំរឹងមាំ និងមានបច្ចេកទេសខ្ពស់។
មុខស្រួចដាវកាន់តែវែងគឺកាន់តែពិបាករងកំដៅស្មើគ្នានៅលើមុខដាវ រួមទាំងពេលធ្វើអោយដាវក្តៅដើម្បីបត់ ឬធ្វើអោយរឹង។
លើសពីនេះទៅទៀត ការដែលធ្វើអោយដាវ Norimitsu Odachi រលងក៏ជាការលំបាកមួយដែរ មិនអាចសម្លៀងដាវដោយថ្មដូចទៅនឹង ដាវធម្មតាទេ។ ដាវ Norimitsu Odachi ត្រូវបានព្យួរនៅលើពិដានផ្ទះ ឬក៏ដាក់នៅកន្លែងណាមួយដើម្បីធ្វើអោយរលង។
ប្រភព : Soha/ចំណេះដឹងនៃយុវវ័យ