ក្មេង​ស្រី​អាយុ​ 6 ​ខែ​មាន​អ្នក​គាំទ្រ​ជប៉ុន 70.000 នាក់ដោយ​សារ​តែ​សក់

មាន​ពាក្យ​ស្លោក​មួយ​គឺ​ធ្មេញ សក់​ជា​ឬ​គល់​នៃ​មនុស្ស​ ពាក្យ​ស្លោក​នេះ​បាន​បញ្ជាក់​ពី​សារសំ​ខាន់​របស់​មនុស្ស​ម្នាក់​។ នរណា​ក៍​ចង់​អោយ​ខ្លួន​ឯង​មាន​សក់​ស្អាត​ពិសេស​ដោយ​សារ​តែ​មនុស្ស​ដែល​មាន​ជំ​ងឺ​ជ្រុះសក់ ឬ​ក៍​សក់​ស្តើងនោះ​នាំ​អោយ​សក់​ដើរ​តួ​នាទី​ សំ​ខាន់​រហូត​ដល់​ថ្នាក់គេ​អាច​ចំ​ណា​យ​លុយ​ជា​ច្រើន​ដើម្បី​ធ្វើ​អោយ​សក់ដុះ​វែងហើយ​កាន់​តែ​វែងជាង​មុន។

ហើយ​ក្នុង​ខណៈពេល​ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​លំ​បាក​ដោយ​សារតែ​សក់​ចំ​ណែក​មនុស្ស​មួយ​ចំនួន​ទៀត​បែរ​ជា​ត្រូវ​បាន​ប្រទានពរ​ដូច​ជា​ Baby Chanco គឺ​ជា​ឧទាហរណ៍មួយ​​នៃ​ការ​ប្រទាន​ពរ​នេះ។

រូប​ភាព : dailymail

ក្មេង​ស្រី​ជប៉ុន​នេះ​ទើប​តែ​អាយុ​ ៦ខែ​ ប៉ុន្តែ​បាន​ក្លាយ​ទៅ​ជា​អ្នក​ ល្បី​​ឈ្មោះ​លើ Instagram បន្ទាប់​ពី​ម្តាយ​ក្មេង​បាន​ផុស​រូប​នៅ​លើ​ទំ​ព័រ​ សាធារណៈ។ មូល​ហេតុ​ដែល​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត Chanco ដោយ​សារ​តែ​ចាប់​ពី​ពេល​ដែល​កើត​មក​ក្មេង​ស្រី​ម្នាក់​នេះ​មាន​ សក់​ខ្មៅ​ និង​ច្រើន​ជាង​ធម្ម​តា​ក្នុង​រយៈ​ពេល​ ៦​ខែ​បន្ទាប់​មក​វា​នៅ​តែ​ លូត​លាស់​ច្រើន​ជាង។

រូប​ភាព : mymodernmet.com

ក្មេង​ស្រី Chanco បច្ចុប្បន្ន​កំពុង​ដាក់​នូវ​ម៉ូត​សក់​ Elvis Presley យ៉ាង​មឺុង​មាត់​ ហើយ​រឿង​នេះ​ក៍​ធ្វើ​អោយ​មនុស្ស​ជាច្រើន​មាន​ការ​ចាប់ អារម្មណ៍​។ បច្ចុប្បន្ន​ក្មេង​ស្រី​មាន​ជាង​ 70.000 នាក់តាម​ដាននៅ​លើ​ ​Instagram។

សូម​ចូល​រួម​មើល​នូវ​រូប​ភាព​ខាង​ក្រោម​នៃ​ម៉ូត​សក់​យ៉ាង​ស្អាត​របស់​ក្មេង​ស្រី​នេះ​ណា​! ទោះ​បី​ជា​យ៉ាង​ណា​ប្រកាស​អោយ​អ្នក​បាន​ដឹង​ មនុស្ស​មួយ​ចំនួនពិត​ជា​មាន​ការ​ច្រណែន។

រូប​ភាព : incrediblenat.com

រូប​ភាព : ngoisao.net

 

រូប​ភាព : peru.com

តើ​អ្នក​ចង់​បាន​ម៉ូត​សក់​ដូច​នេះ​ដែរ​ឬ​ទេ? សូម​អោយ​ពួក​យើង​ បាន​ដឹង​ពី​អារម្មណ៍​របស់​អ្នក​ខាង​ក្រោម​នេះ។

ប្រភព : panda

Neko

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: